រថយន្ត Ford Transit ២០១៦ រូបរាង​ថ្មី ប្រើ​ម៉ាស៊ូត ស៊ី​ប្រេង​តិច មក​ដល់​កម្ពុជា​ហើយ​

ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ដៃគូ​សហការ កំពុង​ពង្រីក​ទីផ្សារ​រថយន្ត​ដឹក​អ្នក​ដំណើរ​នៅ​កម្ពុជា​ជាមួយ​នឹង​រថយន្ត Ford Transit រូបរាង​ថ្មី​២០១៦ ដែល​ទើប​នឹង​មក​ដល់​កម្ពុជា​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។

 

រថយន្ត​ប្រភេទ​នេះ​ស័ក្ដិសម​ឥត​ខ្ចោះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ជា​រថយន្ត​សម្រាប់​ដឹក​អ្នក​ដំណើរ និង​ជា​រថយន្ត​ដឹក​សិស្ស ជាដើម។ Ford Transit 2016 មាន ១៥ កៅអី ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត មាន​កម្លាំង​ខ្លាំង និង​បំពាក់​បច្ចេកវិទ្យា​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់។

 

រថយន្ត Ford Transit ២០១៦ រូបរាង​ថ្មី ប្រើ​ម៉ាស៊ូត ស៊ី​ប្រេង​តិច មក​ដល់​កម្ពុជា​ហើយ​

 

Ford Transit ត្រូវ​បាន​ដាក់​លក់​ទូទាំង​ពិភពលោក​ដែល​មាន​ជាង ១១៦ ទីផ្សារ ដែល​ចំនួន​លក់​បាន​កើន​ឡើង​​ដល់ ៨ លាន​គ្រឿង។ រថយន្ត​នេះ​បាន​កំណត់​គោលដៅ​ថ្មី​នៃ​ការ​ប្រើប្រាស់​យូរ​អង្វែង​ជាមួយ​នឹង​គុណភាព និង​ភាព​ជឿជាក់​ខ្ពស់។ គោលដៅ​នៃ​ការ​រចនា​រថយន្ត​នេះ​ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​សហគ្រិន​ និង​ក្រុមហ៊ុន​ផ្សេងៗ​ក្នុង​ការ​បង្កើត​នូវ​ផលិតភាព និង​ប្រាក់​ចំណេញ​ផង​ដែរ។ Ford Transit ម៉ូ​ដែល​ថី្ម ២០១៦ នេះ ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​នឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត មាន​កម្លាំង​ខ្លាំង ស៊ី​ប្រេង​តិច អាច​ដឹក​ទំនិញ និង​ផ្ទុក​ទម្ងន់​បាន​ធ្ងន់ និង​មាន​សុវត្ថិភាព​ខ្ពស់។

 

លោក David Westerman នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថ្លែង​ថា៖ “អតិថិជន​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ ពេញចិត្ត​ចំពោះ​រថយន្ត Ford Transit នេះ​ជា​ខ្លាំង​ដោយ​សារ​តែ​គុណភាព ភាព​រឹងមាំ​គ្មាន​គូ​ប្រៀប។ ម្យ៉ាង​ទៀត​ វា​មាន​តម្លៃ​សមរម្យ​។ យើង​មាន​មោទនភាព​ណាស់​ដែល​បាន​នាំ​យក​រថយន្ត ១៥ កៅអី​ស៊េរី​ថ្មី​នេះ​ចូល​មក​កម្ពុជា”។

 

Ford Transit ជា​រថយន្ត​ដែល​មាន​លក្ខណៈ​មាំ អាច​ប្រើ​ប្រាស់​បាន​យូរ បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត 2.2L ដែល​ជា​ម៉ាស៊ីន​តែ​មួយ​ដែល​បំពាក់​ទៅ​លើ​រថយន្ត Ford Ranger ដែល​មាន​កម្លាំង​ម៉ាស៊ីន​រហូត​155 PS និង​កម្លាំង​អូស​សណ្ដោង 385 Nm ជា​ប្រភេទ​ម៉ាស៊ីន TDCi លេខ​ដៃ ៦ ​លេខ​។​

 

