មន្ទីរ​កសិកម្ម​ខេត្ត​ ត្រូវតែ​ចាត់​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ការ​ចរាចរ​សត្វ​ និង​ផលិតផល​ដើមកំណើត​ពី​ស​ត្វ​តាមច្បាប់​ឡើងវិញ

មន្ទីរ​កសិកម្ម​ខេត្ត​ ត្រូវតែ​ចាត់​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ការ​ចរាចរ​សត្វ​ និង​ផលិតផល​ដើមកំណើត​ពី​ស​ត្វ​តាមច្បាប់​ឡើងវិញ

តាកែវ ​៖ ​លោក កៅ ផល ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​ក្រសួងកសិកម្ម​បាន​ព្រមាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ​ក្នុង​ការ​ត្រួតពិនិត្យ​អនាម័យ​ និង​ទប់ស្កាត់​ការ​រត់ពន្ធ​សត្វ ការ​ដឹកជញ្ជូន​សត្វ​ និង​ផលិតផល ​ដែល​មាន​ដើមកំណើត​ពី​សត្វ។

ការ​ថ្លែង​របស់​លោក កៅ ផល ខាង​លើ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​របស់​ក្រ​សួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦។

បើ​យោង​តាម​របាយការណ៍​ត្រួតពិនិត្យ ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​នៃ​ការ​ចរាចរ​សត្វ​ និង​ផលិត​ផល​មាន​ដើមកំណើត​ពី​សត្វ របស់​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​មួយ​ចំនួន​បង្ហាញ​ថា សកម្មភាព​បទល្មើស​រត់ពន្ធ​សត្វ ដឹកជញ្ជូន​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ មានការ​កើន​ឡើង ដែល​តម្រូវ​ឲ្យ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ សម្រេច​ឲ្យ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ​និង​មន្ទីរ​កសិកម្ម​រាជធានី-ខេត្ត សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ ត្រូវ​ពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ ទប់ស្កាត់​ឲ្យ​បាន​រាល់​សកម្មភាព​ដឹកជញ្ជូន​សត្វ ដែល​មិន​អនុវត្ត​សមស្រប តាម​បទដ្ឋាន​អនាម័យ ​និង​នីតិវិធី​ជា​ធរមាន​។

ជា​ចុងក្រោយ លោក កៅ ផល ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​ និង​បសុព្យាបាល​បាន​បន្ថែម​ថា ចំពោះ​ករណី​ដែល​ស្រាវជ្រាវ​រក​ឃើញ​បទល្មើស​ចូល​តាម​ច្រក​ណា​នោះ មន្ទីរ​កសិកម្ម​ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ក្រសួង អំពី​ការអនុវត្ត​ភារកិច្ច​របស់​ខ្លួន​ ដែ​ល​មានការ​ចន្លោះប្រហោង ​ឬ​ឃុបឃិត​ជាមួយ​ជនល្មើស​៕