កូន​ស្រី ចន ច័ន្ទលក្ខិណា រអិល​ដួល​បាក់​ដៃ

កូន​ស្រី​របស់​តារា​សម្ដែង ចន ច័ន្ទលក្ខិណា បាន​រង​របួស​បាក់​ឆ្អឹង​ដៃ​ខាង​ស្ដាំ ដោយ​សារ​តែ​នាង​រអិល​ដួល​ពេល​កំពុង​លេង​បាល់​នៅ​សាលា​រៀន។ នេះ​បើ​យោង​តាម​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​របស់​តារា​ស្រី​រូប​នេះ។

 

កូន​ស្រី ចន ច័ន្ទលក្ខិណា រអិល​ដួល​បាក់​ដៃ

 

បើ​តាម​អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​សរសេរ​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ និង​មិត្តភក្ដិ​លើ​បណ្ដាញ​សង្គម​ថា ពេល​នេះ​កូន​ស្រី​ខ្លួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​តម្រង់​ឆ្អឹង​រួច​ហើយ។ ជាមួយ​គ្នា​នោះ អ្នក​គាំទ្រ និង​រួម​អាជីព​ជា​ច្រើន បាន​ត្រឹម​ចូលរួម​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ឧប្បត្តិហេតុ​នេះ​ប៉ុណ្ណោះ។

 

ទោះ​បី​ជា​យ៉ាង​ណា មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ម្ដាយ​ជា​តារា​សម្ដែង​ខាង​លើ​នេះ​ទេ ដោយ​សារ​ទូរសព្ទ​មិន​មាន​របស់​នាង​មិន​មាន​អ្នក​ទទួល។ ប៉ុន្តែ​បើ​តាម​លោក យុទ្ថារ៉ា ឆានី ជា​ឪពុក​វិញ ក៏​បាន​សរសេរ​បញ្ជាក់​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដែរ​ថា កូន​ស្រី​របស់​លោក​ដួល​បាក់​ឆ្អឹង​មួយ​ក្នុង​ចំណោម​ឆ្អឹង​ទាំង​ពីរ​នៃ​កំភួន​ដៃ។

 

យុទ្ថារ៉ា ឆានី សរសេរ​ថា៖ “June 10 ,2016 Jolly កូន​ខ្ញុំ​បាន​ដួល​បាក់​ឆ្អឹង​មួយ​នៃ​ឆ្អឹង​​ទាំង​ពីរ​នៃ​កំភួន​ដៃ​ ខាង​ស្តាំ ។ ហ៊ឺ!… មិន​នឹក​ស្មាន​ថា វា​បាន​កើត​ឡើង​លើ Princess ខ្ញុំ​សោះ”៕

 

កូន​ស្រី ចន ច័ន្ទលក្ខិណា រអិល​ដួល​បាក់​ដៃ

 

អត្ថបទ៖ សំ ជំនាញ