នៅ​លើ​ Facebook អាច​ Comment ជា​វីដេអូ​បាន​ហើយ

ក្រុមហ៊ុន​ Facebook ទើប​ប្រកាស​ថ្ងៃ​នេះ​ថា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្រើ​ប្រាស់​មុខងារ​ដែល​​អាច​បញ្ចូល​វីដេអូ​ទៅ​ក្នុង​ប្រអប់​​​ Comment ក្រោយ​​ពី​​បាន​ចំណាយ​ពេល​តេស្ត​អស់​មួយ​រយៈ។

 

នៅ​លើ​ Facebook អាច​ Comment ជា​វីដេអូ​បាន​ហើយ

 

​អ្នក​អាច​ធ្វើ​ការ​ Comment ជា​​វីដេអូ​បាន​ដោយ​គ្រាន់​តែ​ចុច​លើ​ Icon រូប​កាមេរ៉ា​រួច​ជ្រើស​វីដេអូ​ដើម្បី​ Upload ទៅ​ក្នុង​ប្រអប់​ Comment ជា​ការ​ស្រេច។ បច្ចុប្បន្ន​នេះ​មុខងារ​អាច​ប្រើ​បាន​តែ​នៅ​លើ​​កុំព្យូទ័រ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​អាប់ដេត​លើក​ក្រោយ​នឹង​​មាន​ឲ្យ​ប្រើ​នៅ​លើ​​ឧបករណ៍​ iOS និង​ Android បាន​ជា​មិន​ខាន។

 

​Bob Baldwin វិស្វករ​មួយ​រូប​នៅ​ក្រុមហ៊ុន​​​ Facebook បាន​ឲ្យ​ដឹង​ថា​ មុខងារ​មួយ​នេះ​ បង្កើត​ឡើង​តាំង​ពី​ខែ​កុម្ភៈ​​ អំឡុង​ពេល​កម្មវិធី​ Hackathon លើក​ទី​ ៥០ របស់​ Facebook ហើយ​គោល​បំណង​នៃ​ការ​បង្កើត​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ការ​ចែក​រំលែក​វីដេអូ​កាន់​តែ​សំបូរ​បែប​៕​
​​​​

ចុច​អាន៖ Facebook​ ​ចេញ​មុខងារ​ថ្មី​ ​អាច​ ​Upload​​​ រូបភាព​ប្រភេទ​ ​360​ ​ដឺក្រេ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​​​​​​​​​