គន្លឹះ​ក្នុងការ​សម្រាល​បញ្ហា​ចុក​រោយ​ភ្នែក​សម្រាប់​អ្នកធ្វើការ​ក្នុង​ការិយាល័យ​

គន្លឹះ​ក្នុងការ​សម្រាល​បញ្ហា​ចុក​រោយ​ភ្នែក​សម្រាប់​អ្នកធ្វើការ​ក្នុង​ការិយាល័យ​


គន្លឹះ​ក្នុងការ​សម្រាល​បញ្ហា​ចុក​រោយ​ភ្នែក​សម្រាប់​អ្នកធ្វើការ​ក្នុង​ការិយាល័យ​

​អនុញ្ញាត​អោយ ភ្នែក​របស់​អ្នកមាន​ពេល​សម្រាក​។ ចូរ​ប្រាកដថា អ្នក​បាន​ងាក​ចេញពី​កញ្ចក់​កុំព្យូទ័រ រាល់​១៥​នាទី​ម្តង ប្រសិនបើ​អ្នក​មិន​អាច​ធ្វើបាន​ច្រើន​ជាង​នេះ ។ អ្នក​អាច​ក្រលេក​ទៅ​មើល អ្វី ដែល​នៅ​ជិត ឬ នៅ​ស្ថិតនៅ​ឆ្ងាយ​ពី​អ្នក ដើម្បី​ជួយ​ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ​ដល់ ជម្រៅ​នៃ ញាណ​មើល​ឃើញ​របស់​អ្នក​។ វា​ជា​ការប្រសើរ ក្នុងការ​សំលឹង​មើល​ទៅ​ខាងក្រៅ​បង្អួច នៅពេល ដែល​អ្នក​ព្យាយាម​ផ្តោត​កែវភ្នែក​របស់​អ្នក ទៅ​លើ​របស់​អ្វី ដែល​នៅ​ឆ្ងាយ​។​

​ចូរ​ចាំ​ថា អ្នក​ត្រូវ​ព្រិច​ភ្នែក​។ នៅពេល​ដែល​អ្នក សំលឹង​មើល​ទៅលើ​កញ្ចក់​អេក្រង់​របស់ កុំព្យូទ័រ នោះ​យើង​ហាក់​នឹង ធ្វើការ​ព្រិច​ភ្នែក ប្រហែល​ជា​ប្រាំ​ដង តិច​ជាង​ពេល​ធម្មតា​។ ការ​ព្រិច​ភ្នែក ហាក់ដូចជា​សកម្មភាព មិន​សំខាន់​មួយ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​នូវ​ជាតិ​រំអិល ទៅលើ​គ្រាប់ភ្នែក​ដែល​អាច​ធ្វើអោយ​ពួក​វា ធ្វើការ​បាន​យ៉ាង​រលូន​ល្អ​។​

​ធ្វើ​លំ​ហាត់ប្រាណ ចំពោះ​គ្រាប់ភ្នែក​។ វា​អាច​នឹង​មើល​ទៅ​រាង​ឆ្គង​បន្តិច ប៉ុន្តែ​វា​ពិតជា​អាច​ជួយ​អ្នក បាន​។ កន្លែង​ដែល​មាន​ភាព​ឯកជន​សម្រាប់​អ្នក ក្នុងការ​ធ្វើ​វា​នោះ គឺ​នៅក្នុង​បន្ទប់ទឹក​។ អ្នក​អាច ចំណាយពេល ១​នាទី ក្នុងការ​ធ្វើ​ចលនា​បង្វិល​, បញ្ឆៀង និង ព្រិច​ភ្នែក​ក្នុង​រយៈពេល​វែង​មួយ​។

​ដាក់​ថ្នាំ​បន្តក់​ភ្នែក ។ ជាពិសេស​នៅក្នុង​រដូវរងារ កែវភ្នែក​របស់​អ្នក​គឺ​ហាក់​នឹងមាន សភាព​ស្ងួត​ជាង ពេល​ធម្មតា​។ ដូចនេះ អ្នក​គួរ​ធ្វើការ​បន្តក់ថ្នាំ​ដាក់​ភ្នែក អោយ​បាន​ពីរ​ទៅ​បី​ដង ក្នុង​មួយ​ថ្ងៃ​។​

កែតម្រូវ​ស្ថានភាព ការងារ​របស់​អ្នក ដោយ​ដាក់​អក្សរ ដែល​អ្នក​ត្រូវ​មើល អោយ​ស្ថិត​ចំ កម្រិត កែវភ្នែក​របស់​អ្នក​ដែល​អាច​សំលឹង​បាន ដោយ​អ្នក​មិន​ត្រូវ​ខំ​ប្រឹង ងើយ​ឡើងលើ ឬ ចុះ​ក្រោម​ពេក នោះទេ​។ កញ្ចក់​អេក្រង់​កុំ​ព្យូ​រទ័រ គួរ​ស្ថិតនៅ​អោយ​បាន​ឆ្ងាយ​ស្មើរ​នឹង ចំងាយ​ដៃ​របស់​អ្នក​។ ហើយ​អ្នក​ត្រូវដាក់​ខ្នង អោយ​នៅ​ផ្អែក​ទៅនឹង កៅអី​របស់​អ្នក​។ ការ​អង្គុយ​ក្នុង​ស្ថានភាព​បាន​ត្រឹម ត្រូវ ក៏​អាច​ជួយ​អ្នក​ក្នុង​ការ ការពារ​នូវ​អាការៈរោយក បាន​ផង​ដែរ​។​

ចំណាយ​ពេល​សម្រាក នៅ​ខាងក្រៅ ដោយ​ធ្វើ​ការដកដង្ហើម​យក​ខ្យល់​បរិសុទ្ធ​។ អ្នក​អាច​ធ្វើការ ទូរស័ព្ទ​ទៅកាន់​មិត្តភក្តិ ដែល​មិន​បាន​ជួប​គ្នា​មួយ​រយៈ​ទៅហើយ ក្នុង​រយៈពេល​ខ្លី​មួយ ដើម្បី​ជួយ អោយ ចរន្តឈាមរ​ត់របស់​អ្នក ដំណើរការ​បាន​ល្អ​។ សកម្មភាព​ក្នុង​រយៈពេល​ខ្លីៗ​ទាំងនេះ អាច​ផ្តល់​នូវ​ភាព​អស្ចារ្យ​ចំពោះ​រាងកាយ និង ផ្លូវចិត្ត ហើយ​ថែមទាំង​បាន​បន្ថែម ឥទ្ធិពល​ល្អ ទៅ​លើ​ស្ថានភាព កែវ​ភ្នែក​ទាំង​គូ​របស់​អ្នក បាន​ផង​ដែរ​។​

ការ​ទទួលទាន​អាហារ អោយ​មាន​តុល្យភាព ក៏បាន​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​កែវភ្នែក​របស់​អ្នក ដែរ​។ អាហារ​ទាំងនោះ រួមមាន​ដូចជា​៖ ស៊ុត​, ការ៉ុត និង ប្រភេទ​ស្ពៃក្តោប​ជាច្រើន​ប្រភេទ និង ផ្លែ​បឺរ​។ ប្រភេទ​អាហារ​ទាំងនេះ គឺ​សំបូរ​ទៅដោយ សារជាតិ​បំប៉ន​មានដូចជា lutein ដែល​ពិតជា មាន​ភាព​វិសេសវិសាល​ចំពោះ​កែវភ្នែក​អ្នក​។​
​ធ្វើការ​ផឹកទឹក​អោយបាន​ច្រើន ក្នុង​ពេល​មួយ​ថ្ងៃៗ ជាពិសេស ប្រសិនបើ​អ្នក​បាន​ផឹក កាហ្វេ នៅក្នុង​ពេល​ព្រឹក​។ សារជាតិ​កាហ្វេ​អ៊ី​ន អាចធ្វើអោយ​គ្រាប់ភ្នែក​របស់​អ្នក ឡើង​ស្ងួត​បាន​។​

សម្រាប់​អ្នក ដែល​ត្រូវ​ប្រើ​កុំព្យូទ័រ​យួរ​ដៃ នៅផ្ទះ នោះ​អ្នក​ក៏​អាច​បង្កើត​នូវ កន្លែងធ្វើការ​មួយ ដោយ ដាក់​តុ និង ស្ថានភាព​ដូច​ដែល​បាន​រៀបរាប់​មកពី​ខាងលើ​នេះ​ដែរ​។ វា​ជា​ការប្រសើរ សម្រាប់​អ្នក ក្នុងការ អង្គុយ​នៅលើ​កៅអី​ពូក ដែល​មាន​កន្លែង​តម្រេក​ខ្លួន ជាមួយនឹង​ការ​សម្រាក​បាន​ដ៏​ល្អ ប៉ុន្តែ​អ្នក មិន​ត្រូវ​ស្ថិត ក្នុង​ស្ថានភាព​បែប​នេះ ច្រើន​ជាង​រយៈពេល​មួយ​ម៉ោង​នោះ​ទេ (​វា​អាច​ធ្វើអោយ​អ្នក រោយ​ក​) ។ ចូរ​ប្រាកដថា អ្នក​នឹង​មិន​ធ្វើ​ការងារ នៅក្នុង​កន្លែង ងងឹត​នោះ​ទេ​។ ពន្លឺ​ដែល​ជះ​ចេញពី​កញ្ចក់​អេក្រង់ កុំព្យូទ័រ និង ភាព​ងងឹត អាច​ធ្វើអោយ​គ្រាប់ភ្នែក​អ្នក ឆាប់​ចុក​រោយ​ជាង​ពេល​ធម្មតា ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។