មេ​ជីវិត​ឈ្មោល​ខ្សោយ គួរ​ញ៉ាំ​អ្វី​?

ការជក់បារី និងការប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យច្រើនពេក ជារឿងមិនល្អចំពោះមេជីវិតឈ្មោល។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកពិតជាចង់អោយមានមេជីវិតឈ្មោលមានគុណភាពល្អមែននោះ ចូរបង្កើនការទទួលទានផ្លែក្រូច ផ្លែឈើ និងបន្លែពណ៌លឿង។ អ្នកស្រាវជ្រាវជាច្រើននៅសាកលវិទ្យាល័យ Harvard បានរកឃើញថា ការទទួលទានបន្លែប្រហែលជាជួយបង្កើនការផលិតមេជីវិតឈ្មោលដែលមាន សុខភាពល្អ ។ ការ៉ុត និងស្ពៃពណ៌បៃតងចាស់ គឺជាអាហារដែលសម្បូរទៅដោយសារធាតុបេតាការ៉ូទីន (Beta-carotene) ដែលជាអង់ទីអុកស៊ីដង់ ជួយបង្កើនចលនា ឬសមត្ថភាពហែលរបស់មេជីវិតឈ្មោលបានពី ៦,៥ ទៅ ៨ ភាគរយ។

ផ្លែឈើស្រស់ៗ

ផ្លែឈើ ជាអាហារដ៏អស្ចារ្យ ព្រោះវាសម្បូរទៅដោយវីតាមីន C ដែលជួយជម្រុញគុណភាពរបស់មេជីវិតឈ្មោល។ បើសិនជាអ្នកចង់ក្លាយទៅជាឪពុកគេមែននោះ អ្នកគួរតែចាប់ផ្តើមទទួលទានផ្លែឈើ ដូចជា ផ្លែក្រូចឆ្មារ ក្រូចផ្អែម និងស្វាយ ព្រោះវាសុទ្ធតែផ្ទុកទៅដោយជីវជាតិ និងអង់ទីអុកស៊ីដង់យ៉ាងច្រើន ព្រមទាំងមិនចាំបាច់អស់លុយច្រើនទៀតផង។

ខ្ទឹមស
អត្ថប្រយោជន៍របស់ខ្ទឹមសមានភាពល្បីល្បាញជាយូរយារណាស់មកហើយ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញអោយដឹងថា វាមានសមាសធាតុដូចជាថ្នាំសម្រើបអញ្ចឹង ព្រមទាំងជួយបង្កើនចលនាឈាមរត់ទៀតផង។

ត្រី
ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់។ ត្រីអាចជួយអោយអ្នករឹងមាំ និងបង្កើនសមត្ថភាពមានកូនបានទៀតផង។ ត្រីមានផ្ទុកអាស៊ីដខ្លាញ់ដ៏សំខាន់ ដែលជួយធ្វើឱ្យឈាមរត់នៅជុំវិញប្រព័ន្ធបន្តពូជបានប្រសើរឡើយ និងបង្កើនគុណភាពមេជីវិតឈ្មោល៕

ប្រភព៖ iknow

  • មេ​ជីវិត​ឈ្មោល​ខ្សោយ គួរ​ញ៉ាំ​អ្វី​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:សុខភាព
Tags: