គួរឲ្យអាណិត! ក្មេងប្រុសម្នាក់ កើតជំងឺកម្រ ស្បែកឡើងដុំៗ បែកស្រកាប្រេះដូចដុំថ្ម (មានវីដេអូ)

នេប៉ាល់៖ ពិតជាគួរអាសូរ ដល់ក្មេងប្រុសសញ្ជាតិនេប៉ាល់ម្នាក់ ត្រូវបានទទួលរងអំពើអយុត្តិធម៌ ពីធម្មជាតិ ដោយសារតែរូបគេ មានបញ្ហាហ្សែនពីកំណើតធ្វើឲ្យស្បែក មានសភាពមិនប្រក្រតី បែកប្រេះដូចដុំថ្ម។

យោងតាមប្រភព បានឲ្យដឹងថា កុមារាវ័យ១១ឆ្នាំ Ramesh Kumari រស់នៅក្នុងតំបន់មួយ ក្នុងទីក្រុង Baglung ភាគខាងលិចនៃប្រទេសនេប៉ាល់ ទទួលរងជំងឺដ៏កម្រមួយប្រភេទដែលហៅថា Ichthyosis ដែលវាគឺជា បញ្ហានៃជំងឺរោគស្បែកពីកំណើតមួយប្រភេទ បង្កឲ្យស្បែកមានសភាពស្ងួត ខុសពីប្រក្រតី ឡើងក្រាស ក្រិន និងប្រេះបែកស្រកា ពេញខ្លួនប្រាណ ដែលជាហេតុធ្វើឲ្យកុមារារូបនេះ ពិបាកក្នុងការរស់នៅ ស្ទើរតែមិនអាចធ្វើអ្វីបាន ឬចេញទៅណារួច ហើយថែមគម្រាមកំហែង ដល់អាយុជីវិតរបស់ក្មេងនេះទៀតផង។

ប្រភពបន្តថា កុមារា Ramesh បានចាប់ផ្តើមកើតចេញនូវរោគសញ្ញានៃជំងឺ Ichthyosis នេះ តាំងពីកើតបាន ១៥ថ្ងៃមកម៉្លេះ។ ឥលូវនេះក្មេងប្រុសដ៏កំសត់រូបនេះ មិនអាចដើរចេញទៅណាបាន ឬក៏អាចនិយាយស្តីអ្វីបានឡើយ ដោយសារតែស្ថានភាពនៃជំងឺមួយនេះ បានបង្កឲ្យរាងកាយ និងអវៈយវៈមួយចំនួន រមូលបត់បែនចូលគ្នា។

បើតាមការឲ្យដឹងពីឪពុករបស់ក្មេងប្រុសរូបនេះ បានរៀបរាប់ប្រាប់ថា ក្មេងៗដទៃទៀត មានការភ័យខ្លាចជាខ្លាំង ហើយនាំគ្នារត់ទៅឆ្ងាយអស់ ខណៈពេលដែលបានកូនប្រុស របស់គាត់ចេញមកក្រៅម្តងៗ។ ចំណែកឯស្រ្តីជាម្តាយ អ្នកស្រី Nar Kumari ក៏ពិបាកចិត្តដែរ ព្រោះមិនអាចចេញទៅធ្វើការងារអ្វីបានឡើយ ហើយតម្រូវមើលថែកូនប្រុស ជារៀងរាល់ថ្ងៃយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រោះ Ramesh អាចត្រឹមតែធ្វើការប្រាស្រ័យទាក់ទង បានតិចតួចប៉ុណ្ណោះ ដូចជាពេលដែលគេ ចង់ទៅបន្ទប់ទឹក ឬត្រូវការចង់ញ៉ាំអីតែប៉ុណ្ណោះ។

បើតាមការឲ្យដឹងរបស់ស្រ្តីជាម្តាយរូបនេះ បានរៀបប្រាប់ថា ស្បែកកូនប្រុសរបស់គាត់ ចាប់ផ្តើមរបក ក្រោយពីកើតបានរយៈពេល១៥ថ្ងៃ ហើយក្រោយៗមក កកើតជាស្បែកថ្មី ដែលដុះលូតលាស់ក្រាស់ឡើងៗ។ អ្នកស្រីបន្ថែមថា «...ស្បែកនោះឡើងរឹង រួចប្រែក្លាយជាពណ៌ខ្មៅ ហើយពួកយើងក៏មិនដឹងត្រូវធ្វើយ៉ាងណានោះដែរ»។

