សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ និងអ្នកទទួលជោគជ័យល្បីៗ

តើអ្នកមើលឃើញខ្លួនឯង នៅកន្លែងណាក្នុងរយៈពេលប្រាំឆ្នាំ? ភាពទន់ខ្សោយធំបំផុតរបស់អ្នកជាអ្វី? ទាំងនេះគឺជាសំណួរបែបស្ដង់ដារ ដែលបេក្ខជននឹងប្រឈមមុខ ក្នុងអំឡុងពេលទៅសំភាសន៍ការងារ។ ហើយឥឡូវនេះ  ក៏មានចម្លើយបែបស្តង់ដារដែរ។ ("ភាពទន់ខ្សោយធំបំផុតរបស់ខ្ញុំ? គឺពេលខ្លះខ្ញុំធ្វើការខំប្រឹងជ្រុលពេក។")

ប៉ុន្តែបើអ្នកកំពុងតែសំភាសន៍សម្រាប់តំណែងខ្ពស់ៗ  អ្នកប្រហែលជាមិនជួបសំណួរបែបនេះទេ។ 

យ៉ាងណាមិញ នាយកប្រតិបត្តិ និងជាអ្នកជោគជ័យល្បីឈ្មោះមួយចំនួន សុទ្ធតែមានតិចនិចដើម្បីសំភាសន៍ និងមានសំណួរគន្លឹះសម្រាប់សួរទៅបេក្ខជនផងដែរ។ វិធីសាស្រ្ត របស់ពួកគេមានភាពខុសៗគ្នា  ប៉ុន្តែវិធីសាស្ត្រទាំងអស់នោះ ត្រូវបានរៀបចំឡើង ដើម្បីសាកល្បងពីផ្នត់គំនិត  និងចិត្តគំនិតរបស់មនុស្ស។ ប្រវត្តិរូបរបស់អ្នកមិនអាចជួយអ្នកបានទៀតទេឥឡូវនេះ។ សាកល្បងពិចារណាឆ្លើយ ទៅលើសំនួរពិបាកៗមួយចំនួនខាងក្រោមនេះ ដែលនាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗចូលចិត្តសាកសួរនៅពេលសំភាសន៍ទៅមើល៖

១. Drew Houston

ប្រសិនបើអ្នកធ្វើការសំភាសន៍ជាមួយនឹង Drew Houston  ជាមហាសេដ្ឋីវ័យ៣៣ឆ្នាំ និងជាស្ថាបនិក Dropbox ដែលជាកម្មវិធីចែករំលែក និងផ្ទុកឯកសារ​  អ្នកគួរតែត្រៀមខ្លួនដើម្បីឆ្លើយសំណួរចំនួន ៥ពិសេសៗ ដូចខាងក្រោម៖

• តើនរណាជាបុគ្គលដែលឆ្នើមបំផុតក្នុងពិភពលោក ដែលអ្នកគួរធ្វើតាម?

• តើនរណាមានឥទ្ធិពលមកលើអ្នក?

• តើអ្វីដែលអ្នកបានរៀន នៅក្នុងឆ្នាំមុននេះ?

• ប្រសិនបើអ្នកវិលទៅ ១០ ឆ្នាំមុនវិញ  តើអ្នកនឹងផ្តល់ដំបូន្មានមកខ្លួនឯងយ៉ាងម៉េចខ្លះ?

• តើមានមេរៀនដែលសំខាន់បំផុតមួយណា ដែលអ្នកធ្លាប់បោះបង់ចោល?

លោកសួរសំណួរទាំងនេះ ដើម្បីចង់ដឹងថាតើ បេក្ខជននោះ មានភាពប៉ិនប្រសប់ ឬធ្វើការងារប៉ិនប្រសប់អត់  និងអាចអនុវត្តការងារឲ្យកាន់តែប្រសើរជាងមុនឬអត់។

