​​មាស​ ចាន់​ណា វិភាគ​លើ​​ចំណុច​​​ខ្លាំង​​រវាង​​ បឹង​កេត​​អង្គរ​ និង​ការពារ​ជាតិ

​លោក មាស ចាន់​ណា​ គ្រូ​បង្វឹក​​ក្លឹប​​ណាហ្គាវើល បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា ​ចំណុច​ខ្លាំង​របស់​​​​ក្រសួង​ការ​ពារ​ជាតិ​​ត្រង់​​មាន​លំនឹង​​​​បាន​ល្អ។ ចំណែក​បឹង​កេត​អង្គរ​​​ជា​ក្រុម​​លេង​​​ពង្រឹង​នៅ​តំបន់​ការ​ពារ​ ហើយ​ព្យាយាម​វាយ​បក។

 

​​មាស​ ចាន់​ណា វិភាគ​លើ​​ចំណុច​​​ខ្លាំង​​រវាង​​ បឹង​កេត​​អង្គរ​ និង​ការពារ​ជាតិលោក មាស ចាន់ណា

 

​លោក មាស ចាន់​ណា ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​របស់​ក្រសួង​ការពារ​ជាតិ​រក្សា​​ទម្រង់​​ដែល​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​​​​បាន​ល្អ​​ ពោល​គឺ​ភាព​ខ្លាំង​របស់​​​​ក្រុម​កំពូល​តារាង​មួយ​នេះ​លេង​ស៊ីចង្វាក់​គ្នា​ជា​ក្រុម។ ​​ទាំង​តំបន់​ការពារ​ ​​បម្រើ​ និង​ប្រយុទ្ធ​​​ ​ឈរ​​​ចំ​ទីតាំង​បាន​ល្អ ​ហើយ​រាល់​ពេល​​ផ្លាស់ទី​​កីឡាករ​របស់​ទ័ព​​តែង​ត្រឡប់​មក​ឈរ​ចំ​ទីតាំង​ដើម​វិញ​ត្រឹម​ត្រូវ។

 

​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា កត្តា​​ទាំង​អស់​នេះ​ មក​ពី​គំនិត និង​ភាព​វ័យ​ឆ្លាត​កីឡាករ​​របស់​ក្រសួង​ការពារ​ជាតិ​​​ល្អ​ទាំង​បច្ចេកទេស និង​ស្មារតី​។ ​ដូច្នេះ​រាល់​ការ​ប្រកួត​​ទ័ព​តែង​របូត​គ្រាប់​បាល់​តិច​បំផុត។

 

​​ចំណែក​ក្លឹប​បឹង​កេត​អង្គរ​វិញ​​អតីត​គ្រូ​ជំនួយ​លោក​​ ប្រាក់ សុវណ្ណារ៉ា រូប​នេះ​លើក​ឡើង​ថា ​​រាល់​ការ​ប្រកួត​របស់​ បឹង​កេត​ តែង​ការ​ពារ​​ និង​​រង់​ចាំ​ឱកាស​​​វាយ​បក​សឹង​តែ៩០​% ទៅ​ហើយ។ ​លោក ប្រាក់ សុវណ្ណារ៉ា ពឹង​ផ្អែក​ទាំង​ស្រុង​​លើ​កីឡាករ​មាន​ល្បឿន​លឿនដូច​ជា​ ចាន់​ វឌ្ឍនាកា Esoh Omogba និង​ Gbenga ​ដើម្បី​វាយ​បក ពោល​គឺ​ទម្រង់​លេង​របស់​បឹង​កេត ៧​នាក់​ការពារ ៣​នាក់​រង់​ចាំ​វាយ​បក។

 

​ក្លឹប​បាល់ទាត់​ណាហ្គាវើល​កំពុង​ឈរ​លេខ ៣​ក្នុង​តារាង​លីគ​​កំពូល​កម្ពុជា​​​មាន ១៤​ពិន្ទុ​ក្នុង​ចំណោម​​៨​ប្រកួត។ ​សប្ដាហ៍​ទី​ ៩​ក្លឹប​នេះ​ នឹង​ត្រូវ​ជួប​បឹង​កេត​​​អង្គរ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង ៣:៣០៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​