សុខៗ ខាត់ សុឃីម ប្រកាស​លក់​ផ្ទះ ៤ ល្វែង

ខាត់ សុឃីម កំពុង​ប្រកាស​លក់​ផ្ទះ ៤ ល្វែង​ជាប់​គ្នា​នៅ​ក្នុង​បុរី​មួយ​កន្លែង​តាម​ផ្លូវ​វ៉េងស្រេង ដើម្បី​យក​លុយ​ពង្រីក​មុខ​របរ​របស់​ខ្លួន។

 

សុខៗ ខាត់ សុឃីម ប្រកាស​លក់​ផ្ទះ ៤ ល្វែង

 

“ភ្លេង​សម័យ​របស់​ខ្ញុំ​ហ្នឹង រៀបចំ​ធ្វើ​ឆាក​ធ្វើ​អី​ថ្មី ចេះ​តែ​លង់ទៅៗ អស់​ជាង ១០​ម៉ឺន​មិន​ទាន់​គ្រប់​ទៀត ហើយ​មួយ​ទៀត​ហាង​នោះ! ហាង​ធ្វើ​សារ​ថ្មី​ទាំង​អស់”។ ខាត់ សុឃីម ថ្លែង​មក​កាន់ Sabay។ អ្នក​សិល្បៈ​រូប​នេះ​បន្ត​ថា នាង​ក៏​កំពុង​រៀប​ចំ​គម្រោង​រក​ស៊ី​ជាមួយ​ប្អូន​ស្រី ខាត់ ស្រីវង ដើម្បី​នាំ​ចូល​ផលិតផល​សម្អាង​ពី​សហរដ្ឋអាមេរិក​ផង​ដែរ ហើយ​ត្រូវ​ការ​ដើម​ទុន។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​រូប​នេះ​អះអាង​ថា នាង​មិន​មាន​គម្រោង​នាំ​យក​ផលិតផល​ដោយ​ដាក់​ឈ្មោះ​ផលិតផល​ជា Brand name ដូច​តារា​មួយ​ចំនួន​នោះ​ទេ ដោយ​គ្រាន់​តែ​នាំ​យក​នូវ​ផលិតផល​សុទ្ធ​មក​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​អតិថិជន​របស់​ខ្លួន ឬ​អ្នក​ជួល​សេវា​សម្អាង​ការ​របស់​នាង​ជា​ដើម។

 

ខាត់ សុឃីម និយាយ​ថា៖” បើ​ថា ខាត់ សុឃីម ក្ស័យ​ទុន​អត់​ទេ នៅ​មាន​របស់​ត្រូវ​ដូរដោះ​ច្រើន​ណាស់ បើ​យើង​មិន​ហ៊ាន​ប្រថុយ​ទេ ធ្វើ​ម៉េច​នឹង​អាច​ក្លាយ​ជា​អ្នក​គ្រាន់​នៅ​ក្នុង​សង្គម​ហ្នឹង​គេ”។ តារា​រូប​នេះបន្ថែម​ថា តាំង​ពី​រៀបការ​មក ប្ដី​ប្រពន្ធ​អ្នក​ទាំង​ពីរ​មាន​គំនិត​ច្រើន​នៅ​ក្នុង​ការ​រក​ស៊ី ហើយ​ភាគ​ច្រើន​ស្វាមី​របស់​នាង​ជា​អ្នក​ជ្រោមជ្រែង៕

 

សុខៗ ខាត់ សុឃីម ប្រកាស​លក់​ផ្ទះ ៤ ល្វែង

អត្ថបទ៖ សំ ជំនាញ