​ទឹក​ម្រះ មាន​ប្រយោជន៍​អ្វីខ្លះ​?

​ទឹក​ម្រះ មាន​ប្រយោជន៍​អ្វីខ្លះ​?


​ទឹក​ម្រះ មាន​ប្រយោជន៍​អ្វីខ្លះ​?

​ទឹក​ម្រះ អាចជួយ​សម្រួល​ដល់​ចលនា​ក្រពះ​ពោះវៀន ដូច្នេះ វា​ពិតជា​អាច​ការពារ ជំងឺ​ក្រ​ពោះ​ពោះវៀន​បាន​ផង​ដែរ​។​​ការ​ញ៉ាំ​ទឹក​ម្រះ​ជា​ទៀងទាត់ នឹង​ជួយ​កាត់បន្ថយ​ការ​ទល់លាមក ដែល​បណ្តាល​មក​ពី​រប​ប​អាហារ​មិនល្អ និង​ការ​ញ៉ាំ​អាហារ​គ្មាន​ជាតិ​សរសៃ​។​

​ទឹក​ម្រះ អាច​ជួយ​បំបាត់​ការ​ឈឺ​ចុកចាប់ ដោយសារ​ការ​មក​រដូវ​ខុស​ធម្មតា និង​ជួយ​រដូវ​មក​ទៀងទាត់​ផងដែរ​។​ ​ក្រៅពីនេះ ទឹក​ម្រះ ក៏​អាច​ជួយ​បំបាត់​ការឈឺ​ចុកចាប់ ការឡើង​កន្ទួល​លើ​ស្បែក និង​ជួយ​ព្យាបាល​មុខរបួស​ផងដែរ​។​ ​វា​ត្រូវ​បាន​គេ​យកមក​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម គ្រុ​នក្តៅ និង​ឈឺក្បាល​ផងដែរ​។​

​អ្នកជំងឺ​ទឹកនោមផ្អែម​ភាគច្រើន ក៏​ជ្រើសរើស​ទឹក​ម្រះ មក​ជួយ​ព្យាបាល និង​គ្រប់គ្រង​ជំងឺ​របស់​ពួកគេ​ដែរ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។