ផ្ដាច់​​ដោះ​​កូន​ចន្លោះ​អា​យុ​ពី​ ៤ទៅ ៥ ខែ​​ កាត់​បន្ថយ​ហា​និភ័យ​​កើត​ជំងឺ​​ទឹក​នោម​​ផ្អែម​ប្រភេទ​ ១

របកគំហើញវេជ្ជសាស្ត្រមួយចុះផ្សាយក្នុងព្រឹត្តិប័ត្រ JAMA Paediatrics បានបង្ហាញថា ការផ្ដល់អាហារឱ្យក្មេងជាលើកដំបូងនៅពេលពួកគេមានអាយុ តិចជាង៤ខែ ឬក្រោយអាយុ៦ខែ ជាប់ទាក់ទងនឹងការបង្កើនហានិភ័យពីជំងឺប្រព័ន្ធការពាររាងកាយ ឬជំងឺទឹកនោមផ្អែមប្រភេទ១។ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យា ល័យ University of Colorado សហរដ្ឋអាមេរិកបានបញ្ជាក់បន្តថា ឆាប់ផ្ដល់អាហារដល់ក្មេងមុនអាយុ៤ខែ អាចបង្កើនហានិភ័យទ្វេដង ខណៈក្រោយ៦ខែហានិភ័យនឹងកើនដល់៣ដង ។

ជំងឺទឹកនោមផ្អែមប្រភេទ១កើតមាននៅពេលប្រព័ន្ធការពាររាងកាយ វាយប្រហារទៅលើបណ្ដាកោសិកាក្នុងលំពែងដែលមាននាទីផលិតអាំង ស៊ុយលីន ។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ទិន្នន័យរបស់យើងលើកនេះបានបង្ហាញថា មានការទាក់ទងស្មុគស្មាញមួយរវាងពេលវេលា និងប្រភេទអាហារដែលក្មេងត្រូវទទួលទានជាលើកដំបូងក៏ដូចជាអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ១។ សរុបរួមមក វាមានចន្លោះពេលសុវត្ថិភាពមួយដែលយើងអាចចាត់ទុកថា ជាពេលវេលាល្អក្នុងការផ្ដល់អាហារឱ្យដល់ក្មេងតូច នោះគឺចន្លោះអាយុពី៤ទៅ៥ខែ។ ការផ្ដល់ឱ្យអាហារគួរតែធ្វើអំឡុងក្មេងស្ថិតនៅបៅដោះនៅឡើយ ។ ធ្វើយ៉ាងនេះគឺដើម្បីកាត់បន្ថយជាអប្បបរមានូវអត្រា ប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ១ ។

យោងតាម NHS ដែលជាអង្គការបម្រើផ្នែកសុខភាពរបស់ចក្រភពអង់គ្លេស បានណែនាំថា ម្ដាយគ្រប់រូបគួរចាប់ផ្ដើមផ្ដាច់ដោះកូនក្នុងពេលពួកគេ មានអាយុប្រហែលជា៦ខែ ។ អ្នកនាំពាក្យNHS បានថ្លែងថា ៖« យើងស្វាគមន៍ចំពោះលទ្ធផលនៃការរកឃើញលើកនេះដែលវាបានបន្ថែម នូវការយល់ដឹងឱ្យកាន់តែច្បាស់ដល់ម្ដាយគ្រប់រូប» ។

ដោយ ឡែកវេជ្ជបណ្ឌិត Alasdair Rankin នាយកផ្នែកស្រាវជ្រាវរបស់មូលនិធិជំងឺទឹកនោមផ្អែមចក្រភពអង់ គ្លេសមិនទាន់ទទួលយកលទ្ធផលនៃការសិក្សាលើកនេះទាំងស្រុងទេ។ លោកបញ្ជាក់ថា ចាំបាច់ណាស់ថា លទ្ធផលលើកនេះត្រូវតែមានការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្ហាញពីមូលហេតុពិតប្រាកដនៃទំនាក់ទំនងរវាងអាហារ និងជំងឺទឹកនោមផ្អែមប្រភេទ១ ៕

ប្រភព៖ iknow

  • ផ្ដាច់​​ដោះ​​កូន​ចន្លោះ​អា​យុ​ពី​ ៤ទៅ ៥ ខែ​​ កាត់​បន្ថយ​ហា​និភ័យ​​កើត​ជំងឺ​​ទឹក​នោម​​ផ្អែម​ប្រភេទ​ ១已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: