ទឹកអប់​ថ្មី ឡូយ​បំផុត​សម្រាប់​យុវវ័យ​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​ហើយ ​!

ទឹកអប់​ថ្មី ឡូយ​បំផុត​សម្រាប់​យុវវ័យ​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​ហើយ ​!



ទឹកអប់​ថ្មី​សម្រាប់​យុវវ័យ​ម៉ាក huny (​ហាន់​នី​) នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ លោក យ៉ាំង ហូ​លី ស្ថាបនិក​សហគ្រាស​ផលិត​ទឹកអប់ Cambodia Senses Industry។

លោក ហូ​លី បាន​ឲ្យ​ដឹង​ទៀត​ថា វត្ថុធាតុដើម​សំខាន់ៗ​សម្រាប់​ផលិត​ទឹកអប់ huny ត្រូវ​បាន​នាំចូល​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន​ធំ​បំផុត​មួយ​របស់​ប្រទេស​អូស្ត្រាលី ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​មេ​រសជាតិ និង​ក្លិន​ទៅ​ជាង ៤០ ប្រទេស​លើ​ពិភពលោក​។ ពិសេស​ជាង​នេះ​ទៅ​ទៀត គ្រប់​ប្រភេទ​ក្លិន​របស់​ទឹកអប់ huny សុទ្ធតែ​ត្រូវ​បាន​សម្រិតសម្រាំង​ឡើង​យ៉ាង​ល្អិតល្អន់ ពោល​គឺ​សុទ្ធ​តែ​ជា​ក្លិន ​ដែល​ទទួល​បាន​ការ​ពេញ​និយម​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក យ៉ាំង ហូ​លី គឺជា​កូន​ខ្មែរ​មួយ​រូប​ ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​នៅ​សម័យ​សង្គ្រាម​។ លោក​បាន​ទទួល​ការអប់រំ​នៅ​ទីនោះ​រហូត​បាន​ក្លាយជា​វិស្វករ​ផ្នែក​គីមី និង​អាហារ​នៅ​ក្រុមហ៊ុន​ផលិត​ធំ​បំផុត​មួយ​របស់​អូស្ត្រាលី​រយៈពេល​ជាង ២០ ឆ្នាំ​។ ដោយ​នឹករលឹក និ​ង​ស្រឡាញ់​ប្រទេស​កំណើត លោក​ក៏បាន​សម្រេចចិត្ត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ហើយ​ក៏បាន​បង្កើត​សហគ្រាស Cambodia Senses Industry នេះ​ឡើង​។

ចំណែក លោក សែម សុផល នាយក​ប្រតិបត្តិ​របស់ Cambodia Senses Industry បាន​ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការចែក​ចាយ​នៅ​ទីផ្សារ​ក្នុងស្រុក ក្រុមហ៊ុន​នឹង​ពង្រីក​ទៅកាន់​ទីផ្សារ​ប្រទេសជិតខាង​ដូចជា ថៃ វៀតណាម ​ឡាវ និង​មីយ៉ាន់ម៉ា​នៅ​ដំណាក់កាល​បន្ទាប់​។ លោក​បាន​សង្កត់​ធ្ងន់​ថា ទឹកអប់ huny មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ព្រោះថា ផលិតផល​នេះ​មាន​គុណភាព​ខ្ពស់ ស្របតាម​ស្តង់ដារ​អន្តរជាតិ ដូច​ទៅ​នឹង​ផលិតផល​របស់​ប្រទេស​អភិវឌ្ឍន៍​នានា ម្យ៉ាង​ទៀត​សម្បក​វេច​ខ្ចប់​របស់​យើង​ទៀតសោត​ក៏​មាន​ភាព​ថ្លៃថ្នូរ ប្រណិត និង​ទាក់ទាញ​ជាង​ទឹកអប់​ដទៃ​ទៀត​ផង​ដែរ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទូរស័ព្ទ​មក​លេខ 077 777728 ឬ Like ហ្វេសប៊ុក ​hunyperfume

ទឹកអប់​ថ្មី ឡូយ​បំផុត​សម្រាប់​យុវវ័យ​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​ហើយ ​!