អគ្គនាយក​អចលនទ្រព្យ ប៊ុ​ណ្ណា រៀល​ធី​គ្រុប បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ហើយ

រាជធានី​ភ្នំពេញ ៖ លោក ស៊ឹង ប៊ុ​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុ​ណ្ណា រៀល​ធី​គ្រុប ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ ពាក់ព័ន្ធ​ការ​ចេញ​សែក​ស្អុយ​ជាង​៤០​ម៉ឺន​ដុល្លារ តាម​បណ្តឹង​របស់​លោក​ឧកញ៉ា កែវ ហ៊ុន  ។ បន្ទាប់​ពី​ការ​ចាប់ខ្លួន​ភា្ល​ម​ៗ សមត្ថកិច្ច​បាន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ។ រហូត​មក​ទល់​ពេល​នេះ លោក សេង ហ៊ា​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ៕