កម្ពុជា​-​ចិន នឹង​ជជែក​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​២ និពន្ធដោយ : ញ៉ុង​ ហេង       June-10-2016, 10:39 pm         38

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​-​ចិន នឹង​ជជែក​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​២​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​យូ​ណាន់ ប្រទេស​ចិន នៅ​ថ្ងៃទី​១២ ខែមិថុនា​ខាងមុខ​។ លោក ហោ ណាំហុង នឹង​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើក​ការតាំង​ពិ​ព័រ​ណ៌​ចិន​-​អាស៊ី​ខាងត្បូង លើក​ទី​៤ និង​ការតាំង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម មុខទំនិញ​នាំចេញ​-​នាំចូល របស់​ចិន​-​គុន​មិញ​លើក​ទី​២៤ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្រុង​គុន​មិញ នៃ​ខេត្ត​យូ​ណាន់​។​

​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ជាមួយ​លោក វ៉ាង យ៉ាង ឧបនាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា អំពី​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​កម្ពុជា​-​ចិន​។ លោក ហោ ណាំហុង ក៏​នឹង​អញ្ជើញ​ទស្សនា​ស្តង់​ខ្មែរ​ចំនួន​៤០ នៅក្នុង​ការតាំង​ពិ​ព័រ​ណ៌ ពាណិជ្ជកម្ម​ខាងលើ ដែល​ដាក់តាំង​មុខទំនិញ​ផ្សេងៗ​របស់​កម្ពុជា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ឲ្យ​បាន​ច្រើន​ថែមទៀត​៕