ជាតិ​ដែក អាស៊ីតហ្វូលិ​ក កាល់ស្យូម វីតាមីន D និង​អ៊ីយ៉ូត ជា​សារធាតុចិញ្ចឹម ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួល​ទាន​

ជាតិ​ដែក អាស៊ីតហ្វូលិ​ក កាល់ស្យូម វីតាមីន D និង​អ៊ីយ៉ូត ជា​សារធាតុចិញ្ចឹម ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួល​ទាន​


ជាតិ​ដែក អាស៊ីតហ្វូលិ​ក កាល់ស្យូម វីតាមីន D និង​អ៊ីយ៉ូត ជា​សារធាតុចិញ្ចឹម ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួល​ទាន​

​ការ​ញ៉ាំ​ចំណីអាហារ ដែល​មាន​សុខភាព​ល្អ អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​ឲ្យ​ទារក និង​ម្តាយ​មាន​សុខភាព​ល្អ ហើយ​ចៀសផុត​ពី​បញ្ហា និង​ជំងឺ​ផ្សេងៗ​។ វា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ញ៉ាំ​ចំណី​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​សារធាតុចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់​។​

​ខាងក្រោម​នេះ គឺជា​សារធាតុចិញ្ចឹម ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ញ៉ាំ​ពេល​មាន​ផ្ទៃពោះ ៖

ជាតិ​ដែក​
ស្ត្រី​មាន​ផ្ទៃពោះ ភាគច្រើន ជួប​បញ្ហា​ខ្វះ​ជាតិ​ដែក ដែល​បណ្តាលឲ្យ​ពួកគេ សម្រាលកូន​មុន​កំណត់​។ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ញ៉ាំ​ជាតិ​ដែក​ឲ្យបាន ២៧ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ អាហារ​សំបូរ​ជាតិ​ដែក មានដូចជា ត្រី សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ជាដើម​។​

អាស៊ីតហ្វូលិ​ក​
កង្វះ​អាស៊ីតហ្វូលិ​ក អាច​បណ្តាល​ឲ្យ​កូន​កើត​មក ខុស​លក្ខណៈ​ធម្មជាតិ និង​មាន​ជំងឺ​ពី​កំណើត ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​សារធាតុ​មួយ​នេះ ឲ្យបាន ៤០០ មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ​។​

កាល់ស្យូម​
រាងកាយ​ស្ត្រី​ត្រូវការ​ជាតិ​កាល់ស្យូម ដើម្បី​ការលូតលាស់​របស់​កូន ហើយ​ការ​ខ្វះ​សារធាតុ​មួយ​នេះ អាច​បណ្តាល​ឲ្យ​ទារក មាន​បញ្ហា​សុខភាព​ជា​ច្រើន​។ ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ញ៉ាំ​ជាតិ​កាល់ស្យូម​ឲ្យបាន ១០០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។​

វីតាមីន D
កង្វះ​សារធាតុ​មួយ​នេះ អាច​បណ្តាលឲ្យ​ស្ត្រី កើត​ជំងឺ​ត្រៀម​ក្រឡាភ្លើង​។ វីតាមីន D ជួយ​ដល់​ការ​ស្រូប​ជាតិ​កាល់ស្យូម ពី​ចំណីអាហារ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ​។ ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ទទួល​ទាន​សារធាតុ​មួយ​នេះ ៦០០ IU ក្នុង​មួយ​ថ្ងៃ​។​

អ៊ីយ៉ូត​
កង្វះ​ជាតិ​អ៊ីយ៉ូត អាច​បណ្តាល​មាន​វិបត្តិ​ក្រពេញ និង​បញ្ហា​ខួរក្បាល ចំពោះ​ទារក​ក្នុង​ផ្ទៃ ដូច្នេះ អ្នកគួ​រញ៉ាំ​វា​ឲ្យបាន ពី ១៥០ ទៅ ២២០ មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ​៕


​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។