លំ​ហាត់ប្រាណ​ក្នុង​ការព្យាបាល​អា​ការៈឈឺចាប់​បាតជើង​នៅក្នុង​ពេល​ព្រឹក​

លំ​ហាត់ប្រាណ​ក្នុង​ការព្យាបាល​អា​ការៈឈឺចាប់​បាតជើង​នៅក្នុង​ពេល​ព្រឹក​


លំ​ហាត់ប្រាណ​ក្នុង​ការព្យាបាល​អា​ការៈឈឺចាប់​បាតជើង​នៅក្នុង​ពេល​ព្រឹក​

​អា​ការៈឈឺចាប់​បាត​កែងជើង ឬ​ហៅ​ជា​ពាក្យ​បច្ចេកទេស​ថា Plntar fascia អាច​ជា​បញ្ហា​ទូទៅ មួយ​ដែល​តែង​កើត​មាន​ភាគច្រើន​ចំពោះ អត្តពលករ​,​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​ធ្វើ​ការងារ​ដែល​តម្រូវ​ឲ្យ​ឈរ​ក្នុង​រយៈ​យូរ ពីព្រោះថា​ការ​ធ្វើ​ចលនា​ជាប់​ជា​បន្ត និង​សម្ពាធ​ដែល​បន្ថែម​ទៅលើ​ទម្ងន់​នៃ​បាត​ជើង នឹង​ធ្វើឲ្យ​មាន​ការ​រលាក និង​ចុកចាប់​។ តែ​ទោះជា​យ៉ាងណាក្តី អ្នក​អាច​សម្រាល​នូវ​បញ្ហា​នេះ​បាន ដោយ​ការអនុវត្ត​នូវ​ការព្យាបាល​ដោយ​វិធី​ហាត់ប្រាណ ។​

ការព្យាបាល​
វិធី​ព្យាបាល​ដ៏​ល្អ​សម្រាប់​បញ្ហា​នេះ គឺ​អ្នក​ត្រូវធ្វើ​ការបត់​សន្ធឹង​ប្រអប់ជើង ដើម្បី​ជួយ​សម្រាល​សាច់ដុំ​ដែល​តឹង​ណែន ដែល​បង្ក​ឲ្យមាន​ការឈឺចាប់​នេះ​។ លំ​ហាត់ប្រាណ​ដ៏​សាក​សម​នោះ​គឺ​៖

  1. ដាក់​ប្រអប់ជើង​របស់​អ្នក រុញ​ត្រដុស​នៅលើ​ដប​ឲ្យបាន​១​នាទី​សម្រាប់​ប្រអប់ជើង​ម្ខាង​
  2. ​អង្គុយ​គង​ទាក់​ខ្លា ហើយ​ទាញ​មេ​សន្ធឹង​មេជើង​របស់​អ្នក​ទៅ​មុខ​។ រក្សា​ស្ថានភាព​នេះ ឲ្យបាន​១៥​វិនាទី បន្ធូរ​ជើង​មក​វិញ​ហើយ​អនុវត្ត​ដដែលៗ​អោយបាន​៣​ដង មុន​ពេល​អនុវត្ត​លើ​ជើង​ម្ខាង​ទៀត​។​
  3. ប្រើ​កន្សែង​បត់​ទ្រ​នៅ​លើ​ផ្នែក​កណ្តាល​នៃ​បាតជើង ហើយ​ធ្វើការ​ទាញ​វា​ថ្នមៗ មក​មុខ​ដូច្នេះ ជ​លងរ​បស់​អ្នក​លាតសន្ធឹង​មក​ខាង​មុខ​អ្នក​។ រក្សា​ស្ថានភាព​នេះ​ឲ្យបាន ១៥ ទៅ ៣០​វិនាទី ហើយ​អនុវត្ត​វា​ឡើង​វិញ​ឲ្យបាន ៣​ដង​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។