មាន​ដឹង​ទេ​ថា​ការ​អង្គុយបត់ជើង​របស់​អ្នក​បែប​ណា​ទើប​ត្រឹមត្រូវ​?

មាន​ដឹង​ទេ​ថា​ការ​អង្គុយបត់ជើង​របស់​អ្នក​បែប​ណា​ទើប​ត្រឹមត្រូវ​?


មាន​ដឹង​ទេ​ថា​ការ​អង្គុយបត់ជើង​របស់​អ្នក​បែប​ណា​ទើប​ត្រឹមត្រូវ​?

​មាន​មនុស្ស​ជាច្រើន មិន​បានដឹង​ទេ​ថា​ការ​បត់ជើងធំ​លើ​ចាន​បង្គន់​អង្គុយ គឺ​បាន​ផ្តល់​ផលប៉ះពាល់​ជា​ខ្លាំង ដល់​សុខភាព​ទូទៅ និង​សុខុមាលភាព​របស់​មនុស្ស​។ ​នាពេល​បច្ចុប្បន្ន​នេះ មាន​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន បាន​និយាយថា រាងកាយ​របស់​មនុស្ស​ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​ការ​អង្គុយ​ចោងហោង​សម្រាប់​រាល់​ការបញ្ចេញចោល ។ គឺថា​កាកសំណល់​នៃ​រាងកាយ គួរ​ត្រូវ​បាន​បញ្ចេញ​មក​ក្នុង​សណ្ឋាន​បែបនេះ ។ ការ​អង្គុយ​ចោងហោង អាច​ជួយ​កាត់បន្ថយ​សម្ពាធ​នៅលើ​ទ្វារ​លាមក និង​ធ្វើឲ្យ​វា​មាន​ភាពងាយស្រួល​ក្នុង​ការបញ្ចេញ​លាមក​ចេញ មក​ក្រៅ ។​ការ​អង្គុយ​លើ​ចាន​បង្គន់ គឺ​បានន័យថា អ្នក​កំពុងតែ​ដាក់​សម្ពាធ ប្រឆាំង​ទៅនឹង​សាច់ដុំ​របស់​អ្នក ។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា បង្គន់​អង្គុយ​ចោងហោង អាច​ជួយ​កាត់បន្ថយ ឱកាស​នៃ​ការ​ទល់លាមក​,​ជំងឺ​ឬ​ស​ដូង​បាត និង​ជំងឺមហារីក​ពោះវៀន ។​

​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ថានភាព​នៃ​ការប្រើ​បន្ទប់ទឹក គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​ចំពោះ ជំងឺ​ទាំងនេះ ជាជាង​ការ​មិនសូវ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ស​សៃ​។ សាកលវិទ្យាល័យ ស្តេន​ហ្វ​ដ (Standford University) បាន​បង្ហាញ​នូវ​ការរកឃើញ​ថ្មី​មួយ​ថា ការ​អង្គុយបត់ជើង​ចោងហោង គឺជា​វិធី​ដ៏​ត្រឹមត្រូវ និង​គួរ​ត្រូវ​បាន​ណែនាំ​សម្រាប់​មនុស្ស​រាល់គ្នា ។​

​ដូច្នេះ តើ​អ្វី​ជា​ភាពខុសគ្នា​ជាខ្លាំង​រវាង​ស្ថានភាព​ទាំងពីរ​?
ការ​អង្គុយ​បត់ជើងធំ​លើ​ចាន​បង្គន់ គឺ​តម្រូវ​ឲ្យ​ជង្គង់​របស់​អ្នក​ស្ថិតក្នុង​ស្ថានភាព ៩០​ដឺ​ក្រេកែ​ង​ទៅនឹង​ពោះ​របស់​អ្នក​។ ការ​អង្គុយ​ចោងហោង គឺ​អាច​ខ្លួន​អ្នក​ស្ថិតក្នុង​មុំ​៣៥​ដឺ​ក្រេ​។ ជា​លទ្ធផល ការ​អង្គុយបត់ជើង​លើ​បង្គន់ សម្រាប់​ការ​បត់ជើងធំ គឺ​ត្រូវ​តម្រូវ​ឲ្យ​អ្នក​ទប់​ដង្ហើម និង​ខំប្រឹង​បញ្ចេញ​លាមក​ចេញមកក្រៅ ។ ប៉ុន្តែ​ការបញ្ចេញ​មក​បែប​នេះ គឺ​មិន​ត្រូវបាន​អស់​នោះ​ទេ ហើយ​វា​នឹង​ត្រូវ​ប្រមូលផ្តុំ​នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះវៀនធំ​។​

