ក្រូចឆ្មារ ការ៉ុត ផ្លែ​ប៉ោម លាយ​បញ្ចូល​គ្នា​! ប្រយោជន៍​ច្រើន នឹកស្មាន​មិន​ដល់

ក្រូចឆ្មារ ការ៉ុត ផ្លែ​ប៉ោម លាយ​បញ្ចូល​គ្នា​! ប្រយោជន៍​ច្រើន នឹកស្មាន​មិន​ដល់


ក្រូចឆ្មារ ការ៉ុត ផ្លែ​ប៉ោម លាយ​បញ្ចូល​គ្នា​! ប្រយោជន៍​ច្រើន នឹកស្មាន​មិន​ដល់

​ទឹក​ផ្លែឈើ​ស្រស់ មាន​បរិមាណ​ជាតិ​ស្ករ​តិច ប៉ុន្តែ មាន​ប្រយោជន៍​ច្រើន​បំផុត សម្រាប់​សុខភាព​រាងកាយ​។ ទឹក​ផ្លែឈើ​ស្រស់ សំបូរ​ជាតិ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​សរសៃ​។​
​អឺចឹង តើ​មាន​អ្វី​កើតឡើង នៅ​ពេល​អ្នក​លាយ​បញ្ចូល​គ្នា រវាង​ទឹក​ក្រូចឆ្មារ ទឹក​ផ្លែ​ប៉ោ​ម និង​ទឹក​ការ៉ុត នៅ​ក្នុង​កែវ​តែ​មួយ​នោះ​? ខាងក្រោម​នេះ គឺជា​សារៈប្រយោជន៍ នៃ​ការ​លាយ​បញ្ចូល​គ្នា រវាង​ទឹក​ផ្លែ​ឈើ​ទាំង​បី​នេះ ៖

​សារៈប្រយោជន៍​ទី ១ បើ​អ្នក​ឧស្សាហ៍​ទល់លាមក ភេសជ្ជៈ​មួយ​នេះ នឹង​ជួយ​បន្ទន់​លាមក ហើយ​ធ្វើឲ្យ​ចលនា​បត់ជើង​របស់អ្នក មាន​ភាពទៀងទាត់ និង​ងាយស្រួល​។​
​សារៈប្រយោជន៍​ទី ២ ពេល​អ្នក​ហាត់ប្រាណ​រួច អ្នក​ប្រហែលជា​ឈឺ​ដៃ ឈឺ​ជើង និង​ចង្កេះ​ជាដើម ដូច្នេះ អ្នក​អាច​ញ៉ាំ​ភេសជ្ជៈ​នេះ​បាន ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចុកចាប់​។​
​សារៈប្រយោជន៍​ទី ៣ ភេសជ្ជៈ​នេះ ល្អ​បំផុត សម្រាប់​សុខភាព​ភ្នែក និង​ជួយ​ឲ្យ​ភ្នែក​របស់​អ្នក មើលឃើញ​ច្បាស់​ជា​ង​មុន បើសិន​អ្នក​ញ៉ាំ​វា​ញឹកញាប់​។​
​សារៈប្រយោជន៍​ទី ៤ វា​អាច​ជួយ​ពង្រឹង ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការពារ​ជំងឺ​ផ្សេងៗ ពិសេស ក្នុង​រដូវភ្លៀង​នេះ​តែម្តង​។​
​សារៈប្រយោជន៍​ទី ៥ វា​អាច​ការពារ​តម្រងនោម និង​លំពែង​របស់​អ្នក ពី​ជំងឺ​នានា​។​
​សារៈប្រយោជន៍​ទី ៦ ភេសជ្ជៈ​នេះ អាច​គ្រប់គ្រង​សម្ពាធ​ឈាម និង​ជួយ​ឲ្យ​សួត​មាន​សុខភាព​ល្អ​។​
​សារៈប្រយោជន៍​ទី ៧ វា​អាច​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​បំបាត់​ក្លិន​មាត់​ផងដែរ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ក្រូចឆ្មារ ការ៉ុត ផ្លែ​ប៉ោម លាយ​បញ្ចូល​គ្នា​! ប្រយោជន៍​ច្រើន នឹកស្មាន​មិន​ដល់已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:ជំងឺទូទៅ