ទន្ទឹមនឹងនោះផងដែរ គ្រួសាររបស់ Ramesh ពិតជាចង់ធ្វើការព្យាបាលកូនប្រុសណាស់ ប៉ុន្តែពុំមានលទ្ធភាពក្នុងការចំណាយទៅលើ ថ្លៃថែទាំវេជ្ជសាស្រ្តឡើយ ព្រោះក្នុងមួយខែត្រូវចំណាយ ៧,០០០រូពី (ប្រហែលជា ១០៥ដុល្លារអាមេរិក) ឯណោះ។

ប្រភពបន្ថែមថា ជាក្តីសង្ឃឹមមួយ ដែលតារាចម្រៀងស្រី នាង Joss Stone បានជួយធ្វើការស្វះស្វែង បង្កើតជាមូលនិធិមួយ ដើម្បីធ្វើការច្រៀង ទទួលបានថវិកាពីអ្នកដែលមានចិត្តសប្បុរស ដើម្បីបានជាកម្រៃខ្លះមកព្យាបាល ជំងឺរបស់ Ramesh ផងដែរ។

គួរបញ្ជាក់ដែរថា ទោះបីជាយ៉ាងណាក៏ដោយ មិនមានការព្យាបាលសម្រាប់ជំងឺមួយនេះឡើយ ប៉ុន្តែវាអាចជួយដោយការប្រើប្រាស់ជាលក្ខណៈប្រភេទថ្នាំ ឬ ក្រែមលាប ដើម្បីការពារស្បែក និងការធ្វើអនាម័យឲ្យបានទៀងទាត់ និងជាប្រចាំតែប៉ុណ្ណោះ៕

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ពិតជាគួរឲ្យអាណិតដល់ ក្មេងប្រុសតូចម្នាក់ ដែលត្រូវទទួលរងជំងឺកម្រមួយ រហូតតម្រូវឲ្យរូបគេត្រូវងូតទឹកជាប្រចាំ ដើម្បីជាការជួយសង្រ្គោះជីវិត។

ប្រភពបានឲ្យដឹងថា កុមារាម្នាក់ឈ្មោះ Evan Fasciano អាយុ៥ឆ្នាំ រស់នៅជាមួយនឹងក្រុមគ្រួសារ ក្នុងទឹកដី Goshen រដ្ឋ Connecticut នៃសហរដ្ឋអាមេរិក កើតមកទទួលរងជំងឺម្យ៉ាង ដែលធ្វើឲ្យស្បែកមានសភាពមិនប្រក្រតី ឬហៅថា Harlequin Ichthyosis ដែលជាបញ្ហាហ្សែនមួយ ធ្វើឲ្យស្បែករបស់គាត់ ឡើងបែកប្រេះ ឬប្រេះស្រកា ជាមួយនឹងសភាពធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវតែតម្រូវឲ្យរូបគេ ងូតទឹកជាប្រចាំ និងធ្វើអនាម័យខ្លួនជានិច្ច ព្រោះជំងឺមួយនេះអាចនឹងងាយឆ្លងមេរោគ។

ចុចអានអត្តចាស់៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាណិត! ក្មេងប្រុសម្នាក់ កើតជំងឺកម្រ ស្បែកឡើងដុំៗ បែកស្រកាប្រេះដូចដុំថ្ម (មានវីដេអូ)
រូបភាព៖ កុមារា Ramesh Kumari អាយុ១១ឆ្នាំ

គួរឲ្យអាណិត! ក្មេងប្រុសម្នាក់ កើតជំងឺកម្រ ស្បែកឡើងដុំៗ បែកស្រកាប្រេះដូចដុំថ្ម (មានវីដេអូ)

គួរឲ្យអាណិត! ក្មេងប្រុសម្នាក់ កើតជំងឺកម្រ ស្បែកឡើងដុំៗ បែកស្រកាប្រេះដូចដុំថ្ម (មានវីដេអូ)

គួរឲ្យអាណិត! ក្មេងប្រុសម្នាក់ កើតជំងឺកម្រ ស្បែកឡើងដុំៗ បែកស្រកាប្រេះដូចដុំថ្ម (មានវីដេអូ)

គួរឲ្យអាណិត! ក្មេងប្រុសម្នាក់ កើតជំងឺកម្រ ស្បែកឡើងដុំៗ បែកស្រកាប្រេះដូចដុំថ្ម (មានវីដេអូ)

គួរឲ្យអាណិត! ក្មេងប្រុសម្នាក់ កើតជំងឺកម្រ ស្បែកឡើងដុំៗ បែកស្រកាប្រេះដូចដុំថ្ម (មានវីដេអូ)