រវល់​ទៅតាម​រក​ប្តី នៅ​កន្លែង​ផឹកស៊ី ត្រូវជន​ល្មោភកាម ចាប់​កូនស្រី​​ប៉ង​រំលោភ​

ខេត្តឧត្តរមានជ័យ ៖ បុរសល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងពីម្តាយ កុមារីរងគ្រោះ ដែលបានទៅទាន់ជនសង្ស័យ កំពុងចាប់កូនស្រី វាយធ្វើបាប នៅក្រោយផ្ទះ ប៉ុនប៉ងរំលោភ ។

មន្ត្រីកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ចាប់ខ្លួនឈ្មោះ ជៀម សាវុន អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ បណ្តោះអាសន្ន នៅភូមិក្រសាំង ឃុំ-ស្រុកត្រពាំង ប្រាសាទ ធ្វើជាកម្មករ មានទីលំនៅ ក្នុងខេត្តតាកែវ ហើយចំណែក ក្មេងស្រីរងគ្រោះ មានអាយុ ៥ឆ្នាំ រស់នៅឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ វ៉ាត ភា អាយុ ២៩ឆ្នាំ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ប្តីរបស់គាត់ ឈ្មោះ សាត ហ៊ាក អាយុ ២៨ឆ្នាំ បានទៅផឹកស៊ី នៅផ្ទះឪពុកមា ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ចម្ងាយប្រហែល ៣០០ម៉ែត្រ ។

បន្ទាប់មកក៏បានឮថា ប្តីរបស់ខ្លួនមានទំនាស់ នៅកន្លែងផឹកស៊ី ទើបគាត់បានរត់ពីផ្ទះ ទៅមើលប្តី ដោយទុកកូនស្រី-ប្រុសតូចៗ ៣នាក់នៅផ្ទះ។ នៅពេលទៅដល់ កន្លែងប្តីផឹកស៊ី គឺគេបានបំបែកគ្នា អស់បាត់ទៅហើយ ក៏នាំប្តីមកផ្ទះ តែពេលមកដល់ មិនឃើញកូនស្រី គិតថា កូនស្រីទៅមើលទូរទស្សន៍ នៅផ្ទះអ្នកជិតខាង ក៏នាំគ្នាដើររក។ ស្រាប់តែឮសំឡេងកូនស្រី ស្រែកយំឲ្យជួយ ទើបគាត់និងប្តី ទៅចំណុច ដែលកូនស្រែក ស្រាប់តែឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព ចាប់កូនស្រីធ្វើបាប និង ប៉ុនប៉ងរំលោភ ទើបគាត់ទូរស័ព្ទ ប្តឹងទៅ សមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ អោយចាប់ខ្លួន ជនសង្ស័យ យកមកសួរនាំតែម្តង៕

រវល់​ទៅតាម​រក​ប្តី នៅ​កន្លែង​ផឹកស៊ី ត្រូវជន​ល្មោភកាម ចាប់​កូនស្រី​​ប៉ង​រំលោភ​ រវល់​ទៅតាម​រក​ប្តី នៅ​កន្លែង​ផឹកស៊ី ត្រូវជន​ល្មោភកាម ចាប់​កូនស្រី​​ប៉ង​រំលោភ​

ប្រភព៖ watphnom-news

  • រវល់​ទៅតាម​រក​ប្តី នៅ​កន្លែង​ផឹកស៊ី ត្រូវជន​ល្មោភកាម ចាប់​កូនស្រី​​ប៉ង​រំលោភ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:ជីវិតនិងសង្គម
Tags: