លោក រ៉​យ ហុ​ដ​សុ​ន អាច​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ប្រកួត World Cup 2018

លោក រ៉​យ ហុ​ដ​សុ​ន គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​មាន​សិទ្ធិ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រយៈពេល​យូរ​រហូត​ដល់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៨ (World Cup 2018) ។ តាម​ការ​បញ្ជាក់​របស់​លោក​ម៉ា​ទី​ន គ្លែ​ន ប្រធាន​សមាគម​បាល់ទាត់​អង់គ្លេស (FA) ប្រាប់​ថា លោក​រ៉​យ ហុ​ដ​សុ​ន នឹង​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បន្ត​ប្រសិនបើ​ទទួលលទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​យូ​រ៉ូ​២០១៦ ។

ប្រធាន​សមាគម​បាល់ទាត់​អង់គ្លេស​រូប​នេះ​បាន​បញ្ជាក់​ថា​៖«​ប្រសិនបើ​យើង​អនុវត្ត​បាន​ល្អ​ក្នុង​យូ​រ៉ូ គេ​គឺជា​មនុស្ស​សំខាន់​សម្រាប់​បាល់ទាត់​ពិភពលោក​២០១៨ ។ ខ្ញុំ​មាន​ជំនឿ​ថា យើង​នឹង​លេង​បាន​ល្អ​ក្នុង​យូ​រ៉ូ ហើយ​លោក​រ៉​យ ក៏​ជា​មនុស្ស​ល្អ​បំផុត​របស់​យើង​» ៕