កុមារា​កើត​មហា​រី​គ្រាប់ភ្នែក​ប្រកាស​សុំ​ជំនួញ​ព្យាបាល​ភ្នែក​

Videos


ម្តាយកុមារាម្នាក់បានប្រកាសសុំជំនួយពីសប្បុរសជនទាំងឡាយ ដែលមានក្តី មេត្តាសូមជួយជាថវិការដើម្បីជួយសង្គ្រោះកូនគាត់ផង ព្រោះអីពេលនេះ គាត់គ្មានថវិការ ដើម្បីព្យាបាលមហារីកគ្រាប់ភ្នែក ដែលពេទ្យនៅស្រុកខ្មែរគ្មានលទ្ឋភាពព្យាបាល ហើយ ត្រូវបានទៅព្យាបាលនៅប្រទេសវៀតណាមឯណោះ។

កុមារាអភ័ពនេះ មានឈ្មោះសឿន សុវណ្ណ អាយុ ៥ ឆ្នាំ រស់នៅ ភូមិត្រពាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត មានម្តាយឈ្មោះ យ៉ាត សារី អាយុ ២៨ ឆ្នាំ និង ឪពុក ឈ្មោះសឿន ចន្ទ័ឌី អាយុ៣០ឆ្នាំ កុមារានេះ បានកំពង់ព្យាបាលអស់រយៈពេល ៦ ខែមក ហើយ ដោយមានសប្បុរសជនម្នាក់ យកប្អូនទៅព្យាបាលនៅប្រទេសវៀតណាម។

យ៉ាត សារី ជា ម្តាយកុមារា សឿន សុវណ្ណ បានឲ្យដឹងថា កូនគាត់ ឈឺរយៈ ពេល៦ខែមកហើយ ដោយពេទ្យថា កើតមហារីកគ្រាប់ភ្នែក ដំបូងគាត់នាំកូនយក ទៅព្យាបាលនៅពេទ្យភ្នែកខេត្ត តាកែវ ក្រោយមក ទៅពេទ្យអង្គឌួង រួចទៅពេទ្យ កុមារសៀរាប ដោយសារពេទ្យទាំងនោះ មិនអាចព្យាបាលបាន ចុងក្រោយគាត់ ក៏មាន សប្បុរសជនម្នាក់ បាននាំ យកទៅព្យបាល និង វះកាត់ នៅប្រទេសវៀតណាម ពេល នេះបានរយៈពេល ៦ ខែហើយ ដែលគាត់ចំណាយប្រាក់អស់ ៣០០០ ដុល្លារហើយ ពេលនេះ គាត់គ្មានលុយសម្រាប់ព្យាបាល កូនទៀតទេ ដោយសារជីវភាពនៅក្នុងក្រុម គ្រួសារ របស់គាត់ក្រីក្រលំបាក គ្មានលទ្ធភាពយកកូនទៅមើលជំងឺបន្តទៅទៀតទេ ដូច្នេះបើបងប្អូនមានសប្បរសធម៌សូមមេត្តាជួយដល់ក្រុមគ្រួសាររបស់គាត់ផង ។ យ៉ាត សារី និយាយទៀតថា បើបងប្អូនមានទឹកចិត្តសប្បុរសធម៌បានឃើញ សូមជួយ កូនគាត់ផង ដោយទាក់ទងតាមទូរស័ព្ទ០៩៦ ៣៤៧ ៩៣៦៣៕ សុថាត់