រថយន្ត Ford Transit ២០១៦ រូបរាង​ថ្មី ប្រើ​ម៉ាស៊ូត ស៊ី​ប្រេង​តិច មក​ដល់​កម្ពុជា​ហើយ​

 

លោក ងន សាំង នាយក​ប្រចាំ​ក្រុមហ៊ុន RMA Cambodia បាន​ឱ្យ​ដឹង​ថា “ក្រុម​សហគមន៍ សាលារៀន​ ឬ​ក្រុមហ៊ុន​អាជីវកម្ម​នានា នឹង​ពេញ​ចិត្ត​ចំពោះ​រថយន្ត​មួយ​នេះ​ ដោយសារ​តែ​ Ford Transit ជា​រថយន្ត​ដែល​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ស៊ី​ប្រេង​តិច មាន​កម្លាំង​ខ្លាំង ផ្ទុក​មនុស្ស​បាន​ច្រើន មាន​សុវត្ថិភាព​ខ្ពស់ និង​មាន​កៅអី​ដែល​អាច​បត់​បែន​បាន​យ៉ាង​ងាយ​ស្រួល”។

 

រថយន្ត​នេះ​ មាន​មុខងារ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​គ្រួសារ ដើម្បី​ធានា​ផាសុកភាព​អ្នក​ដំណើរ អាច​បើក​បរ​បាន​នូវ​គ្រប់​ស្ថានភាព​ផ្លូវ​មិន​ថា​ផ្លូវ​ខេត្ត ឬ​ក្នុង​ក្រុង​នោះ​ទេ។ រថយន្ត Ford Transit ​ម៉ូដែល​ថ្មី​នេះ​ មាន​មុខងារ​ច្រើន​ជាង​មុន និង​មាន​ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ ឯ​កៅអី​បើកបរ​ និង​ចង្កូត​ត្រូវ​បាន​រចនា​ជា​ថ្មី​ និង​ធ្វើ​ឲ្យ​ការ​បើកបរ​កាន់​តែ​ងាយ​ស្រួល។

 

ផ្នែក​ខាង​ក្នុង ត្រូវ​បាន​រចនា​យ៉ាង​សម្រិត​សម្រាំង​ដែល​អាច​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ​ចូល​ក្នុង​រថយន្ត ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​កាន់​តែ​ងាយ​ស្រួល​ និង​មាន​ផាសុកភាព​សម្រាប់​អ្នកដំណើរ​។ មាន​បំពាក់​ឈ្នាន់​ជាន់​ស្វ័យប្រវត្តិ​ជួយ​សម្រួល​ដល់​ការ​ឡើង​ចុះ​ពី​រថយន្ត និង​មាន​ដំបូល​ខ្ពស់​ដែល​អាច​ឲ្យ​អ្នក​ដំណើរ​ដើរ​ទៅ​កន្លែង​អង្គុយ​​យ៉ាង​ងាយ​ស្រួល។ លើស​ពី​នេះ​ រថយន្ត​នេះ​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់ និង​អំពូល​គ្រប់​ជួរ និង​មាន​ធ្នើរ​ផ្ទុក​ឥវ៉ាន់​ធំ​ទូលាយ​ផង​ដែរ។

 

រថយន្ត Ford Transit ២០១៦ រូបរាង​ថ្មី ប្រើ​ម៉ាស៊ូត ស៊ី​ប្រេង​តិច មក​ដល់​កម្ពុជា​ហើយ​

 

Ford Transit ​មាន​ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ​អាច​ផ្ទុក​ឥវ៉ាន់​បាន​ច្រើន ដូចជា ​ថ្នាក់​ដាក់​ឥវ៉ាន់​នៅ​ខាង​ក្រោម​កៅអី​ខាង​មុខ ថ្នាក់​សម្រាប់់​ដាក់​សម្ភារៈ​ និង​កន្លែង​ដាក់​កែវ​ទឹក​នៅ​លើ​ទ្វារ​ជាដើម។ Ford Transit ស៊េរី​ថ្មី​ភ្ជាប់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បើកបរ និង​អ្នក​ធ្វើ​ដំណើរ​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​គុណភាព។ ជាក់ស្តែង​ ប្រព័ន្ធ​ទប់​លំនឹង និង​ការ​ក្រឡាប់ (Roll Over Mitigation) មាន​បំពាក់​នូវ​ភាព​ឆ្លាត​វៃ​លើ​ប្រព័ន្ធ​ហ្វ្រាំង​ក្នុង​ករណី​ផ្លូវ​កោង​ខ្លាំង​តាម​រយៈ​សេនសឺ (sensors)។ ជា​ពិសេស​ ប្រព័ន្ធ Traction Control មាន​សមត្ថភាព​ធានា​នូវ​ភាព​នឹង​ល្អ មិន​ឃ្លោង មិន​វេរ​គ្រប់​ស្ថានភាព​ផ្លូវ។

