លោក​ប៊ុន ​សេង​ ​ចូលរួម​បើក​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ និង​ពង្រឹង​ដល់​វរសេនា​តូច​លេខ​៥០៥ ​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង

លោក​ប៊ុន ​សេង​ ​ចូលរួម​បើក​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ និង​ពង្រឹង​ដល់​វរសេនា​តូច​លេខ​៥០៥ ​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ បាន​បើក​វគ្គ​ហ្វឹកហ្វឺន បំប៉ន ពង្រឹង​ដល់ វរសេនា​តូច​លេខ​៥០៥​។ ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នេះ មានការ​ចូលរួម លោកឧ​ត្ត​ម​សេនីយ៍ ឯក ប៊ុន​សេង មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​៥ លោក​លី​សារី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ នាយ​ឧ​ត្ត​ម​សេនីយ៍ យោធា​ចា​រ្យ និង​សិក្ខា​ចំនួន​៣០០​នាក់​ បាន​ចូលរួម​ផង​ដែរ​។

លោក​ប៊ុន ​សេង ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នោះ​ថា​ថ្ងៃនេះ​លោក​មាន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់​សិក្ខាកាម​ចំនួន​៣០០​នាក់​នេះ​ហើយ​ ក្នុង​ការបើក​វគ្គ​ហ្វឹកហ្វឺន មាន​រយៈ​ពេល​ដល់​ទៅ​៤៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០ ខែមិថុនា ដល់​ថ្ងៃ​ទី​២៤ ​ខែកក្កដា ឆ្នាំ​២០១៦​។

លោក​ប៊ុន​ សេង ​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ការ​ហ្វឹកហ្វឺន​ដល់​សិក្ខាកាម​ទាំង​៣០០​នាក់​នេះ​គឺ​ដើម្បី​បង្កើន​និង​ជំរុញ​រាល់​សកម្មភាព​ហ្វឹកហ្វឺន​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ និង​ដើម្បី​លើក​កម្ពស់​ការ​កសាង​ធនធានមនុស្ស​លើ​គ្រប់​វិស័យ ដោយ​ផ្សារភ្ជាប់​ទ្រឹស្តី​ជា​មួយនឹង​ការ​អនុវត្តន៍​ជាក់​ស្តែង ដើម្បី​ឲ្យ​យោធិន​គ្រប់រូប​មាន​ស​មត្ថ​ភាព​ចំណេះដឹង​កាន់តែ​ច្បាស់លាស់​បន្ថែម​ទៀត​លើ​ការងារ​អប់រំ​នយោបាយ​ចិត្តសាស្ត្រ យុទ្ធវិធី​ថ្មើរជើង បច្ចេកទេស​ប្រើប្រាស់​អាវុធ​ថ្មើរជើង ច្បាប់​លក្ខន្តិកៈ​ទូទៅ​របស់​កង​យោធពល​ខេមរភូមិន្ទ​ជាដើម​។

លោក​ប៊ុន​ សេង​ បាន​បញ្ជាក់​ទៀត​ថា សិក្ខាកាម​ទាំង​៣០០​នាក់​ត្រូវ​បង្កើន​ការ​ហ្វឹកហ្វឺន​រៀន​សូត្រ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ឲ្យ​មាន​សមត្ថភាព​និង​ធានា​បាន​នូវ​គុណភាព​ឲ្យ​យល់​ច្បាស់​នូវ​តួនាទី​និង​ភារកិច្ច​ធ្វើ​ការងារ​ពិសេស​យោធិន​គ្រប់រូប​ត្រូវមាន​ច​រិត​ថ្លៃ​ថ្នូរ សីល​ធ​ម៌​ល្អ រស់នៅ​ស្អាតស្អំ មាន​ឆន្ទៈ​លើ​ការងារ​ដើម្បី​ចូលរួម​ចំណែក​ការពារ​ជាតិ​មាតុភូមិ​។

លោក​ប៊ុន ​សេង ​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ការ​ហ្វឹកហ្វឺន​មាន​រយៈពេល​៤៥​ថ្ងៃនេះ​សិក្ខាកាម​ទាំងអស់​ទទួល​បាន​ថវិកា របប​ហូប​ប្រចាំថ្ងៃ​ក្នុង​មួយ​នាក់​៤.០០០​រៀល​ក្នុង​មួយថ្ងៃ​និង​កញ្ចប់​ថវិកា​របស់​ក្រសួងការពារជាតិ​បន្ថែម​ពីលើ​គោល​របបហូបចុក​ប្រចាំថ្ងៃ​ក្នុង​មួយ​នាក់​៣.០០០​រៀល​ថែមទៀត ​លោក​ប៊ុន ​សេង​ បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ក្នុង​ការ​រៀន​សូត្រ​ក្នុង​៤៥​ថ្ងៃនេះ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​រៀន​សូត្រ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​យកចំណេះ​វិជ្ជា​ទាំងអស់​ដែល​បាន​រៀន​សូត្រ​នោះ​យក​ទៅ​ការ​ពារជាតិ​មាតុភូមិ​ឲ្យ​បាន​រុងរឿង​ទៅ​ថ្ងៃមុខ​៕

លោក​ប៊ុន ​សេង​ ​ចូលរួម​បើក​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ និង​ពង្រឹង​ដល់​វរសេនា​តូច​លេខ​៥០៥ ​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង លោក​ប៊ុន ​សេង​ ​ចូលរួម​បើក​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ និង​ពង្រឹង​ដល់​វរសេនា​តូច​លេខ​៥០៥ ​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង