ក្ដីសង្ឃឹម​របស់​ពិភពលោក​! អ៊ី​ស្លង់​ជា​ប្រទេស​ទី​១​ដែល​អាច​បំ​លែង​ឧស្ម័ន​កាបូ​និ​ច​ទៅជា​ដុំថ្ម​

    ​ក្នុងចំណោម​ប្រទេស​ទាំងអស់​លើ​ពិភពលោក​មានតែ​ប្រទេស​អ៊ី​ស្លង់​មួយគត់ ដែល​អាច​ប្រែក្លាយ​ឧស្ម័ន​កាបូ​និ​ច​ទៅជា​ដុំថ្ម​។​

​    ​រោងចក្រ​ថាមពល Reykjavik Energy របស់​អ៊ី​ស្លង់​ដែលមាន​ប្រជាជន ៣៣១.០០០ នាក់ បានចាប់ផ្ដើម​គម្រោង​បំ​លែង​ឧស្ម័ន​កាបូ​និ​ច​ឈ្មោះថា CarbFix តាំងពី​ឆ្នាំ ២០០៧​។​

​    ​ប្រទេស​អ៊ី​ស្លង់​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ប្រហែល ៤ ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ធៀប​នឹង​អាមេរិក​ដែល​បញ្ចេញ​ឧស្ម័ន​នេះ ៥ ពាន់​លាន​តោន​ក្នុង​មួយឆ្នាំ​។​

​    ​រោងចក្រ​នេះ​បាន​បំ​លែង​ឧស្ម័ន​កាបូ​និ​ច​ជាមួយនឹង​ឧស្ម័ន​អ៊ីដ្រូសែន​ស៊ុ​ល​ហ្វី​ត (​ឧស្ម័ន​គ្រោះថ្នាក់​) រួច​ធ្វើឱ្យ​វារ​លាយ​បន្តិច​ម្ដងៗ​ទៅជា​ថ្ម​នៅក្រោម​ដី​នៅ​ជម្រៅ ៤០០ ទៅ ៨០០ ម៉ែត្រ​។ ដំណើរការ​បំ​លែង​នេះ​ប្រើពេល​លឿន​និង​មាន​ប្រសិទ្ធភាព​បំផុត​។ 

​    ​ក្នុង​រយៈពេល ២ ឆ្នាំកន្លងមក​រោងចក្រ​នេះ​បាន​បំ​លែង​ឧស្ម័ន​កាបូ​និ​ច ៩៥ ភាគរយ​ទៅជា​ដុំថ្ម​រ៉ែ​ក្រោម​ដី​។ បច្ចុប្បន្ន​អ្នកវិទ្យាសាស្ត្រ​អាមេរិក​និង​អង់គ្លេស​កំពុង​ដកស្រង់​បទពិសោធន៍​បច្ចេកទេស​នេះ​ពី​ប្រទេស​អ៊ី​ស្លង់​៕