ជនល្មោភកាម ប្លន់ព្រហ្មចារីក្មេងស្រីអាយុ៥ឆ្នាំ ក្នុងការដ្ឋានសំណង់រួចរត់គេចបាត់

ភ្នំពេញ ៖ កុមារីអភ័ព្វមានវ័យ៥ឆ្នាំម្នាក់ ត្រូវបានជនល្មោភកាមមិនស្គាល់មុខចាប់ចាប់បីយកទៅរំលោភសេពសន្ថវៈបានសម្រេច ហើយរត់គេចខ្លួន នៅក្នុងផ្ទះកំពុងសាងសង់មួយ ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ។

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ស-ស-គ អាយុ៥ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងកំពុងសាងសង់ ក្នុងភូមិព្រែកតាឡុង កន្លែងកើតហេតុខាងលើ មានឪពុកឈ្មោះសេង ស្រស់ អាយុ៥៨ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ ឃុត មុំ អាយុ៤៣ឆ្នាំ មានស្រុកកំណើត ភូមិក្រសាំង ឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ គ្រួសារនេះមានជីវភាពក្រីក្រ បានចាកចេញពីស្រុកកំណើត មកធ្វើកម្មករសំណង់ក្និងការដ្ឋានខាងលើយូរថ្ងៃមកហើយ។

សមត្ថកិចបានឲ្យដឹងទៀតថាកាលមុនពេលកើតហេតុកុមារីរងគ្រោះ បានដើរម្នាក់ឯង ចេញពីកន្លែងស្នាក់នៅ ទៅមើលទូរទស្សន៍ នៅរោងស្នាក់នៅក្បែរគ្នារបស់ម្តាយមីង ឈ្មោះ ឃុត ង៉ែត មុន ចំណែកម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ឃុត មុំ បានដើរទៅពីក្រោយដែរ តែពេលទៅដល់ បែរជាមិនឃើញ គាត់ក៏បានប្រាប់ប្តីរបស់គាត់ ឈ្មោះ សេង ស្រស់ ឲ្យដើររកមើលកូន។បន្ទាប់មកនាំគ្នាដើរស្រែករកក្នុងការដ្ឋានសំណង់ ហើយពេលទៅដល់ចំណុចកើតហេតុ ក៏ស្រាប់តែឮសំឡេងកូនស្រីស្រែកយំ ។ ភា្លមនោះឪពុក ម្តាុ និងម្តាយមីងក្មេងស្រីរងគ្រោះក៏បាននាំគ្នាចូលទៅមើល ស្រាប់តែឃើញកូនស្រីស្រាតខោននលគោ ថែមទាំងប្រដាប់ភេទមានហូរឈាម ក៏បានបញ្ជូនកុមារីរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងយប់។ ចំណែកជនសង្ស័យគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញវត្ថុតាង ដែលបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន ខោជើងខ្លីរូបតុក្កតា១ និងស្បែកជើងម្ខាង ពណ៌បៃតង ដែលជារបស់ជនសង្ស័យ រួចយកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត ។

បច្ចុប្បន្ន នគរបាលមូលដ្ឋាន បាននិងកំពុងធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ខណៈដែលសមត្ថកិច្ចដាក់ការសង្ស័យថាជនល្មោភកាម ជាមនុស្សនៅមិនឆ្ងាយពីការដ្ឋានសំណង់មួយនេះ៕

ប្រភព៖ nokorwatnews

  • ជនល្មោភកាម ប្លន់ព្រហ្មចារីក្មេងស្រីអាយុ៥ឆ្នាំ ក្នុងការដ្ឋានសំណង់រួចរត់គេចបាត់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:ជីវិតនិងសង្គម
Tags: