រយៈពេល​៥​ខែ អគ្គនាយកដ្ឋាន​ពន្ធ​ដា​ប្រមូល​ពន្ធ​បាន​ជាង​៧០០​លាន​ដុល្លារ

អគ្គនាយកដ្ឋាន​ពន្ធ​ដា​ បាន​ចេញ​របាយការណ៍​ថា ក្នុង​រយៈពេល​៥​ខែ​នេះ ប្រមូល​ចំណូល​ពន្ធអាករ​សរុប​បាន​ជាង៧០៨,២៦ លាន​ដុល្លារ ស្មើ​នឹង​៤៩,៨២ % នៃ​គោលដៅ​កំណត់​ក្នុង​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៦។

 

រយៈពេល​៥​ខែ អគ្គនាយកដ្ឋាន​ពន្ធ​ដា​ប្រមូល​ពន្ធ​បាន​ជាង​៧០០​លាន​ដុល្លារ

 

 

ប្រសិន​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៥ ឃើញ​ថា មាន​ការ​កើន​ឡើង ស្មើ​នឹង​អត្រា​កំណើន ២១, ៦៨%។ លើស​ពី​នេះ ក៏​មាន​ការ​កើន​ឡើង​នូវ​ចំណូល​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មួយ​ចំនួន ដូចជា ពន្ធ​លើ​ប្រាក់​ចំណេញ ពន្ធ​លើ​ប្រាក់​បៀវត្ស អាករ​លើ​តម្លៃ​បន្ថែម បូក​រួម​ទាំង​អាករ​ពិសេស និង​ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម ក៏​មាន​ការ​កើន​ឡើង​ស្ទើរ​តែ​ទាំង​អស់​ដែរ៕

អត្ថបទ៖ លឹម សុ​នា