Jamie Vardy អាច​នឹង​អវត្តមាន​ពេល​ប៉ះ​រុ​ស្ស៊ី​ថ្ងៃអាទិត្យ​ខាន​ស្អែក​នេះ

គ្រូបង្វឹក​ក្រុម​ជ្រើស​ជាតិ​អង់គ្លេស Roy Hodgson មិន​ទាន់​សម្រេច​ដាក់​កីឡាករ​រូប​ណា​ចូល​លេង​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ជាមួយ​រុ​ស្ស៊ី​នៅ​រាត្រី​ថ្ងៃអាទិត្យ​ស្អែក​នេះ​នៅឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ខ្សែប្រយុទ្ធ Vardy និង​ខ្សែបម្រើ James Milner អាច​នឹង​អវត្តមាន​ក្នុង​ថ្ងៃ​ប្រកួត ។

កីឡាករ​ក្នុង​ក្រុម​អង់គ្លេស​ជឿជាក់​ថា Vardy និង​Milner នឹង​មិន​ចូលរួម​ឡើយ តែ​នឹង​ជំនួស​វិញ​ដោយ​កីឡាករ Raheem Sterling និង Jack Wilshere ឬ Adam Lallana​។ សេចក្តីសម្រេច​យ៉ាងណា​នោះ អាស្រ័យ​លើ​គ្រូបង្វឹក និង​ជំនួយការ​របស់​លោក ៕