ប្រធានក្រុមរង Man U បន្តកុងត្រាលេងមួយឆ្នាំទៀត

ខ្សែបម្រើចាស់វស្សារបស់បិសាចក្រហម Manchester United គឺកីឡាករ Michael Carrick បានចុះហត្ថលេខាបន្តកុងត្រាលេងថ្មីមួយឆ្នាំទៀត។ នេះបើតាមក្លិបបានឲ្យដឹងកាលពីម្សិលមិញ។

Michael-carrick-ft16

កីឡាករវ័យ ៣៤ឆ្នាំ បានចូលប្រកួតឲ្យក្លិបបាន ៤០០ដង ឈ្នះពាន Premier League ចំនួន ៥ដង, Champions League មួយម្តង និង FA Cup ម្តង ក្នុងអំឡុងពេល ១០ឆ្នាំរបស់គេកីឡដ្ឋាន Old Trafford នេះ។

Carrick ដែលបច្ចុប្បន្នជាប្រធានរង របស់ក្លិប បានថ្លែងក្នុងគេហទំព័ររបស់ក្លិបថា «ក្លិបដ៏អស្ចារ្យមួយនេះ គឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ រយៈពេល ១០ឆ្នាំមកនេះ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ព្រោះថាការធ្វើដំណើរដ៏មិនគួរឲ្យជឿនេះ កំពុងនៅតែបន្តទៀត»។

កីឡាករសញ្ជាតិស្កត់ឡែននេះបន្តថា «វាជារឿងមួយអស្ចារ្យ ដែលមាឳកាសធ្វើការក្រោមលោក Jose Mourinho ដែលមានស្នាដៃច្រើនក្នុងអាជីពគ្រូបង្វឹករបស់គាត់។ ខ្ញុំសូមអរគុណអ្នកគាំទ្រ សម្រាប់រាល់ការគាំទ្ររបស់ពួកគេផងដែរ»៕