ទទួលទានត្រី និងគ្រាប់ធុញ្ញជាតិ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងធ្ងន់ធ្ងរ

យោងតាមការសិក្សាមួយចេញផ្សាយលើវេបសាយទស្សនាវដ្តីសុខភាពអាមេរិកNeurology កាលពីថ្ងៃពុធបានឲ្យដឹងថា ការទទួល ទានចំណីអាហារ ដែលផ្ទុកអាស៊ីតខ្លាញ់ Omega-3 ដូច ជាត្រី ទឹកសាឡាត់ និងគ្រាប់ធុញ្ញជាតិអាចបន្ថយកំរិតប្រូតេអ៊ីនក្នុងឈាមដែលពាក់ព័ន្ធនិងជំងឺភ្លេចភ្លាំងធ្ងន់ធ្ងរ (Alzheimer’s) និងបញ្ហាការចងចាំជាច្រើន។ពាក់ព័ន្ធនិងការសិក្សានេះ មនុស្សចំនួន១.២១៩ នាក់អាយុច្រើនជាង ៦៥ ឆ្នាំដែលពុំមានកើតអាការៈ រវើរវាយ បានផ្តល់នូវព័ត៌មានអំពីរបបអាហាររបស់ពួកគេសម្រាប់រយៈពេលជាមធ្យម១,២ ឆ្នាំមុនពេលឈាមរបស់ពួកគេ ត្រូវបានធ្វើតេស្ត៍រកមើលប្រូតេ អ៊ីន Beta-amyloid។

ពួកអ្នកស្រាវជ្រាវក៏បានពិនិត្យមើលយ៉ាងពិសេសទៅលើជីវជាតិទ្រទ្រង់រាងកាយមានដូចជាអាស៊ីតខ្លាញ់ សូលុយស្យ៉ុងអាស៊ីត ខ្លាញ់Omega-3, និងអាស៊ីតខ្លាញ់Omega-6, អាស៊ីតខ្លាញ់គ្មានសូលុយស្យ៉ុង, វីតាមីនE, វីតាមីន C, វីតាមីនB12, អាស៊ីត Folateនិង វីតាមីនD។ការសិក្សានេះបានរកឃើញថាមនុស្សដែលទទួលទានត្រីសម្បូរអាស៊ីតខ្លាញ់ Omega-3 កាន់តែច្រើន កំរិតប្រូតេអ៊ីន Beta-amyloid ក្នុងឈាមក៏ កាន់ តែ ថយចុះដែរ។ ការទទួលទានអាហារមានជាតិខ្លាញ់Omega-3 ចំនួនមួយក្រាមក្នុងមួយថ្ងៃគឺមានពាក់ព័ន្ធនឹងការថយចុះជាតិប្រូតេអ៊ីន Beta -amyloid ក្នុងឈាមបាន២០ ទៅ ៣០ ភាគរយ។ សារធាតុបំប៉នរាងកាយផ្សេងទៀតមិនមានជាប់ពាក់ព័ន្ធនឹងការថយចុះកំរិតប្រូតេអ៊ីន Beta -amyloid ក្នុងឈាមនោះទេនៅក្នុងការសិក្សានេះ៕

ប្រភព៖ iknow

  • ទទួលទានត្រី និងគ្រាប់ធុញ្ញជាតិ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងធ្ងន់ធ្ងរ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: