ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​ Lisbon ​​ទៅ​ដល់​ប្រទេស​បារាំង​ហើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ដើម្បី​ត្រៀម​ប្រកួត​ Euro 2016។

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

Cristiano Ronaldo ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

 

ប្រធាន​ក្រុម​ Cristiano Ronaldo និង​មិត្ត​រួម​ក្លឹប​ Real Madrid របស់​គេ​ Pepe រួម​ទាំង​តារា​ឆ្នើមៗ​ច្រើន​នាក់​​ទៀត​ ដែល​ទើប​ជួយ​ឲ្យ​ព័រទុយហ្គាល់​ ឈ្នះ​​អេស្តូនី ៧-០ ក្នុង​ការ​ប្រកួត​មិត្តភាព​​កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ ​បាន​ចុះ​ពី​លើ​យន្តហោះ​នៅ​ប្រទេស​បារាំង នា​ពេល​រសៀល​ម្សិល​មិញ។

 

ព័រទុយហ្គាល់​ បាន​ឡើង​ដល់​វគ្គ​​៤​ក្រុម​ចុង​ក្រោយ​ កាល​ Euro 2012 ​​ប៉ុន្តែ​ភ្លាត់​ចាញ់​អេស្ប៉ាញ​ ដោយ​​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។ រីឯ​ Word Cup 2014 នៅ​ប្រទេស​ប្រេស៊ីល ក្រុម​របស់​លោក​ Fernando Santos បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ ខណៈ​ដែល​ពេល​នោះ​ Ronaldo ​មិន​ទាន់​ Fit ១០០% ទេ ដោយសារ​​មាន​បញ្ហា​របួស​សរសៃ។

 

​សម្រាប់​ Euro 2016 នេះ​វិញ ព័រទុយហ្គាល់​ស្ថិត​នៅ​ពូល F ជាមួយ​ក្រុម​​អូទ្រីស ហុងគ្រី ​និង​អ៊ីស្លង់។ ប្រកួត​ដំបូង​​របស់​គេ​ នឹង​ត្រូវ​ប៉ះ​ អ៊ីស្លង់​នៅ​ទីក្រុង​ Saint-Etienne ​យប់​ថ្ងៃ​អង្គារ ទី​១៤ (ព្រឹក​ថ្ងៃ​ពុធ, ម៉ោង​០២:០០​រំលង​អាធ្រាត្រ​នៅ​កម្ពុជា)៕

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

 

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​ធ្វើ​ដំណើរ​ទៅ​ដល់​បារាំង​​​ហើយ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail