អភិបាលខេត្ត​កំពង់ធំ​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ជូន​ដំណើរ​ទ័ព​ទៅ​ប្រាសាទ​ព្រះវិហារ​

កំពង់ធំ ៖ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ រួម​ទាំង ព្រះសង្ឃ​បាន​អញ្ជើញ​មក​ជូន​ដំណើរ​ទ័ព របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​ទៅ​បំពេញ បេសកកម្ម​ចូលរួម​ឈរជើង ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ តាម​ផែនការ​របស់​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤ ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​កាន់​សមរភូមិ​មុខ​ប្រាសាទ​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ​២០១៦។

លោក ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ថ្លែង​អំណរគុណ ចំពោះ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​គិតគូរ​ពី​ជីវភាព​របស់​កង​យោធពល​ខេមរភូមិន្ទ ជុំវិញ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម ឡាវ ថៃ និង​បាន​យកចិត្ត​ទុក ​ដាក់​បំផុត​មក​លើ​កង​កម្លាំង​ ដែល​បាន​មក​ឈរជើង​នៅ​សមរភូមិ ឲ្យ​ទទួលទាន​គ្រប់គ្រាន់ មាន​ថ្នាំសង្កូវ មាន​ប្រាក់​ម្ហូប​ឧបត្ថម្ភ​ប្រចាំថ្ងៃ​របស់​កងទ័ព ក្នុង​នោះ​ដែរ​លោក ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន បាន​អគុណ​ដល់​អភិបាលខេត្ត​កំពង់ធំ និង​អភិបាលស្រុក​គ្រប់​ស្រុក​ក្រុង និង​ប្រធាន​មន្ទីរ​ទាំងអស់​ជុំវិញ​ខេត្ត ដែល​បាន​នាំ យក​នូវ​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់ មក​ប្រគល់​ជូន​អង្គភាព​តំបន់​សឹក​រង​កំពង់ធំ និង​បាន​ប្ដេជ្ញា​ចិត្ត​ថា យើងខ្ញុំ​ទាំង​អស់​គ្នា​ជា​យោធិន​នៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្ដេជ្ញា​ចិត្ត​ដាច់ខាត​គោរព​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ក្នុង​កិច្ចការពារ​​អធិបតេយ្យភាព​ជាតិ ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​ថ្នាក់លើ​បាន​ប្រគល់ យើងខ្ញុំ​ស៊ូ​លះបង់​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​ផ្ទាល់ខ្លួន​ដើម្បី​សេចក្តី​សុខ​របស់​សង្គម​ជាតិ និង​ប្រជាជន។

លោក អ៊ុត សំអន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​សាលាខេត្ត​កំពង់ធំ បាន​ណែនាំ​និង​កោតសរសើរ ដល់​ប្អូន​ដែល​ជា​យុទ្ធជន ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ជាតិ​មាតុភូមិ នា​សមរភូមិ​មុខ រស់នៅ​ចេះ​សាមគ្គី​គ្នា និង​រក្សាសុខ​ភាព​ល្អ​ហើយ​ស្រឡាញ់​គ្នា​ដូច​បង​ដូច​ប្អូន៕