នាំ​ប្រពន្ធ​គេ​ចូល​ផ្ទះសំណាក់ ប្តី​នាំ​សមត្ថកិច្ច​ទៅ​ចាប់ខ្លួន

នាំ​ប្រពន្ធ​គេ​ចូល​ផ្ទះសំណាក់ ប្តី​នាំ​សមត្ថកិច្ច​ទៅ​ចាប់ខ្លួន



រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​វៀតណាម​ម្នាក់​តែ​សាច់​សខ្ចី​មិន​ចាញ់​ស្ត្រី​ក្មេង​ប៉ុន្មាន​នោះ បាន​ត្រូវ​បុរស​ជា​ប្តី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​រួម​ទាំង​បុរស​វ័យក្មេង​ម្នាក់ផង​ដែល​ជា​ជនជាតិ​វៀតណាម​ដូច​គ្នា ​និង​ជា​សហាយ ខណៈ​ពួក​គេ​ណាត់គ្នា​មក​ក្រេបទឹក​ឃ្មុំ​ហើយ​តាម​ទាន់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា នៅ​ក្នុង​បន្ទប់​លេខ​១០៥ ជាន់​ទី​១ នៃ​ផ្ទះសំណាក់​«​សំណាងល្អ​ថ្មី​» ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៣០៤ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ឈ្មោះ គី​ម ឡៃ អាយុ​៤៣​ឆ្នាំ មុខរបរ​បើកហាង​លក់​កាហ្វេ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន មាន​ប្តី​ឈ្មោះ លុក ហ៊ី អាយុ​៥១​ឆ្នាំ មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទុក ។ ចំណែក​បុរស​វ័យក្មេង​ជាប់ចោទ​ថា​ជា​សហាយ​ឈ្មោះ ជឿ​ង ថា​ន​ភុង អាយុ​៣២​ឆ្នាំ មានមុខ​របរ​ទិញ​លក់​អេ​ត​ចាយ (​ជា​បុរស​ពោះ​មា​យ​លែងលះ​ប្រពន្ធ​ជាង​៣​ឆ្នាំ​មក​ហើយ​) ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​បឹង​ស្នោ តាម​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

មុន​ពេល​ប្ដី​តាម​ទាន់​នេះ គូស្នេហ៍​សហាយស្មន់​ទាំង​ពីរ​នាក់​បាន​ណាត់ជួប​គ្នា​មក​ក្រេបទឹក​ឃ្មុំ​នៅផ្ទះ​សំណាក់​ខាងលើ ដោយ​បុរស​វ័យក្មេង​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ក​ចាំ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មុន លុះ​បាន​បន្តិច​ក្រោយមក​ទើប​ស្ត្រី​រូប​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់​តាម​ក្រោយ ។ តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​គូស្នេហ៍​ទាំង​ពីរ​នាក់​ជួប​គ្នា​ក្នុង​បន្ទប់​ផ្ទះសំណាក់​បាន​បន្តិច និង​កំពុង​តែ​បង្កាត់ភ្លើង​កាម​ទេព​នោះ ស្រាប់តែ​បុរស​ជា​ប្តី រួម​ទាំង​កម្លាំង​មាន​សម្ថ​កិច្ច​តាម​មក​ទាន់​ដល់​មុខ​បន្ទប់​តែ​ម្តង ។

ភា្ល​ម​នោះ បុរស​ជា​ប្តី​និង​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​មក​គោះ​ទ្វារ​បន្ទប់​ហៅ​ពួក​គេ​ទាំង​ពីរ​នាក់​ឲ្យ​ចេញ​មក​ក្រៅ រួច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​អូ​ឡាំ​ពិ​ក​ដើម្បី​និយាយ​គ្នា​ឲ្យ​ដឹង​ខុស​ត្រូវ​ពី​រឿង​ស្នេហា​ត្រីកោណ​ផិតក្បត់​នេះ​។

បុរស​វ័យក្មេង​ជាប់ចោទ​និយាយ​ថា​ស្នេហា លួចលាក់​រវាង​រូបគេ​និង​ស្ត្រី​ខាងលើ គឺ មាន រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ  ដោយ​រូបគេ​ធ្លាប់​ធ្វើ​ជា​ជាងសំណង់​ធ្វើ​ផ្ទះ​ឱ្យ​ស្ត្រី​រូប​នេះ និង​មាន​ទំនាក់ទំនង​គ្នា​រហូត​មក​ដើម្បី​ត្រេកត្រអាល​នឹង​កាមគុណ​ប៉ុណ្ណោះ ។ កន្លង​មក​រូបគេ​និង​ស្ត្រី​រូប​នេះ តែងតែ​ណាត់ជួប​គ្នា​នៅ​តាម​ផ្ទះសំណាក់​នានា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ និង​បាន​ណាត់​មក​ជួប​គ្នា​នៅផ្ទះ​សំណាក់​«​សំណាងល្អ​ថ្មី​»​នេះ​បាន​ចំនួន​៤​លើក​ក៏​ត្រូវ​ប្តី​គេ​តាម​ទាន់ និង​ចាប់​ឃាត់ខ្លួន​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន​គូស្នេហ៍​ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​អូ​ឡាំ​ពិ​ករួច​ហើយ ដោយសារ​មិន​ចង់​បែកបាក់​គ្រួសារ​និង​អាណិតកូន​ប្រុស​ស្រី​ទាំង​៤​នាក់​ដែល​មាន​វ័យ​កំលោះ​ក្រមុំ​អស់​ទៅ​ហើយ​នោះ បុរស​ជា​ប្តី​ចិត្ត​ធ៌​ម​រូប​នេះ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​លែងលះ​ស្ត្រី​ជា​ប្រពន្ធ និង​ប្រឆាំង​បុរស​ជា​សហាយស្មន់​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​ការ​ទាក់ទង​ស្នេហា ដោយ​លួចលាក់​រវាង​ពួក​គេ​ទាំង​ពីរ​នាក់ ដែល​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មកនេះ​ជា​បន្ត​ទៅ​ទៀត​ប៉ុណ្ណោះ ។ មិនដឹង​ថា ភ្លើង​ស្នេហា​ដែល​ឆេះ​រោលរាល​ទៅ​ហើយ​នេះ អាច​ពន្លត់​បាន​ដែរ​ឬទេ?