វិធី​ការពារ​ខ្លួន​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី ដែល​គ្រប់​គ្នា​ចាំបាច់​ត្រូវ​តែ​ដឹង​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

កើតមកជាមនុស្សស្រី គឺពិតជាងាយស្រួលនឹងក្លាយជាជនរងគ្រោះ នៃអំពើអាក្រក់របស់មនុស្សមួយចំនួនណាស់ ដូច្នេះហើយបានជាគេតែងនិយាយថា មនុស្សស្រីត្រូវតែចេះប្រយ័ត្នប្រយែង និងចេះការពារខ្លួនពីជនអាក្រក់ ដោយវិធីការពារខ្លួនទាំងនោះ មិនប្រាកដថាសុទ្ធតែត្រូវចេះវាយតប់ ឬប្រើកម្លាំងបាយខ្លាំងនោះទេ ពោលគឺគ្រាន់តែទង្វើបន្តិចបន្តួចប៉ុណ្ណោះ ក៏អាចក្លាយជាអាវុធការពារខ្លួនបានដ៏ងាយដែរ ។
ថ្ងៃនេះគេហទំព័រ Kqube.net សូមលើកយកវិធីការពារខ្លួនដ៏ល្អ៧ចំណុច ដែលសុទ្ធតែជាវិធីងាយៗ ដោយមិនបាច់ត្រូវការកម្លាំងកាយច្រើនទេ គ្រាន់តែប្រើប្រាជ្ញាបន្តិចជាការស្រេច ដោយវិធីសាស្ត្រទាំងនោះមានដូចជា៖
១. តើអ្នកគួរធ្វើយ៉ាងណា បើអ្នកនៅក្នុងក្រុមហ៊ុនតែឯង ហើយមានបុរសប្លែកមុខម្នាក់ ប្រុងដើរចូលជណ្ដើរយន្តជាមួយអ្នកក្នុងពេលយប់ជ្រៅ?អ្នកអាចដើរចូលជណ្ដើរយន្តតាមធម្មតា ហើយប្រសិនបើអ្នកត្រូវឡើងទៅជាន់ទី១៣ អ្នកអាចចុចប៊ូតុងគ្រប់ជាន់ ដើម្បីឲ្យជណ្ដើរយន្តងាកបើកៗ ធ្វើដូច្នេះគ្មាននរណាហ៊ានវាយប្រហារអ្នក ឬមានបំណងអាក្រក់ដាក់អ្នកទេ ក្នុងរយៈពេលដ៏ខ្លី ដែលជណ្ដើរយន្តត្រូវបើកគ្រប់ជាន់នោះទេ ។
២. តើអ្នកគួរធ្វើយ៉ាងណា បើមានមនុស្សប្លែកមុខព្យាយាមវាយប្រហារអ្នក ពេលអ្នកនៅផ្ទះតែម្នាក់ឯង?ដំណោះស្រាយដ៏ល្អបំផុតនោះគឺ អ្នកត្រូវរត់ចូលទៅក្នុងផ្ទះបាយ ព្រោះមានតែអ្នកទេ ដែលដឹងថា ម្ទេស និងម្សៅល្មៀតទុកនៅទីណា ដោយគ្រឿងទេសទាំងនោះ អាចនឹងក្លាយជាអាវុធការពារខ្លួនបានយ៉ាងល្អ  ។ មិនត្រឹមតែប៉ុណ្ណោះ កន្លែងទុកកាំបិត និងរាវចានក៏អ្នកដឹងច្បាស់ដែរ ដោយកាំបិតអាចប្រើការពារខ្លួនបាន រីឯចានវិញ អ្នកអាចបោកវាទៅលើដីទាំងអស់ ហើយស្រែកឲ្យខ្លាំងៗ ។ សំឡេងបែកចាន និងសំឡេងស្រែករបស់អ្នកដ៏ខ្លាំងនោះ អាចបំភ័យជនអាក្រក់នោះបាន ព្រោះវាអាចឮដល់អ្នកជិតខាងអ្នក ។
៣. បើជិះតាក់ស៊ីពេលយប់ តើអ្នកត្រូវធ្វើរបៀបណា?ជំហានដំបូងគឺ ត្រូវចំណាំស្លាកលេខរថយន្តតាក់ស៊ីនោះជាមុនសិន មុននឹងចូលរថយន្ត ក្រោយមកត្រូវទូរស័ព្ទប្រាប់មិត្តភ័ក្ដិ ឬគ្រួសារអ្នក ឲ្យដឹងពីព័ត៌មានលម្អិតទាំងនោះ ក្នុងភាសាដែលអ្នកបើកតាក់ស៊ីនោះស្ដាប់យល់ ហើយក្នុងករណីដែលទូរស័ព្ទទៅមិនលើក ឬទូរស័ព្ទមិនចូល អ្នកក៏ត្រូវធ្វើពុតជាកំពុងនិយាយទូរស័ព្ទដែរ ។ ដរាបណាដែលអ្នកបើកតាក់ស៊ីនោះ ដឹងច្បាស់ថា មានអ្នកក្រៅដឹងពីដំណើររបស់អ្នក ថែមទាំងស្លាកលេខរថយន្តទៀតនោះ ពួកគេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសចំពោះអ្នកទេ ព្រោះបើគេធ្វើអ្វីខុស ប៉ូលិសងាយនឹងចាប់ខ្លួនគេណាស់ ព្រោះដឹងពីស្លាកលេខរថយន្តស្រាប់ ។
៤. តើត្រូវធ្វើយ៉ាងណា បើអ្នកបើកតាក់ស៊ីជិះខុសផ្លូវដែលបានគ្រោងទុក ឬអ្នកមានអារម្មណ៍មិនប្រក្រតីថា គេកំពុងនាំអ្នកទៅកន្លែងគ្រោះថ្នាក់?មធ្យោបាយដ៏ល្អបំផុតគឺ ប្រើខ្សែកាបូបដៃរបស់អ្នក ឬកន្សែងបង់ក យកមករឹតក៏អ្នកបើកបរនោះ ហើយទាញទៅក្រោយ ត្រឹមតែមួយសន្ទុះប៉ុណ្ណោះ គេនឹងធ្វើអ្វីលែងកើត តែក្នុងករណីដែលអ្នកគ្មានកាបូប ឬកន្សែងបង់ក អ្នកអាចទាញកអាវគេជំនួសបាន ព្រោះឡេវទីមួយរបស់គេនោះ នឹងធ្វើឲ្យស្លាក់បំពង់កអ្នកបើកបរខាងមុខ ។
៥. ធ្វើយ៉ាងណាបើដើរតែឯងនៅពេលយប់ ហើយត្រូវគេតាមដាន?ជម្រើសដ៏ល្អបំផុត ដើម្បីជៀសវាងគេធ្វើអីផ្ដេសផ្ដាសគឺ ដើរចូលក្នុងហាងកាហ្វេ ឬហាងអ្វីមួយ រួចប្រាប់រឿងដែលអ្នកសង្ស័យទាំងនោះ តែក្នុងករណីដែលពេលយប់ពេក គ្មានហាងណានៅបើកសោះ អ្នកអាចដើរចូលទៅក្នុងទូ ATM ហើយចាំទូរស័ព្ទរកជំនួយតាមក្រោយ ព្រោះជាធម្មតា ក្នុងទូ ATM ច្បាស់ជាមានកាមេរ៉ាសុវត្ថិភាព ចំណែកកន្លែងមានទូ ATM ច្រើន ប្រហែលជាអាចនឹងមានសន្តិសុខទៀតផង ដូច្នេះហើយគេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេ ព្រោះខ្លាចជាប់មុខក្នុងកាមេរ៉ាសុវត្ថិភាព ។
៦. ដាច់ខាតមិនត្រូវទទួលទឹកក្រូច ទឹកបរិសុទ្ធ ឬទឹកផ្លែឈើពីអ្នកមិនស្គាល់នោះទេ ហើយរាល់ពេលទិញទឹកនៅកន្លែងដែលអ្នកមិនធ្លាប់ស្គាល់ ចាំបាច់ត្រូវរកដបទឹកណាដែលមានគម្របបិតជិតត្រឹមត្រូវ តែបើគេហុចទឹកឲ្យអ្នក ទាំងដែលទឹកនោះមានស្នាមបើកហើយ គ្រាន់តែដើរចេញជាការស្រេច ។
៧. ទូរស័ព្ទជាជំនួយដ៏ល្អបំផុត ក្នុងពេលអ្នកមានអាសន្ន ដូច្នេះហើយត្រូវប្រុងប្រៀបខ្លួនជានិច្ច ដើម្បីប្រើប្រាស់វាជាជំនួយ ជាក់ស្ដែងគឺត្រូវកំណត់ចំពោះការទូរស័ព្ទទៅកាន់បងប្រុស អ្នកផ្ទះ ស្វាមី ឬអាជ្ញាធរបាន ដោយគ្រាន់តែចុចប៉ូតុងមួយប៉ុណ្ណោះ ។ ធ្វើដូចនេះ អាចនឹងឲ្យអ្នកប្រើពេលដ៏ខ្លី តែអាចសង្គ្រោះអ្នកពីគ្រោះថ្នាក់បាន ។

គួរបញ្ជាក់ថា វិធីការពារខ្លួនដែលបានរៀបរាប់ខាងលើនេះ ជាវិធីសាស្ត្រដ៏ល្អបំផុត ដែលអាចប្រើប្រាស់បាន ដោយគ្រាន់តែធ្វើទង្វើដែលងាយៗសោះ តែអាចការពារខ្លួនបានយ៉ាងល្អ ជាពិសេសគឺវាមិនត្រូវការប្រើប្រាស់កម្លាំងខ្លាំង សម្រាប់ធ្វើរឿងទាំងនេះទេ ៕

វិធី​ការពារ​ខ្លួន​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី ដែល​គ្រប់​គ្នា​ចាំបាច់​ត្រូវ​តែ​ដឹង​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន វិធី​ការពារ​ខ្លួន​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី ដែល​គ្រប់​គ្នា​ចាំបាច់​ត្រូវ​តែ​ដឹង​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

ប្រភព៖ kqube

  • វិធី​ការពារ​ខ្លួន​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី ដែល​គ្រប់​គ្នា​ចាំបាច់​ត្រូវ​តែ​ដឹង​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:ចំនេះដឹង
Tags: