រូបមន្ត​ធម្មជាតិដើម្បី​ព្យាបាលជំងឺ​រលាក​សួត​

ក្នុងចំណោមជំងឺដែលអាចនឹងកើតឡើងក្នុងរដូវវស្សានេះ ជំងឺរលាកសួត ជាពិសេសចំពោះក្មេងៗអាចជាបញ្ហាចំបងមួយដែលគួរឲ្យព្រួយបារម្ភ។ ប្រសិនបើបងប្អូនក្តៅខ្លួន ក្អក (មានស្លេស) ពិបាកដកដង្ហើម ឈឺក្នុងទ្រូង ជីពចរលោតលឿនជាងធម្មតា នោះប្រហែលជាសញ្ញានៃជំងឺរលាកសួតហើយ ដូច្នេះអ្នកគួរតែមានការប្រុងប្រយ័ត្នហើយប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្ត្រធម្មជាតិចំនួនបី ដែលអាចជួយព្យាបាលឬកាត់បន្ថយផលប៉ះពាល់នៃជំងឺរលាកសួត ៖
ស្លឹកជីអង្កាម

ចូរយកស្លឹកជីអង្កាមពីរបីមែក រួចសង្កត់យកតែទឹកដើម្បីលាយជាមួយនឹង ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ អ្នកគួរតែញ៉ាំវា រាល់បីបួនម៉ោងម្តង។

ខ្ទឹម
ខ្ទឹម អាចជួយកាត់បន្ថយសីតុណ្ហភាព ហើយក៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺរលាកសួតដែរ។ អ្នកអាចយកខ្ទឹមពីរបីមើម ទៅកិនឲ្យម៉ត់រួចយកមកបិទនៅពីលើទ្រូង។

ល្មៀត
វាត្រូវបានគេចាត់ទុកថា ជាវិធីបុរាណដ៏មានប្រសិទ្ធភាព ក្នុងការទប់ទល់ នឹងជំងឺរលាកសួតដោយអ្នកគ្រាន់តែដាក់ល្មៀត ទៅក្នុងទឹកក្តៅឧណ្ហៗហើយយកក្រណាត់ស្អាតមកជ្រលក់ រួចយកទៅជូតទ្រូង ដើម្បីរំញោចទ្រូង និងកាត់បន្ថយបញ្ហានានា ដែលបណ្តាលមកពីជំងឺរលាកសួត៕

ប្រភព៖ iknow

  • រូបមន្ត​ធម្មជាតិដើម្បី​ព្យាបាលជំងឺ​រលាក​សួត​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: