រថយន្តកុងតឺន័រ បត់មិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើង បាក់អស់១ដើម

(ភ្នំពេញ)៖ យុវជនម្នាក់បើករថយន្តកុងតឺន័រក្បាលពណ៌ស តាមបណ្ដោយផ្លូវម៉ុងឬទ្ធី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតរង្វង់មូលកាំកូស៊ីធី បានបត់ស្ដាំតាមផ្លូវ៥៩៨មិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើម និងខ្សែភ្លើងធ្លាក់រប៉ាត់រប៉ាយដល់ដីពេញផ្លូវ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រ ដឹកឥវ៉ាន់ឲ្យរោងចក្រ PPS ស្រាប់តែដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម បណ្ដាលឲ្យធ្លាក់ខ្សែភ្លើង ដល់ដីរាយប៉ាយពេញផ្លូវ ចំណែកតៃកុងរថយន្តបានបើកទ្វារគេចខ្លួន បាត់បន្សល់ទុករថយន្តចោល នៅកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន មកដល់បានទាក់ទងហៅជំនាយ មកធ្វើការវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  គឺកាលពីប៉ុន្មានខែកន្លងទៅ បុរសម្នាក់រួមនឹងស្រីស្នេហ៍ រវល់តែប្រឡែងគ្នា ក្នុងរថយន្តពេលកំពុងបើកបរ មិនប្រយ័ត្ន បានបើក រថយន្តទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈ បាក់អស់មួយដើម ដោយហេតុការណ៍នេះ បានកើត ឡើងនៅម៉ោង ៤៖១០នាទីទៀបភ្លឺ ស្ថិតនៅតាមផ្លូវ២០១១ ក្នុងភូមិដីថ្មី សង្កាត់ភ្នំំពេញថ្មី ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងខាងលើ គេបានឃើញបុរសម្នាក់ រួមនិងស្រី ស្នេហ៍ម្នាក់ បានបើករថយន្ត Corolla ពណ៌ក្រហម ក្នុងទឹសដៅពីត្បូងទៅជើង លុះបើករវល់តែប្រលែង និង លូកលាន់គ្នាមិនប្រឹងមើលផ្លូវ ក៏បានបើករថយន្តទៅបុកនឹងបង្គោលភ្លើង បណ្តាលឲ្យបាក់អស់មួយដើម និងបណ្តាលឲ្យរថយន្តដាច់កង់មុខផ្នែកខាងស្តាំ ចំណែកអ្នកបើកបររួម និងស្រីស្នេហ៍ពុំមានរងរបួសនោះទេ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្តកុងតឺន័រ បត់មិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើង បាក់អស់១ដើម

រថយន្តកុងតឺន័រ បត់មិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើង បាក់អស់១ដើម

រថយន្តកុងតឺន័រ បត់មិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើង បាក់អស់១ដើម

រថយន្តកុងតឺន័រ បត់មិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើង បាក់អស់១ដើម