កាំជ្រួច PROTON-M រុ​ស្ស៊ី​បញ្ជូន​ផ្កាយ​រណប​អា​មេ​រិ​កមួយ​ទៅ​កាន់​តារាវិថី

ផ្កាយ​រណប​ទូរគមនាគមន៍​អា​មេ​រិ​ក INTELSAT-31 ត្រូវ​បាន​បាញ់​បញ្ជូន​កាលពី​ថ្ងៃ​ទី​៩ មិថុនា ចេញពី​មជ្ឈមណ្ឌល​អវកាស​បៃ​កូ​នួ​រកា​ហ្សា​ក់​ស្ថាន​ដោយ​កាំជ្រួច PROTON-M រុ​ស្ស៊ី​រួច​ផ្កាយ​រណប​នេះ​ត្រូវ​បាន​ដាក់​នៅ​តារាវិថី​ប្រកបដោយ​ជោគជ័យ ។

ផ្នែក​សារព័ត៌មាន​របស់​ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSKOSMOS រាយការណ៍​ថា ផ្កាយ​រណប​នេះ​បាន​បំបែក​ចេញពី​កាំជ្រួច​នា​វេលា​ម៉ោង​១​និង​៤០​នាទី​ម៉ោង​នៅ​ក្រុង​មូ​ស្គូ ។ កាំជ្រួច PROTON-M នេះ ដែល​ផ្ទុក​ផ្កាយ​រណប INTELSAT-31 ត្រូវ​បាន​បាញ់​ចេញពី​បៃ​កូ​នួ​រ​នា​ថ្ងៃ​ទី​៩ មិថុនា ហើយ​ជា​ការ​បាញ់​បង្ហោះ​លើក​ដំបូង​នៃ​កាំជ្រួច PROTON-M ជំនាន់​ទី​៤ ដែល​ធ្វើ​ឱ្យ​កាន់តែ​ទំនើប​អាច​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​កាន់តែ​ខ្ពស់ ។

ផ្កាយ​រណប INTELSAT-31 កសាង​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក SPACE SYSTEMS LORAL សម្រាប់​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​ផ្កាយ​រណប INTELSAT S.A ។ មាន​ទម្ងន់​៦.៣២០​គីឡូក្រាម ផ្កាយ​រណប​នេះ​មាន​ទិស​ដៅ​ផ្តល់​សេវាកម្ម​ទូរទស្សន៍​លើ​ដែនដី​អា​មេ​រិ​កឡា​ទី​ន ៕