West Ham តម្លើងថ្លៃសម្រាប់កីឡាករឆ្នើម Payet

ក្លឹបញញួរធំ West Ham United បានតម្លើងថ្លៃសំរាប់ កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមលំដាប់អន្តរជាតិបារាំង Dimitri Payet ដោយដាក់តម្លៃដល់ទៅ £60 million(៦០លានផោន)ប្រសិនបើមាន ក្លឹបធំៗនៅអឺរ៉ុប ប៉ុនប៉ង ដើម្បីចុះហត្ថលេខាទិញរូបគេទៅរួមក្រុម នៅរដូវកាល ២០១៦ ២០១៧នេះ។
Payet-ft16

ដូច្នេះមានន័យថាក្លឹបមិនចង់លក់កីឡាកររូបនេះចេញទេ។ខ្សែបម្រើវ័យ២៩ឆ្នាំដែលជាអ្នកនាំលេង(Play Maker) រូបនេះត្រូវបានក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ទិញមកពីក្លឹប Olympic De Marseille ក្នុងតម្លៃត្រឹមតែ£10 million(១០លានផោន)ប៉ុណ្ណោះកាលពីឆ្នាំមុន។

Payet មានទម្រង់លេងល្អអោយក្រុមយុវជន U21 ចន្លោះឆ្នាំ ២០០៧-២០០៨ និង ត្រូវបានជាប់ទៅលេងជម្រើសជាតិដោយស៊ុតបញ្ចូលទី៣គ្រាប់ហើយចាប់តាំងពីបង្ហាញខ្លួនអោយជម្រើសជាតិឈុតធំបារាំងនៅឆ្នាំ២០១០។
ហើយកាលពីខែមិនា២០១៦ គេក៏បានជួយអោយបារាំងយកឈ្នះរុស្សី 4:2 ក្នុងពេលដូរចូលជាកីឡាករបម្រុង ហើយបានស៊ុតបាល់ហ្រ្វីឃីកយ៉ាងល្អអបអរថ្ងៃខួតកំណើតខ្លួនទៀតផង និងលេងមិត្តភាពជួយ France ឈ្នះក្រុម Cameroon 3:2 កាលពីខែមុន និងយកឈ្នះស្កុតលេន 3:2 ក្នុងជំនួបមិត្តភាពកាលពីសប្តាហ៏មុនផងដែរ។

បច្ចុប្បន្នកីឡាកររូបនេះកំពុងមានកាតព្វកិច្ចលេងអោយក្រុមជម្រើសជាតិបារាំងក្នុងនាមជាម្ចាស់ផ្ទះពេលនិងត្រូវជួបជាមួយក្រុមមកពីអឺរ៉ុបខាងកើតគឺរ៉ូម៉ានីនៅកណ្តាលអធ្រាត ថ្ងៃសុក្រទី១០មិថុនា២០១៦ ឈានចូលថ្ងៃសៅរ៏នេះ ដែលជាថ្ងៃបើកឆាកដំបូងនៃកាប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអ៉ឺរ៉ុប២០១៦ ដែលក្រុមមាន់គកបារាំងធ្វើជាម្ចាស់ផ្ទះ។

កន្លងមកមានពត៌មានមួយចំនួនថា ក្លឹបយក្សពីរនៅអេស្បាញគឺ RealMadrid &Barcelona ចាប់អារម្មណ៏ចង់បានPayet ហើយក្លឹបអ្នកមាន និង ជាម្ចាស់ជើងឯកLeague1បារាំងរដូវកាល២០១៥-២០១៦ Paris Saint Germain ក៏ចង់បានខ្សែបម្រើ ដែល អាចលេងទាំងផ្នែកកណ្តាល និង ខាងឆ្វេងរូបនេះផងដែរ។ កីឡាករ រូបនេះស៊ុតបញ្ចូលទីបាន ១២គ្រាប់(បូករួមគ្រាប់ បាល់ FreeKick ដ៏ល្អ) និងបានAssist អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១៥ដងផងដែរ។គួរបញ្ជាក់ថា រដូវកាល ២០១៥-២០១៦កន្លងមក ក្លឹបញញួរធំ បញ្ចប់រដូវកាល នៅលេខរៀងទី៧ក្នុងតារាង Englis Premier League។

ប្រភព Goal

ដោយ:ប៉ូលីន