អាវុធហត្ថ​រាជធានី​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ឃាត់ខ្លួន​មេ​ និង​អ្នក​មក​ចាក់​បាន​៨​នាក់​

អាវុធហត្ថ​រាជធានី​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ឃាត់ខ្លួន​មេ​ និង​អ្នក​មក​ចាក់​បាន​៨​នាក់​



ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៤៨B ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ​កម្លាំង​អាវុធហត្ថ ខណ្ឌ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បទល្មើស ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយ លេខ​មួយ​កន្លែង ក្រោយ​មានការ​អនុញ្ញាត​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម សាលាដំបូង​រាជធានី ភ្នំពេញ។

កម្លាំង​ចុះ​បង្ក្រាប​នេះ ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ​ម៉ាំង សុខ​លុច នាយ​ការិយាល័យ​ជំនាញ​ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់ ១​​.ឈ្មោះ​ផាន សារី ភេទ​ស្រី អាយុ​៣០​ឆ្នាំ​(​អ្នក​កត់​) ២.ឈ្មោះ​ហ៊ី សុ​ខេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣.ឈ្មោះ​ហ៊ី សុខុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៤.ឈ្មោះ​ហ៊ី សុខុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​បួន​នាក់ ខាងលើ​ជា​ម្ចាស់ផ្ទះ​)។ ដោយឡែក​អ្នក​ចាក់​កន្ទុយលេខ​មាន​ឈ្មោះទី១.​សយ ភ​ត្រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ ទី២​.ឈ្មោះ​ប៉ុន សុផាត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ទី៣.ឈ្មោះ​សុខ ស្រី​កា ភេទ​ស្រី អាយុ​២១​ឆ្នាំ ទី៤.ឈ្មោះ​ដួង ទ្រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ។ ក្នុង​ការ​ឃាត់​ខ្លួន​នេះ សមត្ថកិច្ច​អាវុធហត្ថ​បាន​ដកហូត​វត្ថុ​តាងរួមមាន​លុយ​ដុល្លារ​ចំនួន​២១១ដុល្លារ លុយ​ខ្មែរ​ចំនួន​៣០,០០០០រៀល ម៉ា​ស៊ីន​ហ្វាក់​លេខ​ឆ្នោត ចំនួន​០១ ក្រដាស​រាម​មួយ​ដុំ​កន្លះ និង​ក្រដាស​ចេញ​លទ្ធផល មួយចំនួន ម៉ា​ស៊ី​ន​គិត​លេខ​ចំនួន​៥ ម៉ូតូ​ចំនួន​០៣​គ្រឿង។​
បច្ចុប្បន្ន ជនសង្ស័យ​និង វត្ថុតាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ដើម្បី​សួរនាំ​បន្ត​៕

អាវុធហត្ថ​រាជធានី​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ឃាត់ខ្លួន​មេ​ និង​អ្នក​មក​ចាក់​បាន​៨​នាក់​