៤ ចំណុច សម្រាប់​អ្នក​ធ្វើការ នៅមុខ​កុំព្យូទ័រ​យូរ​

៤ ចំណុច សម្រាប់​អ្នក​ធ្វើការ នៅមុខ​កុំព្យូទ័រ​យូរ​


៤ ចំណុច សម្រាប់​អ្នក​ធ្វើការ នៅមុខ​កុំព្យូទ័រ​យូរ​

​ការងារ​មុខ​កុំព្យូទ័រ ខុស​ពី​ការហាត់​កីឡា ពីព្រោះ អ្នក​ត្រូវ​នៅ​ពីមុខ​វា ហើយ​ពេល​ខ្លះ គ្មាន​ពេល​កម្រើកខ្លួន​ទៀតផង​។ តើ​អ្នកដឹង​ទេ​ថា វា​ពិតជា​មិនល្អ សម្រាប់​សុខភាព​ទាល់តែសោះ​។​

​ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លី​ចំនួន ៤ ដើម្បី​ជួយ​ឲ្យ​បងប្អូន មាន​ផា​សុកភាព និង​មាន​អារម្មណ៍​ស្រស់ ពេល​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ ៖

១. ដាក់​កុំព្យូទ័រ ឲ្យចំ​ពីមុខ​
អ្នក​ត្រូវ​រៀបចំ​ម៉ូនីទ័រ ឲ្យចំ​ពីមុខ​របស់អ្នក មិន​ត្រូវ​នៅ​ចំហៀង ទាប ឬ​ខ្ពស់ជាង​ភ្នែក​របស់​អ្នក​ឡើយ ដើម្បី​ការពារ​ក្បាល​របស់​អ្នក ក្នុងការ​ងើប​ចុះឡើង ពេល​ធ្វើការ​។​

២. រៀបចំ​កន្លែង​អង្គុយ​ឲ្យបាន​ស្រួល​
ការ​អង្គុយ​ខុស​ទំនង ឬ​គ្មាន​ផា​សុកភាព នឹង​ធ្វើឲ្យ​អ្នក​ធុញទ្រាន់ ហើយ​ធ្វើការ​មិន​សូវ​បាន​ល្អ​នោះ​ទេ ដូច្នេះ អ្នក​ត្រូវ​រៀបចំ​កៅអី និង​ទីតាំង​ដែល​សមស្រប ដើម្បី​ងាយស្រួល​ក្នុង​ការបំពេញ​ការងារ​។​

៣. ធ្វើ​ចលនា​
មិន​ថា​អ្នក​រវល់​យ៉ាងណា​នោះទេ អ្នក​ត្រូវ​ចំណាយពេល ពីរ​បី​នាទី​ដើម្បី​សម្រាក រៀង​រាល់​ម៉ោង ដើម្បី​សម្រួល​សរសៃ និង​ធ្វើឲ្យ​អារម្មណ៍​អ្នកស្រ​ស់​ស្រាយឡើងវិញ​។ អ្នក​អាច​សំឡឹង​មើល​រុក្ខជាតិ​នានា ឬ​មើល​កន្លែង​ឆ្ងាយៗ​។ អ្នក​អាច​ព​ត់ដៃ ពត់​ជើង ឬ​ក្រោក​ឡើង​ដើរ​បន្តិច​ក៏​បាន​។​

៤. សម្រាក​បន្តិច​
មិន​ត្រូវ​បង្ខំចិត្ត​ខ្លួនឯង ឲ្យធ្វើ​ការជាប់រហូត​នោះទេ​។ អ្នក​ត្រូវ​មាន​ពេល​សម្រាក ដើម្បី​លេង Facebook ឬ​ស្តាប់ភ្លេង​ខ្លះ​ផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។