 

រថយន្ត Ford Transit ស៊េរី​ថ្មី​ត្រូវ​បាន​រចនា​រូបរាង​ទំនើប រឹងមាំ ប្លែក និង​ធំ​ទូលាយ តែ​រក្សា​បាន​នូវ​លក្ខណៈ Airo Dynamic ដែល​ជួយ​ឲ្យ​រថយន្ត​នៅតែ​អាច​បើក​បរ​បាន​លឿន មាន​លំនឹង ជម្នះ​នឹង​ខ្យល់។

 

រថយន្ត Ford Transit 2016 គឺ​ជា​រថយន្ត​ដែល​មាន​តួ និង​សាក់ស៊ី (Chassis) របស់​រថយន្ត​រួម​គ្នា ផ្ដល់​នូវ​កម្លាំង​ខ្លាំង ប៉ុន្តែ​នៅ​តែ​អាច​រក្សា​ទម្ងន់​នៅ​ដដែល ទោះ​បី​ជា​រថយន្ត​ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​នឹង​ដែក​ដែល​មាន​លក្ខណៈ​មាំ​ស្វិត​សម្រាប់​ការ​ប្រើប្រាស់​បាន​យូរ និង​ល្អ​បំផុត ក៏​ដោយ។

 

រថយន្ត Ford Transit មាន​បំពាក់​លក្ខណៈ​ពិសេស​សំខាន់​ផ្សេង​ៗ​ទៀត៖

– ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាង​មុខ Pre-Collision Warning

– កាមេរ៉ា និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​សម្រាប់​ជំនួយ​ដល់​ការ​ចូល​ចត​ Rear Camera with Front & Rear Sensors

– ពង​សុវត្ថិភាព​ពីរ​សម្រាប់​អ្នក​បើកបរ និង​អ្នក​ដំណើរ​ខាង​មុខ (Driver and Front Passenger Airbags)

– ប្រព័ន្ធ​ហ្វ្រាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution

– ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត អាច​ជួយ​ឲ្យ​អ្នក​បើក​បរ​មាន​ទំនុកចិត្ត​ក្នុង​ការ​បើក​រថយន្ត​ឡើង​ចុះ​ចំណោត ដោយ​ទប់​មិន​ឲ្យ​រថយន្ត​ជ្រុល​ទៅមុខ ឬ​រអិល​ទៅ​ក្រោយ (Hill Start Assist: helps the driver pull away on a steep climb)

– កៅអី​ជួរ​ទី៥ ​អាច​ចល័ត​បាន (Removable Fifth Row Quad Seat)

– កញ្ចក់​ចំហៀង​មាន​បំពាក់​ភ្លើង​ផ្ដល់​សញ្ញា និង​អាច​បត់​បាន​ដោយ​ស្វ័យប្រវត្តិ​ (Auto-Folding Side Mirrors with Sign indicators)

– ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ មាន​សេរ៉េ​ហ្វា​កូដ​ឡើង​ចុះ​បាន (Quad Beam Auto Headlamp with Manual High Beam Assist)

– ​ភ្ជាប់​មក​ជាមួយ​នូវ​ញញួរ​នៅ​ក្បែរ​ទ្វារ​សម្រាប់​វាយ​បំបែក​កញ្ចក់​នៅ​ក្នុង​ករណី​បន្ទាន់ (Emergency Release Hammer on Single Side Load Door)

– ធុង​សាំង​មាន​ចំណុះ​រហូត​ដល់ ៨០ លីត្រ (80-litre Fuel Tank)

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ​ចូល​ទំព័រ​ហ្វេសប៊ុក www.facebook.com/RMAFordCambodia ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម