អ្នកគាំទ្រ​ក្លិប Man Utd ត្រៀម​បណ្តេញ​គ្រូបង្វឹក​ក្នុង​ពេល​ជួប​ក្លិប Norwich ថ្ងៃ​ទី​19 ធ្នូ

បណ្តា​អ្នកគាំទ្រ​ក្លិប «​បិសាច​ក្រហម​» Man Utd បាន​បាត់បង់​ភាព​អត់ធ្មត់​លើ​លោក​ល្វី វ៉ា​ន់​ហ្គា​ល់ គ្រូបង្វឹក​ជនជាតិ​ហូ​ឡង់ និង​ត្រៀម​បណ្តេញចេញ​ដោយ​យក​ស្លាក​បដា​ដែល​សរសេរ​ពាក្យ​ថា​«Van  Gaal Out»​ដាក់​ចង​ត្រដាង​លើ​យន្តហោះ​បង្ហាញ​ពីលើ​ទីលាន​ប្រកួត «​អូ​ល ត្រេ​ហ្វ​ហ្វ​ត​» ក្នុង​ការ​ប្រកួត​ប្រឺ​មី​ញេ​លី​ក អង់គ្លេស ដែល​ក្លិប​Man Utd បើកទ្វារ​ទទួលភ្ញៀវ​ក្លិប Norwich នៅ​ថ្ងៃ​ទី​១៩ ធ្នូ ខាង​មុខ ។

អ្នកគាំទ្រ​គ្រប់​រូប​ស៊ូទ្រាំ​អត់ធ្មត់​លើ​លោក​ល្វី​វ៉ា​ន់​ហ្គា​ល់​មិន​បាន ព្រោះ​បាន​ដឹកនាំ​ក្លិប​ធ្លាក់​ជុំ​ចែក​ពូ​ល​ក្នុង​យូ​ហ្វា​ឆេ​ម​ពាន​លី​ក បន្ទាប់​មក​ប្រកួត​ចាញ់​ក្លិប Bournemouth ២-១ កាលពី​ថ្ងៃ​ទី​១២ ធ្នូ ធ្វើ​ឱ្យ​ក្លិប​ស្ថិត​នៅ​លំដាប់​ទី​៤​ក្នុង​តារាង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស តាម​ពីក្រោយ​ក្លិប​កំពូល Leicester City ៦​ពិន្ទុ ៕