ស្ថានទូត​អាមេរិក រៀបចំ​ការពិភាក្សា​ពី​អនាគត​សេដ្ឋកិច្ចកម្ពុជា​នៅ​ប្រាំ​ឆ្នាំ​ទៅមុខ​ និពន្ធដោយ : ទេព អ៊ីវិសាល       June-10-2016, 4:48 pm         148

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្ថានទូត​អាមេរិក រៀបចំ​ការពិភាក្សា​ពី​អនាគត​សេដ្ឋកិច្ចកម្ពុជា​នៅ​ប្រាំ​ឆ្នាំ​ទៅមុខ​​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា​នេះ បានរៀបចំ​កិច្ចពិភាក្សា​មួយ​ក្រោម​ប្រធាន បទ «Unlocking Cambodia’s Creative Economy»​ដើម្បី​ជជែក​ពី​អនាគត​សេដ្ឋកិច្ចកម្ពុជា​នា​សម័យកាល E-commerce ដែលមាន​វាគ្មិន​ជា​សហគ្រិន មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​មន្ត្រីជាន់ខ្ពស់​សេដ្ឋកិច្ច​នៃ​ក្រសួងការបរទេស​អាមេរិក​។

​ក្នុង​កិច្ចសន្ទនា​ពី​អនាគត​សេដ្ឋកិច្ចកម្ពុជា​នា​សម័យ​ការ​អេឡិចត្រូនិក​នៅ​ប្រាំ​ឆ្នាំ​ខាងមុខ វាគ្មិន​ខ្លះ បាន​លើក​ពី​គោលនយោបាយ​រដ្ឋាភិបាល​សម្រាប់​ទាក់ទាញ​ការវិនិយោគ ការមើលឃើញ​ឱកាស​តាមរយៈ​សក្តានុពល និង​កំណើន​សេដ្ឋកិច្ចកម្ពុជា​យ៉ាង​ឆាប់រ​ហ័យ ខណៈ​វាគ្មិន​ផ្សេងទៀត យល់ឃើញថា​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការគោរព​កម្មសិទ្ធិបញ្ញា នៅតែ​ជា​កត្តា​ប្រឈម​។

​វាគ្មិន​ដែល​បាន​ចូល​មានដូចជា លោក កាន ច័ន្ទ​មេ​តា្ត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក Steven Path នាយក​ប្រតិបត្តិ ក្រុមហ៊ុន Pathmazing និង​ប្រធាន​សហព័ន្ធ ICT កញ្ញា Laura Mam តារាចម្រៀង និង​អ្នកនិពន្ធ​បទ​ចម្រៀង លោក Len Tan នាយក​ប្រតិបត្តិ​ICE Electronics និង​លោកស្រី Catherine Novelli អនុ​រដ្ឋលេខា​ទទួល​កំ​ណើ​ន​សេដ្ឋកិច្ច ថាមពល និង​បរិ​សា្ថ​ន​នៃ​ក្រសួងការបរទេស​អាមេរិក​៕