​​អគ្គនាយក​ក្រុមហ៊ុន​ដី​ធ្លី​ធំ​ជាង​គេ​​​ក្នុង​ស្រុក​ខ្មែរ​​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ព្រឹក​មិញ​

រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានបានឲ្យដឹងថា លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ប៊ុណ្ណា រៀលធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកមិញ ដោយជាប់ពាក់ព័ន្ធនឹងករណីចេញសែកជាង៤០ម៉ឺនដុល្លារ ឲ្យទៅម្ចាស់បំណុល ហើយពេលនេះ កំពុងសាកសួរនៅការិយាល័យព្រះរាជអាជ្ញា។
យ៉ាងណាក៏ដោយ ភរិយាលោក ស៊ឹង ប៊ុណ្ណា  ក៏បានបញ្ជាក់លើទំព័រ Facebook របស់អ្នកស្រីថា លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនដីធ្លីធំជាងគេក្នុងស្រុកខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីចេញសែកគ្មានទឹកប្រាក់នៅព្រឹកមិញនេះ វេលាម៉ោងប្រមាណជាង១០។
ភរិយាលោក ស៊ឹង ប៊ុណ្ណា បានបន្ថែមឲ្យដឹងថា ព្រឹកមិញ ប្ដីរបស់លោកស្រី បានដើរចេញពីក្រុមហ៊ុនឲ្យគេចាប់ខ្លួនដោយញញឹម ហើយលោកព្រមទទួលយកគ្រប់បញ្ហា ព្រោះលោកបានដឹងជាស្រេចហើយ អ្វីដែលជាបណ្ដាំចុងក្រោយគឺ ផ្ដាំឲ្យប្រពន្ធត្រូវថែកូនឲ្យល្អ ទោះជាមានស៊ីអត់ស៊ីត្រូវប្រឹងរកដោយសុចរិត៕

ប្រភព៖ kqube

  • ​​អគ្គនាយក​ក្រុមហ៊ុន​ដី​ធ្លី​ធំ​ជាង​គេ​​​ក្នុង​ស្រុក​ខ្មែរ​​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ព្រឹក​មិញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:កំសាន្ត
Tags: