ញ៉ាំ​កាហ្វេ​បាន​ទេ​ពេល​មាន​ផ្ទៃពោះ?

មិត្តយុវវ័យប្រហែលជាឆ្ងល់ហើយថា ពេលមានគភ៌តើអាចញ៉ាំកាហ្វេបានទេ? យោងទៅតាមការសិក្សាមួយចំនួនថ្មីៗនេះបានឲ្យដឹងថា ការញ៉ាំកាហ្វេនៅក្នុងបរិមាណសមល្មមមិនធ្វើឲ្យប៉ះពាល់ដល់ទារក នោះទេ។

ការសិក្សាថ្មីបំផុតបានអះអាងថា បើញ៉ាំកាហ្វេតិចជាង៣ពែងក្នុង១ថ្ងៃនឹងមិនបង្កគ្រោះថ្នាក់ដល់ ទារកនោះទេ។ ដោយឡែកការសិក្សាផ្សេងទៀតនៅដាណឺម៉ាកឆ្នាំ២០០៣ បានរកឃើញថា ស្ត្រីដែលបានញ៉ាំកាហ្វេលើសពី៨ពែងក្នុង១ថ្ងៃនៅពេលមានផ្ទៃពោះ នឹងបង្កជាគ្រោះថ្នាក់ដូចជារលូតកូន ឬកូនមុនខែ។ ហេតុផលដោយសារតែជាតិកាហ្វេអ៊ីន ចូលទៅបង្រួមសរសៃឈាម ធ្វើឲ្យឈាមពិបាកឆ្លងកាត់តាមសុកដើម្បីចូលទៅវិវត្តទារក។

ទោះ ជាការសិក្សារកឃើញលទ្ធផលផ្សេងៗគ្នាចំពោះបរិមាណកាហ្វេដែលធ្វើ ឲ្យប៉ះពាល់នោះ តែស្របគ្នាត្រង់ថាញ៉ាំច្រើនពិតជាធ្វើឲ្យប៉ះពាល់មែន។ដូច្នេះ ដោយយោងតាមការសិក្សាភាគច្រើនរបស់អ្នកជំនាញចំពោះការញ៉ាំកាហ្វេ ពេលមានផ្ទៃពោះនេះ ស្ត្រីមានគភ៌គ្រប់រូបគួរតែកាត់បន្ថយបរិមាណកាហ្វេ ញ៉ាំត្រឹម១ឬ២ពែងក្នុង១ថ្ងៃបានហើយទើបមានសុវត្ថិភាព៕

ប្រភព៖ iknow

  • ញ៉ាំ​កាហ្វេ​បាន​ទេ​ពេល​មាន​ផ្ទៃពោះ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: