ពេជ្រ សោភា ផ្ញើ​សារ​សំដែង​ក្តី​អាណិតអាសូរ វ៉ាន់ នី​ឡា !

Videos


អ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងលេចធ្លោមួយរូបនៅក្នុងផលិតកម្មហង្សមាស បានសំដែងក្តីអាណិតអាសូរ ចំពោះ កញ្ញា វ៉ាន់ នីឡា ក្នុងខណៈពេល ដែលមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល ចំពោះរឿងអាស្រូវ រូបអាក្រាតកាយរបស់កញ្ញា វ៉ាន់ នីឡា កាលពីពេលថ្មីៗនេះ។

ស្របពេលដែលកញ្ញា វ៉ាន់ នីឡា កំពុងតែបែកធ្លាយរឿងរូបថតអាក្រាតកាយ ដែលបានធ្វើឲ្យមានការភ្ញាក់ ផ្អើលព្រោងព្រាត ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានបង្ហោះសារ មួយសម្តែង នូវការអាណិតអាសូរ ចំពោះកញ្ញា វ៉ាន់ នីឡា ក្នុងនាមជាស្ត្រីដូចគ្នា ។ តាមរយៈសារនេះផងដែរ អ្នកនាង ពេជ្រ សោភា បានរំលិចពាក្យពេចន៍ដូច្នេះថា «បងអាណិតប្អូនណាស់ ប្អូនជាមនុស្សល្អសង្ឃឹមថា បង ប្អូនអ្នកដែលលេង FB ឈប់យក រូបនាងផុសទៀតទៅ ព្រោះនាងជាមនុស្សស្រី យើងក៏មានម្តាយជាមនុស្សត្រូវ អាណិតមនុស្ស អរគុណ ពីខ្ញុំពេជ្រ សោភា» ។

ពេជ្រ សោភា ផ្ញើ​សារ​សំដែង​ក្តី​អាណិតអាសូរ វ៉ាន់ នី​ឡា !

គួរបញ្ញាក់ផងដែរថា កាលពីពេលថ្មីៗនេះ កញ្ញា វ៉ាន់ នីឡា ត្រូវបានបែកធ្លាយនូវ រូបភាពអាក្រាត ដែលធ្វើឲ្យមានការ ភ្ញាក់ផ្អើលពីសំណាក់អ្នកលេង ហ្វេសប៊ុក ហើយនិងមានការចែកចាយរូបភាពរបស់នាង ដែលធ្វើឲ្យ កញ្ញា វ៉ាន់ នីឡា ទទួលរងនូវការអាម៉ាស់ និងប៉ះពាល់ដល់កិត្តិយសយ៉ាងខ្លាំង ៕ ជួន នូវ

ពេជ្រ សោភា ផ្ញើ​សារ​សំដែង​ក្តី​អាណិតអាសូរ វ៉ាន់ នី​ឡា !
ពេជ្រ សោភា ផ្ញើ​សារ​សំដែង​ក្តី​អាណិតអាសូរ វ៉ាន់ នី​ឡា !
ពេជ្រ សោភា ផ្ញើ​សារ​សំដែង​ក្តី​អាណិតអាសូរ វ៉ាន់ នី​ឡា !
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត