មាន​ប្រពន្ធ​មិន​ស្កប់លួច​មាន​សហាយ​មិន​ស្កល់ គំរាម​សម្លាប់​ចាប់រំលោភ​នាង​ក្រមុំ​កូនស្រី​សហាយ​ទៀត

មាន​ប្រពន្ធ​មិន​ស្កប់លួច​មាន​សហាយ​មិន​ស្កល់ គំរាម​សម្លាប់​ចាប់រំលោភ​នាង​ក្រមុំ​កូនស្រី​សហាយ​ទៀត



ខេត្តកណ្តាល ៖ បុរស​ជាងសំណង់​តណ្ហា​រុំ​សួត​ម្នាក់​ដែល​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ នៅ​មិន​គ្រប់គ្រាន់ បាន​លួច​មាន​សហាយស្មន់​ជាមួយ​ស្ត្រី​មេម៉ាយ​ម្នាក់​ទៀត​យ៉ាង​ងងើល ។ មិនតែប៉ុណ្ណោះ​បាន​ចាប់រំលោភ​នារី​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​នោះ​ច្រើន​លើក​ច្រើន​សា​ទៀត មិន​ខុស​ពី​ក្លាយជា​ឧបករណ៍​បម្រើ​តណ្ហា​ជន​នេះ​ទាំង​ម្តាយ​ទាំង​កូន​នោះ​ឡើយ ។

ដោយ​ទ្រាំ​នឹង​ទ​ង្វើ​អគតិ​នេះ​មិន​បាន នារី​រង​គ្រោះ​ដែល​មាន​អាយុ​១៨​ឆ្នាំ បាន​សម្រេចចិត្ត​ដឹក​ដៃ​ម្តាយ​ទៅ​ប្ដឹង​នគរបាល​ស្រុក​កណ្ដាលស្ទឹង ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ជន​ល្មោភកាម​នោះ​នៅ​រសៀល​ថ្ងៃ​ទី​៨ មិថុនា ។
ជុំវិញ​ករណី​ខាងលើ​នេះ មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ អ៊ុត សំ​អឿ​ន អាយុ​៤៧​ឆ្នាំ ជា​ជាងសំណង់ មាន​ទីលំនៅ ឃុំ​ព្រែក​រកា ស្រុក​កណ្ដាលស្ទឹង ។ ចំណែក​នារី​រង​គ្រោះ អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​មាន​ទីលំនៅ ឃុំ​ព្រែក​រកា ស្រុក​កណ្ដាលស្ទឹង ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ឆ្នាំ​២០០៤ ជនសង្ស័យ​ឈ្មោះ អ៊ុត សំ​អឿ​ន បាន​ទាក់ទង​ស្នេហា​លួចលាក់​ជាមួយ​ម្ដាយ​នារី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​អាយុ​៤០​ឆ្នាំ ដែល មានកូន​ស្រី​៣​នាក់​ក្នុង​បន្ទុក ។ ទំនាក់ទំនង​នេះ ចេះ​តែ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន ។ លុះ​មក​ដល់​ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​យប់​ឈ្មោះ អ៊ុត សំ​អឿ​ន បាន​បបួល​នារី​រង​គ្រោះ​ត្រូវជា​កូនស្រី​ច្បង​របស់​ស្ត្រី​មេម៉ាយ​នោះ​ទៅ​រោង​មាន់​ខាងក្រោយ​ផ្ទះ ដែល​មាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ដើម្បី​ទៅ​យក​ដែក​មក​សន្សំ​ធ្វើ​ផ្ទះ ។ ឆ្លៀតឱកាស​ស្ងាត់ ឈ្មោះ អ៊ុត សំ​អឿ​ន ក៏​ចាប់​ឱប​នាង​ស្ទាបអង្អែល​យ៉ាង​ក្រហល់ក្រហាយ និង​សុំ​រួមរ័ក​ជាមួយ ប៉ុន្តែ​នាង​មិន​ព្រម ។ ទោះជា​ប្រកែក​យ៉ាងណា​ក៏​ដោយ ក៏​ឈ្មោះ អ៊ុត សំ​អឿ​ន បាន​គំរាម​សម្លាប់​ដោយ​ប្រើ​កាំបិត​ស្នៀត​ភ្ជង់ និង​បាន​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​ម្ដង និង​គំរាម​មិន​ឲ្យ​ប្រាប់​នរណា​ឡើយ ដោយ​ព្រមាន​ថា បើ​ហ៊ាន​ប្រាប់​គេ​ឱ្យ​ដឹង​នឹង​សម្លាប់​ចោល​ភ្លាម ។ ចាប់ពី​ពេល​នោះ​មក​ឈ្មោះ អ៊ុត សំ​អឿ​ន តែងតែ​ឆ្លៀតឱកាស​ចាប់បង្ខំ​នារី​រង​គ្រោះ​រំលោភ​ក្នុង​មួ​យស​ប្ដា​ហ៍​ពី​ពីរ​ទៅ​បី​ដង និង​បាន​គំរាម​នាង​រហូត និង​បាន​បង្គាប់​ឱ្យ​នាង​ប្រើ​ថ្នាំ​ពន្យារកំណើត​ព្រោះ​ខ្លាច​បែក​ការណ៍ ។

រហូត​មក​ដល់​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ជន​ល្មោភកាម​នេះ បាន​ទូរស័ព្ទ​ហៅ​នារី​រង​គ្រោះ​ឱ្យមក​ជួប តែ​នាង​ខ្លាច​មិន​ហ៊ាន​មក​ទេ ក៏​បាន​គំរាម​តាម​ទូរស័ព្ទ​រក​សម្លាប់​ទៀត ទើប​នាង​ទ្រាំ​មិន​បាន ក៏​សម្រេចចិត្ត​ប្រាប់​រឿងរ៉ាវ​ដ៏​អាស្រូវ​នេះ​ទៅ​ម្ដាយធំ និង​ម្ដាយ​របស់​ខ្លួន រួច​បាន​នាំ​នាង​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង មន្ត្រី​ជំនាញ​បាន​កោះហៅ​ឈ្មោះ អ៊ុត សំ​អឿ​ន មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ អ៊ុត សំ​អឿ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ខាងលើ​នោះ
ប្រាកដ​មែន  ហើយ​មន្ត្រី​នគរបាល​បាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​តាម​នីតិវិធី ៕