២. Richard Branson

ស្ថាបនិកក្រុមហ៊ុន Virgin Group លោក Richard Branson បានពន្យល់នៅក្នុងសៀវភៅថ្មីរបស់គាត់ “The Virgin Way: Everything I Know About Leadership” ថាគាត់មិនចូលចិត្តសំនួរសំភាសន៍បែបស្តង់ដារដដែលៗទេ។ Branson សរសេរ “ជាក់ស្តែង ប្រវត្ដិរូបល្អ គឺមានសារៈសំខាន់  ប៉ុន្តែប្រសិនបើអ្នកត្រូវបានគេជួលមកធ្វើការដោយសារតែព័ត៌មានដែលពួកគេ រៀបរាប់អំពីខ្លួនឯងនៅលើក្រដាស CV នោះ   អ្នកនឹងមិនចាំបាច់ខ្ជះខ្ជាយពេលវេលាធ្វើសម្ភាសទេ”។ នោះហើយជាមូលហេតុដែលគាត់ចូលចិត្តសួរថា៖ តើមានអ្វីដែលអ្នកមិនមានឱកាស ដាក់បញ្ចូលទៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នកដែរឬទេ? 

៣. Tony Hsieh

Tony Hsieh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zappos  បាននិយាយថាតម្លៃស្នូលរបស់ក្រុមហ៊ុន គឺបង្កើតឲ្យមានភាពសប្បាយរីករាយ  និងភាពចម្លែកតិចតួច។ ហេតុនេះដើម្បីធ្វើឱ្យប្រាកដថាគាត់ រើសបេក្ខជនបានត្រឹមត្រូវ  Hsieh ជាធម្មតាសួរសំណួរថា៖ នៅលើមាត្រដ្ឋានពី ១ ទៅ ១០  អ្នកគិតថាអ្នកចំលែកកម្រិតណា? ទោះជាយ៉ាងណាប្រសិនបើអ្នកឆ្លើយថា ១   អ្នកប្រហែលជាខុសពីវប្បធម៌របស់ Zappos ហើយ។ តែប្រសិនបើអ្នកឆ្លើយថា ១០ អ្នកអាចនឹងត្រូវគេគិតថារោគចិត្តជាមិនខាន។

៤. Elon Musk

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX  លោក Elon Musk ចូលចិត្តឲ្យបេក្ខជនដោះស្រាយប្រស្នា ដើម្បីសាកល្បងពីភាពឆ្លាតវៃរបស់ពួកគេ។ គាត់បានសួរថា៖ អ្នកកំពុងឈរនៅលើផ្ទៃ នៃភពផែនដីនេះ។ អ្នកដើរមួយម៉ាយ (mile) ទៅភាគខាងត្បូង, ខាងលិចមួយម៉ាយ និងភាគខាងជើងមួយម៉ាយ។ ចុងបញ្ចប់អ្នកមកដល់កន្លែងដែលអ្នកបានចាប់ផ្តើមវិញ។ តើអ្នកនៅទីណា? សំនួរនេះអាចមានចម្លើយច្រើន។ ចម្លើយដែលត្រឹមត្រូវមួយគឺ “ប៉ូលខាងជើង”។ 

៥. Miranda Kalinowski

Miranda Kalinowski ជាប្រធានផ្នែកជ្រើសរើសធនធានមនុស្សរបស់ Facebook។ គាត់បានសួរថា ៖ នៅថ្ងៃដ៏ល្អបំផុតរបស់អ្នកនៅកន្លែងធ្វើការ   អ្នកមកផ្ទះវិញហើយគិតថាអ្នកបានការងារល្អបំផុត នៅលើពិភពលោក  តើអ្វីដែលអ្នកបានធ្វើនៅថ្ងៃនោះ? នេះគឺដើម្បីរើសបានបុគ្គលិកដែលសក្តិសមបំផុត។ នេះគឺដើម្បីសម្លឹងមើលថា បេក្ខជនពិតជាមានចំណង់ចំណូលចិត្តទៅលើអ្វី  និងមានភាពសក្តិសមទៅនឹងគោលបំណងរបស់ Facebook កំពុងស្វែងរកដែរឬទេ។ 

៦. Laszlo Bock

ប្រធានផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុន Google លោក Laszlo Bock  ចូលចិត្តចោទសួរថា៖ សូមលើកឧទាហរណ៍នៃពេលណាមួយ ដែលអ្នកបានដោះស្រាយបញ្ហាដ៏លំបាកបំផុត។ លោកបាននិយាយថា ការដែលយើងសួរបែបនេះ  ទីមួយគឺយើងដឹងពីរបៀប  ឬសកម្មភាពដែលពួកគេឆ្លើយតប ទៅនឹងស្ថានភាពបញ្ហាពិត និងដឹងពីលក្ខខណ្ឌស្ថានភាពប្រភេទណា ដែលពួកគេគិតថាពិបាក។ 

៧. Peter Thiel

Peter Thiel ដែលជាសហស្ថាបនិក ក្រុមហ៊ុន PayPal តែងតែស្វែងរក និងជ្រើសរើសបេក្ខជនណា ដែលមិនខ្លាច ក្នុងការនិយាយពីអារម្មណ៍ពិតចេញមក។ ហេតុនេះទើបលោកតែងតែសួរសំនួរនេះ ក្នុងពេលសំភាសន៍ថា៖ ប្រាប់ខ្ញុំពីរឿងពិតណាមួយ ដែលភាគច្រើនគ្មានអ្នកយល់ស្របនឹងអ្នក។ លោកបាននិយាយថា វាជាប្រភេទនៃ ការធ្វើតេស្តលើការគិត  និងវិសាលភាពនៃគំនិត ហើយក៏ជាការសាកល្បងនូវ ភាពក្លាហាន ក្នុងការនិយាយ នៅក្នុងបរិបទបទសំភាសន៍មួយ ដែលលំបាកបែបនេះ។ 

៨. Stewart Butterfield

Stewart Butterfield ជាសហស្ថាបនិកនៃ Flickr  និងជានាយកប្រតិបត្តិនៃ Slack  ចូលចិត្តសួរសំនួរដែល យើងធ្លាប់ឆ្លើយជាមួយលោកគ្រូ អ្នកគ្រូ និងប៉ាម៉ាក់តាំងពីក្មេងមកម្ល៉េះ គឺ៖ តើអ្នកចង់ក្លាយជាអ្វី នៅពេលដែលអ្នកធំឡើង? ចម្លើយដែលល្អ គឺជាចម្លើយដែលនិយាយពីទីកន្លែងដែលយើងចង់រស់នៅ   ធំធាត់ឡើង​   អ្វីដែលយើងចង់រៀន   រឿងដែលយើងចង់សំរេច តែមិនមានឱកាសដើម្បីសំរេច។ ចម្លើយដែលឆ្លើយខ្លីៗ ទៅនឹងសំណួរនេះគឺមិនល្អតែម្តង។ 

៩. Michael Gregoire

លោក Michael Gregoire នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន Software “CA Technologies”, គាត់បានសារភាពថាសំនួររបស់គាត់ដែលចូលចិត្តសួរពេលសំភាសន៍គឺ៖ តើអ្នកចង់ឲ្យគេគោរពជាង  ឬកោតខ្លាចជាង? ដែលសំនួរនេះបង្ហាញពីផ្នត់គំនិត នៃរបៀបដឹកនាំរបស់ពូកគេ។  នៅក្នុងទ្រឹស្តី  មិនមានចម្លើយត្រឹមត្រូវនោះទេ  ប៉ុន្តែនៅក្នុងបរិស្ថានធ្វើការរួមគ្នា  ទទួលបានការការគោរព ល្អប្រសើរជាងត្រូវបានគេខ្លាច។

១០. Gordon Wilson

Gordon Wilson ជានាយកប្រតិបត្តិនៃ Travelport  ក្រុមហ៊ុនដែលបានចុះបញ្ជី Software ក្នុងផ្សារហ៊ុន Nasdaq  មានមូលដ្ឋាននៅចក្រភពអង់គ្លេស  ចូលចិត្តចោទសួរថា៖  ហេតុអ្វីបានជាថ្ងៃនេះ អ្នកមកកាន់ទីនេះ? វាជាសំនួរបើកចំហរ ដ៏មិនគួរអោយជឿមួយ តែលោកចង់បានចម្លើយមួយយ៉ាងជាក់លាក់។ លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលមាន មនុស្សជាច្រើនដែលនិយាយពីផលប្រយោជន៍របស់ការងារ ជាជាងផលប្រយោជន៍ដែលនឹងធ្វើដើម្បីក្រុមហ៊ុន។ នេះហើយដែលអាចជួយក្នុងការវិនិច្ឆ័យថាតើ បេក្ខជនណា ដែលធ្វើការដើម្បីប្រយោជន៍រួម ឬធ្វើដើម្បីតែខ្លួនឯង៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ

សំណួរសំភាសន៍ការងារ របស់នាយកប្រតិបត្តិ  និងអ្នកទទួលជោគជ័យល្បីៗ