​រាល់​គុណសម្បត្តិ​នៃ​ការ​អង្គុយ​ចោងហោង​មានដូចជា ការបើកចំហរ​នូវ​តំបន់​កំប៉េះគូថ ធ្វើឲ្យ​ផ្លូវលាមក​ត្រង់​ល្អ និង​បង្កើន​សម្ពាធ​នៅក្នុង​ពោះ ហើយ​ដូច្នេះ​គឺ​ជួយ​សង្កត់​ពោះវៀន​ពោះ​ឲ្យ​បញ្ចេញ​លាមក​បាន​អស់​ល្អ ងាយស្រួល និង​ឆាប់រហ័ស ក៏​ដូចជា​ធ្វើឲ្យ​ចលនា​ពោះវៀន​បាន​ល្អ​ប្រសើរ​ផង​ដែរ ។​

​ការ​អង្គុយ​លើ​ចាន​បង្គន់ គឺ​នឹង​ធ្វើឲ្យ​មាន​ការចុ​ករោយ​ដែល​មិន​មាន​ផល​ល្អ​ចំពោះ​សុខភាព​នោះទេ ។ ការប្រើ​បង្គន់​បែប​ទាន់​សម័យនេះ គឺ​អាច​បណ្តាលឲ្យ​មាន​ការទល់​លាមក ។ វា​នឹង​មិន​មាន​ភាពងាយស្រួល ប៉ុន្តែ​ក៏​នឹង​ផ្តល់​ផលប៉ះពាល់​រយៈពេល​យូរ ដល់​ពោះវៀន​ផងដែរ​។ ដំណើរការ​មួយ​ដែល​កើតឡើង​នៅក្នុង​ពោះវៀន គឺ​ការ​ប្រឹង​បញ្ចេញ​របស់​វា​។ ពោះវៀន​ធំ គឺ​ធ្វើ​ការបញ្ចេញ​ជាតិ​កាកសំណល់​នៃ​សារធាតុ​រាវ​ទៅជា​រឹង​។​ជា​លទ្ធផល ប្រសិនបើ​ការបញ្ចេញចោល​នេះ មិន​មាន​លក្ខណៈ​ទៀងទាត់ និង​ពេញលេញ ជាតិ​ទឹក​ជាច្រើន​នឹង​ត្រូវ​បាន​បញ្ចេញ​មក ដែល​នឹង​ធ្វើឲ្យ​លាមក​កាន់តែរឹង និង​កកស្ទះ​ជាប់​នឹង​ជញ្ជាំង​របស់​ពោះវៀន​ធំ​។​

​ប្រសិនបើ​លាមក​ត្រូវ​ស្តុក​ទុក​ក្នុង​ពោះវៀនធំ​រយៈពេល​យូរ​ពេក ដោយ​មិន​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ នោះ​ការផ្ទុក​សារជាតិ​ពុល​នៅក្នុង​ទីនោះ​នឹង​ត្រូវ​បាន​ប្រមូលផ្តុំ​ចូលទៅក្នុង​ឈាម​វិញ ។​លើសពីនេះ​ទៀត លាមក​ដែល​ជាប់​នៅ​សល់​ពី​ការបញ្ចេញចោល នឹង​កាន់តែ​បង្កើន​ជាតិពុល​កាន់តែ​ច្រើន​ទៅទៀត​។ ការបញ្ចេញ​លាមក​ឲ្យបាន​អស់​ល្អ ជារឿយៗ​គឺ​អាច​ជួយ​រក្សា​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ ម្យ៉ាងវិញទៀត​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ការប្រមូលផ្តុំ​លាមក នៅក្នុង​ពោះវៀនធំ​យូរ នឹង​បណ្តាលឲ្យ​មាន​ជំងឺ រួមមាន​ដូចជា​ជំងឺមហារីក​ពោះវៀនធំ​ជាដើម​។​
 

តើ​អ្វីខ្លះ​ជា​គុណសម្បត្តិ​នៃ​ការ​អង្គុយបត់ជើង​ចោងហោង​?

  • ជួយ​ធ្វើឲ្យ​ការបញ្ចេញ​ចោលបាន​ឆាប់រហ័ស​
  • ​ការពារ​សសៃប្រសាទ​
  • ​ជួយ​បិត​វ៉ែន ileoceal បាន​ដោយ​សុវត្ថិភាព​ដែល​វា​ស្ថិតនៅ​ចន្លោះ ពោះវៀនតូច​និង​ពោះវៀន​ធំ​
  • ​ជួយ​សម្រាល​សាច់ដុំ puborectalis
  • ​ប្រើកំ​ភ្លៅ​ជួយ​ទ្រពោះ​វៀន និង​ការពា​រការ​ចុក​រោយ​
  • ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ចំពោះ​ជំងឺ​ឬ​ស​ដូង​បាត​
  • ​វា​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ចៀសវាង​សម្ពាធ​ដែល​មាន​នៅ​លើ​ស្បូន នៅពេល​ប្រើ​បង្គន់ និង​រៀបចំ​ពួកគេ​ជាស្រេច​សម្រាប់​ការ​សម្រាលកូន​តាមបែប​ធម្មជាតិ​
  • ​វា​នឹង​ជួយ​ឲ្យ​ឆ្អឹង​កង​ខ្នង​លាតសន្ធឹង និង​ជួយ​រក្សា​លំនឹង​ឲ្យបាន​ល្អ​ប្រសើរ​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។