ក្រុមហ៊ុន GGear នឹង ក្រុមហ៊ុន Bosch រៀបចំពិធីជប់លៀង និងចាប់រង្វាន់ជូនអតិថិជន ដែលបានជាវផលិតផល Bosch

ភ្នំពេញ៖ កាលពីថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2016 ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផលិតផលម៉ាក Bosch នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនផលិត នូវឧបករណ៍ សំរាប់អ្នកជំនាញប្រើប្រាស់ សំភារៈសំណង់ដ៏ល្បីល្បាញរបស់ ប្រទេសអាល្លឺម៉ង បានរៀបចំនូវពិធីជប់លៀងនិងចាប់រង្វាន់ ជូនអតិថិជន ដែលបានជាវផលិតផល Bosch របស់ខ្លួន ដែលព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅភោជនីយ៍ដ្ឋាន ទន្លេបាសាក់2 ក្រោមការអញ្ជើញចូលរួម ពីលោក មាជ សម្បតិ្ត ដែលជាប្រធានផ្នែកលក់ផលិតផល Bosch ប្រចាំក្រុមហ៊ុន GGear នឹង លោក ផាន សុខសាន្ត ជា តំណាងក្រុមហ៊ុន Bosch ប្រចាំនៅប្រទេសកម្ពុជា រួមជាមួយនឹងតំណាងចែកចាយផលិតផល Bosch នៅរាជធានីភ្នំពេញចំនួនជាង 40 រូបផងដែរ។

លោក មាជ សម្បតិ្ត ដែលជាប្រធានផ្នែកលក់ផលិតផល Bosch ប្រចាំក្រុមហ៊ុន GGear មានប្រសាសន៍ អោយដឹងថា គោលបំណងសំខាន់នៃ ការរៀបចំនូវពិធីជប់លៀង និង ស្របពេល បង្ហាញនូវផលិតផលថ្មី ក៏ដូចជា ចាប់រង្វាន់ជូនអតិថិជនដែលបានជាវផលិតផល Bosch របស់ខ្លួននៅពេលនេះ គឺជាការចូលរួមចំណែកមួយ ដ៏សំខាន់ក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីរបស់ Bosch ដែលកំពុងតែមានតំរូវការពីអតិថិជន នៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ពីព្រោះថា ផលិតផលថ្មីរបស់ Bosch មិនត្រឹមតែមានការពេញនិយមពី សំណាក់អ្នកប្រើប្រាស់ ជាច្រើននៅប្រទេសកម្ពុជានោះទេ នៅលើពិភពលោកក៏កំពុងពេញ និយមយ៉ាងខ្លាំងផងដែរ។

នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន GGear និងក្រុមហ៊ុន Bosch ក៏មានបានចាប់រង្វាន់ធំៗ ដូចជាទូរទស្សន៍LG ទូរស័ព្ទLG ទូរទឹកកកLG ផលិតផល Bosch និង រង្វាន់អនុស្សាវរីយ៍ជាច្រើនទៀត ជូនដល់អតិថិជន ដែលប្រើប្រាស់ផលិតផល Bosch ផងដែរ ។
សព្វថ្ងៃនេះ ក្រុមហ៊ុន GGear មានក្រុមហ៊ុនជា ដៃគូសហការជាច្រើន ហើយនិងមានតំណាងចែកចាយធំៗជាច្រើន នៅទូទាំងប្រទេសកម្ពុជា ដែលមានលេខទូរសព្ទទំនាក់ទំនង បន្ថែមសំរាប់ផលិតផល Bosch 087 673 775 ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត