ម្ចាស់​ផ្ទះ​បារាំង ​អាច​ឈ្នះ​រ៉ូម៉ានី​អត់ បើក​ឆាក​ Euro 2016 យប់​នេះ?

​ក្រុម​​ម្ចាស់​ផ្ទះ​ Euro 2016 ​បារាំង នឹង​បើក​ទ្វារ​កីឡដ្ឋាន​ជាតិ​ Stade de France ​ស្វាគមន៍​ក្រុម​រ៉ូម៉ានី ក្នុង​ការ​ប្រកួត​បើក​ឆាក​ វគ្គ​សន្សំ​ពិន្ទុ​​ពូល​ A នា​វេលា​ម៉ោង​​០២:០០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

ម្ចាស់​ផ្ទះ​បារាំង ​អាច​ឈ្នះ​រ៉ូម៉ានី​អត់ បើក​ឆាក​ Euro 2016 យប់​នេះ?

 

បារាំង ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​អស្ចារ្យ​ ពេល​​លេង​ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​ដី​ខ្លួន​ឯង ដោយ​ពួកគេ​ធ្លាប់​លើក​ពាន​ Euro 1984 កាល​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ និង​លើក​ពាន​ World Cup 1998 ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។ ដូច្នេះ​យប់​នេះ​ ពួកគេ​សង្ឃឹម​ថា នឹង​អាច​ឈ្នះ​ប្រកួត​បើក​ឆាក​នេះ ដើម្បី​បន្ត​សង្ឃឹម​ចង់​លើក​ពាន​ជា​បន្ត។

 

សម្ដី​គ្រូ​បង្វឹក៖

 

ម្ចាស់​ផ្ទះ​បារាំង ​អាច​ឈ្នះ​រ៉ូម៉ានី​អត់ បើក​ឆាក​ Euro 2016 យប់​នេះ?

 

Didier Deschamps គ្រូ​បង្វឹក​បារាំង៖ “ការ​ប្រកួត​បើក​ឆាក​នៅ​ Stade de France ​ពិត​ជា​មាន​អារម្មណ៍​ពិសេស។ ​យើង​បាន​ត្រៀម​ខ្លួន​សម្រាប់​ប្រកួត​នេះ អស់​ពេល​២​ឆ្នាំ​មក​ហើយ។ រ៉ូម៉ានី ជា​ក្រុម​ល្អ​ ខ្ញុំ​ធ្លាប់​តាម​​ដាន​ការ​ប្រកួត​របស់​គេ​ជា​ច្រើន​ ​ឃើញ​ថា​ពួកគេ​មាន​​ទម្រង់​ប្រយុទ្ធ​ល្អ ​ដូច្នេះ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ពេញ​៩០​នាទី”។

 

ម្ចាស់​ផ្ទះ​បារាំង ​អាច​ឈ្នះ​រ៉ូម៉ានី​អត់ បើក​ឆាក​ Euro 2016 យប់​នេះ?

 

Anghel Iordanescu គ្រូ​បង្វឹក​រ៉ូម៉ានី៖ “បារាំង ជា​ក្រុម​ដែល​មាន​កម្រិត​ខ្ពស់​ជាង​យើង។ លោក​ Deschamps ​មាន​កីឡាករ​លំដាប់​ World Class ​ដែល​ធ្លាប់​លេង​នៅ​ UEFA Champions League និង​ UEFA Europa League។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា យើង​ចុះ​ចាញ់​ទេ យើង​ក៏​មាន​គោលដៅ​ដូច​គ្នា​គឺ ចង់​ឆ្លង​ផុត​វគ្គ​ចែក​ពូល”។

 

ជើង​កីឡាករ៖

 

ម្ចាស់​ផ្ទះ​បារាំង ​អាច​ឈ្នះ​រ៉ូម៉ានី​អត់ បើក​ឆាក​ Euro 2016 យប់​នេះ?

 

ម្ចាស់​ផ្ទះ​បារាំង​ ​អាច​នឹង​ដាក់​តារា​ឆ្នើម​ Dimitri Payet ​របស់​ក្រុម​ West Ham ​ឲ្យ​លេង​ចាប់​ដៃ​គូ​គ្នា​ជាមួយ​ Olivier Giroud និង​ Antoine Griezmann នៅ​តំបន់​ខាង​លើ​ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ Anthony Martial ​របស់​ក្រុម​ Manchester United អាច​នៅ​បម្រុង។ ដូច្នេះ​១១​នាក់​ដំបូង របស់​ម្ចាស់​ផ្ទះ​ អាច​ជា៖ Lloris; Sagna, Rami, Koscielny, Évra; Pogba, Kanté, Matuidi; Griezmann, Giroud, Payet។

 

ម្ចាស់​ផ្ទះ​បារាំង ​អាច​ឈ្នះ​រ៉ូម៉ានី​អត់ បើក​ឆាក​ Euro 2016 យប់​នេះ?

 

រីឯ​រ៉ូម៉ានី ខ្សែ​ការពារ​ឆ្វេង​ Steliano Filip ​​ដែល​បារម្ភ​​ដោយសារ​មាន​បញ្ហា​របួស​ក​ជើង​ បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ និង​សង្ឃឹម​អាច​ចូល​លេង​បាន​យប់​នេះ។ រីឯ​ខ្សែ​ការពារ​ Vlad Chiriches ​បាន​ប្រកាស​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​១០០%​ហើយ សម្រាប់​ប៉ះ​បារាំង បន្ទាប់​ពី​​អវត្តមាន​កាល​ប្រកួត​មិត្តភាព​ទល់​នឹង​​ហ្សកហ្ស៊ី។ ​១១​នាក់​ដំបូង​របស់​រ៉ូម៉ានី អាច​ជា៖ Tătăruşanu; Săpunaru, Chiricheş, Grigore, Raţ; Hoban, Pintilii; Popa, Stanciu, Stancu; Keșerü។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– ជួប​គ្នា​១០​ប្រកួតចុង​ក្រោយ​ បារាំងមិន​ដែល​ចាញ់​រ៉ូម៉ានី​ទេ (ឈ្នះ​៥ ស្មើ​៥)។

– រ៉ូម៉ានី ធ្លាប់​ឈ្នះ​បារាំង​ចុង​ក្រោយ​ ដោយ​ឈ្នះ​ ២-០ ​នៅ​ទីក្រុង​ Bucharest ​តាំង​ពី​ខែ​មេសា ឆ្នាំ​១៩៧២។
– បារាំង ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​៨​ប្រកួត​ចុង​ក្រោយ​នៅ​ Euro (ស្មើ​២ ចាញ់​៥)។

– Didier Deschamps ​ឡើង​ដឹក​នាំ​​បារាំង នៅ​ព្រឹត្តិការណ៍​ធំៗ​ជា​លើក​ទី​២​ហើយ​ទាំង​លើក​នេះ បន្ទាប់​ពី​​ជួយ​​បារាំង ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ កាល​ Word Cup 2014។

– រ៉ូម៉ានី ​មិន​ដែល​ឈ្នះ​នៅ​ប្រកួត​ដំបូង ក្នុង​ព្រឹត្តិការណ៍​ Euro ទេ (ស្មើ​៣ ចាញ់​១)៕

 

ព្យាករ​គូ​នេះ​គឺ៖ បារាំង ២-០ រ៉ូម៉ានី , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA