ទិ​ត្យ វិច្ឆិកា ពន្លះ​​អតីត​សង្សា វ៉ាន់ នី​ឡា យ៉ាង​ចាស់ដៃ​

Videos


តារាចម្រៀងមាឌធំក្រអាញ ចាប់ផ្ដើមលេចធ្លោជាថ្មីខាងផ្នែកមនុស្សធម៌លោក ទិត្យ វិច្ឆិកា បានបញ្ចេញសារ ជាលក្ខណៈបាញ់ប្រហារចំៗមិនសំចៃមាត់ទៅកាន់អតីតសង្សារតារាចម្រៀង វ៉ាន់ នីឡា ក្រោយពេលដែលតារា ចម្រៀងប្រចាំផលិតកម្មភ្លេងរីខតរូបនេះធ្លាយរូបថតអាក្រាតកាយជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គម ។

សារដែលបង្កប់ទៅដោយអារម្មណ៍ខឹងសម្បារបស់ ទិត្យ វិច្ឆិកា នោះ មានខ្លឹមសារថា «ខ្ញុំតែងតែនិយាយថាឱ្យតែអ្នកសិល្ប:គឺជាបងប្អូនរបស់ខ្ញុំ ពេលនេះខ្ញុំមានមតិបន្តិចទៅដល់បុគ្គលម្នាក់ ដែលជាបុរសជាអតីតគូរស្នេហ៍របស់កញ្ញា វាន់ នីឡា សូមគិតឡើងវិញ ព្រោះទង្វើដែលអ្នកកំពុងតែធ្វើនេះ កំពុងតែបំផ្លាញកិត្តិយសនារីខ្មែរ និង កំពុងតែជាន់ឈ្លីប្រពៃណី និង វប្បធម៌របស់ជាតិខ្មែរយ៉ាងធ្ងន់ធ្ងរហើយ ។ ក្នុងខណៈពេលនេះដែរ ខ្ញុំបាទសុំសំណូមពរដល់ក្រសួងវប្បធម៌ និង តុលាការក្រុងភ្នំពេញ ឲ្យជួយចាត់វិធានការទៅលើបុគ្គលម្នាក់នោះ ដើម្បីផ្ដល់យុត្តិធម៌ដល់នារីខ្មែរ និង សិល្បៈការីនីម្នាក់នេះផង ចូរកុំបណ្ដោយអោយពពួកមនុស្សអាក្រក់មកធ្វើបាបពួកគាត់តាមរបៀបមិនថ្លៃថ្នូរបែបនេះទៀត ។

ទិ​ត្យ វិច្ឆិកា ពន្លះ​​អតីត​សង្សា វ៉ាន់ នី​ឡា យ៉ាង​ចាស់ដៃ​

សូមអ្នកចងចាំថា អ្នកដែលមានប្រាក់ មិនប្រាកដថា អ្នកអាចធ្វើបាបមនុស្សបានតាមចិត្តនោះទេ ខ្ញុំបាទ ទិត្យ វិឆ្ឆិកា សុំសំណូមពរបងប្អូនខ្មែរគ្រប់មជ្ឈដ្ឋានមេត្តាឈប់ស៊ែររូបរបស់ប្អូនស្រី វាន់ នីឡា ទៀតទៅ សូមអាសូរដល់រូបនាង ដែលជានារីទន់ខ្សោយហើយនាងក៏ជាជនជាតិខ្មែរយើងដូចគ្នា សូមមេត្តាដោយអនុគ្រោះពីខ្ញុំបាទផងចុះ» ។ ទោះបីជាយ៉ាងណា សំណុំរឿងនេះ កំពុងតែស្ថិតនៅលើដៃតុលាការតាមពាក្យបណ្ដឹងរបស់កញ្ញា វ៉ាន់ នីឡា ហើយខាងតុលាការក៏កំពុងវែករកមុខ ជនដែលជាប់ពាក់ព័ន្ធនឹងរឿងនេះដែរ ។ រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានព័ត៌មានច្បាស់ការ ណាមួយអះអាងថា អតីតសង្សាររបស់កញ្ញា វ៉ាន់ នីឡា ជាអ្នកប្រព្រឹត្ដទង្វើ ដ៏គួរឱ្យស្អប់ខ្ពើមនេះឡើយ ខណៈដែលអតីតសង្សាររបស់នាងរូបនេះ ក៏ចេញមុខអះអាងថាខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងរឿងនេះទេ ៕ ភូមិន្ទ

ទិ​ត្យ វិច្ឆិកា ពន្លះ​​អតីត​សង្សា វ៉ាន់ នី​ឡា យ៉ាង​ចាស់ដៃ​
ទិ​ត្យ វិច្ឆិកា ពន្លះ​​អតីត​សង្សា វ៉ាន់ នី​ឡា យ៉ាង​ចាស់ដៃ​
ទិ​ត្យ វិច្ឆិកា ពន្លះ​​អតីត​សង្សា វ៉ាន់ នី​ឡា យ៉ាង​ចាស់ដៃ​
ទិ​ត្យ វិច្ឆិកា ពន្លះ​​អតីត​សង្សា វ៉ាន់ នី​ឡា យ៉ាង​ចាស់ដៃ​
ទិ​ត្យ វិច្ឆិកា ពន្លះ​​អតីត​សង្សា វ៉ាន់ នី​ឡា យ៉ាង​ចាស់ដៃ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត