តាម​ទាន់​ប្រពន្ធ​មាន​សាហាយ​នៅ​វាលស្រែ កើតរឿង​សម្លាប់​ដោយ​កំរោល​

Videos


រឿងរ៉ាវគួឲ្យអាម៉ាស់ និង ផ្អើលពេញភូមិ ដោយសារតែស្ត្រីម្នាក់បានក្បត់ប្តីលួចទៅមានសហាយស្មន់ជាមួយប្រុសផ្សេងនៅកណ្តាលវាលស្រែ ហើយត្រូវប្តីតាមទាន់ បង្កឲ្យមានការភ្ញាក់ផ្អើល និង ខ្មាសគេពេញភូមិ ។

ក្រោយពីតាមទាន់ បុរសម្នាក់ជាសហាយស្មន់ប្រពន្ឋជាមួយខ្លួនកំពុងតែឡើងឋានសួគ៌ជាមួយគ្នានៅកណ្តាលវាលស្រែ ទ្រាំមិនបានក៏បានវាយប្រុសសហាយរហូតនៅសល់ដង្ហើមចង្រិត និង ក្រោយមកបានស្លាប់នៅពេលបញ្ចូនដល់មន្ទីពេទ្យ ដែលជាហេតុនាំឲ្យប្តីក្លាយជាអ្នកទោស ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១ និង ៥០ នាទី ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ នេះ ត្រង់ចំណុចភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាម​ទាន់​ប្រពន្ធ​មាន​សាហាយ​នៅ​វាលស្រែ កើតរឿង​សម្លាប់​ដោយ​កំរោល​

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានអោយដឹងថា អំពើឃាតកម្មនេះបង្ករឡើងដោយជនសង្ស័យឈ្មោះ ងួន សាខន ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុជាប្តី ។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ូវ ខេង អាយុ ៥៣ ឆ្នាំជាប្រុសសហាយរបស់ប្រពន្ធជនសង្ស័យ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតឃាតកម្មនេះ ដោយជនរងគ្រោះលួចមានសហាយស្មន់ជាមួយប្រពន្ធជនសង្ស័យជាយូថ្ងៃខែមកហើយ ពេលជនសង្ស័យតាមទាន់កំពុងតែរួមភេទជាមួយជនរងគ្រោះនៅវាលស្រែ ជនសង្ស័យបានវាយ និង ចាប់ក្បាលជនរងគ្រោះបោកទៅ និង ដី ហើយជាន់កថែមទៀត ។ រឿងរ៉ាវនេះក៏ផ្អើលដល់ពលរដ្នក្នុងភូមិនាំគ្នាលើកជនរងគ្រោះដាក់រថយន្តយកទៅសង្គ្រោះបន្ទាន់ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវបាត់ទៅហើយ ។

តាម​ទាន់​ប្រពន្ធ​មាន​សាហាយ​នៅ​វាលស្រែ កើតរឿង​សម្លាប់​ដោយ​កំរោល​

ក្រោយពីពិនិតសាកសពហើយ សមតកិច្ចក៏បានឃាត់ខ្លួនបុរសដៃដល់ជាប្តីទៅសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់ ៕

                                                                                                              សុថាត់