ញ៉ាំ​ពោត​បារាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ? តោះ​ស្វែង​យល់​បន្តិចទៅ

មានមនុស្សជាច្រើន បានដឹងថា ការញ៉ាំ បន្លែបៃតងដូចជា ប្រភេទពោតបារាំង នេះជាដើម គឺសុទ្ធតែមាន អត្ថប្រយោជន៍ តែអត្ថប្រយោជន៍ នោះហាក់ ដូចជាមិន សូវមានអ្នក បានដឹងនោះទេ គ្រាន់តែ ដឹងថាមាន ប្រយោជន៍ ប៉ុណ្ណោះ។ ដូច្នេះយើង គួរតែ ស្វែងយល់ពី អត្ថប្រយោជន៍របស់វា នោះអ្នក ប្រហែលជា នឹងញ៉ាំវា ញឹកញាប់ មិនខានទេ។ ពោតបារាំង ជាប្រភេទ ផ្លែរុក្ខជាតិ ដែល អាចញ៉ាំបាន ជាពិសេស ជាពិសេស វាអាច ញ៉ាំបាន ច្រើនរបៀប ទៀតផងអាស្រ័យលើ យើងយកវា មកច្នៃធ្វើ ម្ហូបប៉ុណ្ណោះ។

ញ៉ាំ​ពោត​បារាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ? តោះ​ស្វែង​យល់​បន្តិចទៅ

ប៉ុន្តែនិយាយថាត្រង់ ទៅមានអ្នកខ្លះបែរជា អត់ចេះញ៉ាំវាទេ ដោយយល់ថាវា រាងរអិលៗ មិនគួរឱ្យចង់ ញ៉ាំសោះ តែសម្រាប់ខ្ញុំ វិញគឺចូល ចិត្តយកវា ទៅចំហុយ រួចយកមក ជ្រលក់នឹងទឹកតៅហ៊ូ គឺពិត ជាមាន រសជាតិឆ្ងាញ់ ពិសា។ កាន់តែ សំខាន់នោះ វានៅមាន សារៈប្រយោជន៍ជាច្រើន ដែលអាច ជួយឱ្យ អ្នកមាន សុខភាពល្អ បានទៀតផង។ ខាងក្រោម នេះជា អត្ថប្រយោជន៍ របស់ វាមួយចំនួន ដែលអ្នក គួរតែដឹង ៖

  • មានជាតិស្ករតិច
  • ដុតបំផ្លាញជាតិខ្លាញ់
  • មានប្រយោជន៍ដល់ អ្នកជម្ងឺទឹកនោមផ្អែម
  • ការពារបញ្ហា គ្រួសក្នុងតម្រងនោម
  • ពង្រឹមប្រព័ន្ធភាពស៊ាំ
  • ជួយការពារកុំឱ្យ កើតជម្ងឺហឺត

ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចរៀបរាប់ខាងលើ អ្នកអាច ធ្វើតាមការ ណែនាំដូចខាងក្រោម នេះបាន។ យកពោត បារាំងពីរ ទៅបីផ្លែទៅ កាត់ជា ចំណិតៗ រួចយកវាទៅ ដាក់ក្នុងទឹកក្តៅ មួយកែវ។ បន្ទាប់មកយើង ទុកវាចោល ដោយគ្របឱ្យ បានត្រឹមត្រូវ មួយយប់បន្ទាប់ ពី យើងក្រោក ពីគេង ពេលព្រឹកអ្នក អាចញ៉ាំ វាបាន (ទាំងទឹក ទាំងកាក) ។ គួរបញ្ជាក់ថា ល្អបំផុតអ្នក គួរញ៉ាំវា មុនអាហារ ពេលព្រឹក 30 នាទី ទើបល្អ។ ការញ៉ាំ របៀបនេះ វាអាចជួយ ឱ្យអ្នកបាន ទទួលប្រយោជន៍ ដូចខាងលើ ព្រមទាំង ជួយឱ្យ ប្រព័ន្ធនិង ដំណើរការ មួយចំនួន នៅក្នុងខ្លួន ដំណើរការ បានល្អ។ ហើយអ្នកក៏ អាចញ៉ាំ វាតាមធម្មតា ក៏បាន ព្រោះវាក៏ មានប្រយោជន៍ ចំពោះសុខភាព ដូចគ្នា។

ញ៉ាំ​ពោត​បារាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ? តោះ​ស្វែង​យល់​បន្តិចទៅ

តាមពិតទៅអត្ថប្រយោជន៍ របស់បន្លែបៃតងគឺ មានប្រហាក់ប្រហែល គ្នាប៉ុន្តែវាគឺ មានលក្ខណៈពិសេស រៀងៗខ្លួន ។ ដូច្នេះប្រសិន បើអ្នក ចង់បាន សុខភាពល្អ និងរឹងមាំ អ្នកគួរ បរិភោគបន្លែ ផ្លៃឈើ ជាពិសេស បន្លែបៃតង ឱ្យបាន គ្រប់គ្រាន់ ទើបល្អ៕

ប្រភព៖ whatsupkhmer

  • ញ៉ាំ​ពោត​បារាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ? តោះ​ស្វែង​យល់​បន្តិចទៅ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: